ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅ​តណ្ហា​រោល​រាល​ឱរ៉ា​ស្រវាប្រុស​សហាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​បេះដូង​ប្រែ​ពណ៌​គួរ​ឱ្យ​ហួសចិត្ត​បំផុត​មួយ​បាន​កើតឡើង​ខណៈ​ដែល​ស្ត្រី​ម្នាក់​មាន​ប្តី និង​មានកូន​អាយុ​៥​ឆ្នាំទៅ​ហើយ បែរជា​លួច​មាន​សហាយ​ជា​មួ​យ​ប្រុស​ជា​កម្មករ​សំណង់​ម្នាក់​ដែល​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ជិត​គ្នា ពេល​ដែល​ប្តី​ជាប់រវល់​ទៅ​ធ្វើការ​នៅ​តាម​ខេត្ត​ជា​ញឹកញាប់ ។ ពិត​ណាស់​ថា គ្មាន​អ្វី​នៅ​លើ​លោក​នេះ​អាច​បិទ​បាំង​រហូត​នោះ​ឡើយ ដែល​ទីបំផុត​រឿង

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​បេះដូង​ប្រែ​ពណ៌​គួរ​ឱ្យ​ហួសចិត្ត​បំផុត​មួយ​បាន​កើតឡើង​ខណៈ​ដែល​ស្ត្រី​ម្នាក់​មាន​ប្តី និង​មានកូន​អាយុ​៥​ឆ្នាំទៅ​ហើយ បែរជា​លួច​មាន​សហាយ​ជា​មួ​យ​ប្រុស​ជា​កម្មករ​សំណង់​ម្នាក់​ដែល​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ជិត​គ្នា ពេល​ដែល​ប្តី​ជាប់រវល់​ទៅ​ធ្វើការ​នៅ​តាម​ខេត្ត​ជា​ញឹកញាប់ ។ ពិត​ណាស់​ថា គ្មាន​អ្វី​នៅ​លើ​លោក​នេះ​អាច​បិទ​បាំង​រហូត​នោះ​ឡើយ ដែល​ទីបំផុត​រឿង អាស្រូវ​នេះ​ក៏​បែកធ្លាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៨ សីហា នៅ​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​រឿងអាស្រូវ​ខាងលើ​នេះ​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ សែ​ម វ៉ែន អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ព្រាល ឃុំ​ស្វាយ​រំពា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែក​បុរស​ដែល​ជាប់​ឈ្មោះ​ជា​សហាយ​ជាមួយ​ប្រពន្ធ​គេ​នោះ​ឈ្មោះ ឆេ​ង រ៉េ​ន អាយុ​២៦​ឆ្នាំ ជា​កម្មករ​សំណង់​។ ដោយឡែក ស្ត្រី​ដែល​ជាប់ចោទ​ផិតក្បត់​ប្តី​នេះ​ឈ្មោះ ពើប ច្រឹប អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល ។

តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ស្នេហា​ត្រីកោណ​ខាងលើ​នេះ​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ​សែ​ម វ៉ែន បាន​រៀប​ការ​ជាមួយ​នាង ពើប ច្រឹប អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។ ក្នុង​ចន្លោះ​ពេល​រស់នៅ​ជាមួយ​គ្នា​នេះ គូស្នេហ៍​ទាំង​ពីរ​បាន​បង្កើត​ចំណង​ជីវិត​ដ៏​ផូរផង់​មួយ គឺ​កូនស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​រស់នៅ​ជាមួយ​ស្ត្រី​ជា​ភរិយា​នៅ​បន្ទប់​ផ្ទះ​ជួល​ខាងលើ ។ បុ​៉​ន្តែ​មួយ​រយៈ​កន្លង​មកនេះ បុរស​ជា​ប្តី​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី តែងតែ​ចេញ​ទៅ​ធ្វើការ​តាម​បណ្តា​ខេត្ត​នានា​ជា​ញឹកញាប់ មិនសូវ​មាន​ពេល​នៅ​ជួបជុំ​ប្រពន្ធ​កូន​ទេ ។ ដោយហេតុ​ដូច្នេះ​ហើយ ទើប​ស្ត្រី​ជា​ប្រពន្ធ​មាន​អារម្មណ៍​អផ្សុក តែងតែ​លួច​មាន​ទំនាក់ទំនង​ជាមួយ​កម្មករ​សំណង់​ម្នាក់​ដែល​នៅ​ជិត​បន្ទប់​គ្នា រហូត​ដល់​លួច​ផិតក្បត់​ឆ្អែតឆ្អន់​គួរ​ឱ្យ​ខ្មាស​អៀន​បំផុត ។

ដោយសារ​តែ​ភ្លើងតណ្ហា​របស់​ស្ត្រី​ដែល​មាន​ប្តី​រួច​ហើយ​លួច​ផិតក្បត់​ជាមួយ​សហាយ​កាន់តែ​ពោះ​កញ្ជ្រោល​ស្ទើរតែ​ធ្លាយ​ចេញ​ជា​ចំហ​ក្នុង​លក្ខណៈ​គ្រួសារ​ស្ត្រី​ម្នាក់​យកប្តី​ពីរ ទើប​ម្តាយបង្កើត​របស់​នាង​ដាច់​ចិត្ត​ទូរស័ព្ទ​ប្រាប់​កូនប្រសា ហៅ​មក​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នឹង​ភ្នែក ដើម្បី​កុំឱ្យ​ថា​ម្តាយ​ចេះ​តែ​ចោទប្រកាន់ ។ ខណៈ​ពេល​ដែល​ប្តី​មក​ដល់​បន្ទប់​ផ្ទះ​ជួល ម្តាយ​បាន​ចាក់សោ​ពីក្រោយ​ឱ្យ​ចូល​មក ក៏​ឃើញ​បុរស​ជា​សហាយស្មន់ និង​ស្ត្រី​ជា​ប្រពន្ធ​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ទើប​បុរស​ជា​ប្តី និង​ម្តាយបង្កើត​របស់​ស្ត្រី​ជាប់ចោទ​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ជួយ​អន្តរាគមន៍ ។

ពេល​ទាល់ច្រក ស្ត្រី​ជា​ភរិយា​បាន​សារភាព​តាម​ត្រង់​ថា ខ្លួន​ពិតជា​លួច​ស្រឡាញ់​គ្នា​ជាមួយ​កម្មករ​សំណង់​ម្នាក់​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ និង​រួម​រស់នៅ​ជាមួយ​គ្នា​រាប់​ភ្លេច​ទៀត​ផង ។ ផ្តើម​ចេញពី​បញ្ហា​នេះ បុរស​ជា​ប្តី​តាំងចិត្ត​ថា បើ​ជ្រុល​ជា​បែប​នេះ​ទៅ​ហើយ មាន​តែ​លែងលះ​ដើម្បី​ដោះស្រាយ​បញ្ហា ទុក​ឱ្យ​គូស្នេហ៍​ចុង​ក្រោយ​រួមរស់​ជាមួយ​គ្នា​ឱ្យ​បាន​សេចក្តីសុខ​ទៅ​ចុះ ។

នៅ​បុ​៉​ស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ភាគី​ពាក់ព័ន្ធ​ក្នុង​ស្នេហា​ត្រីកោណ ហាក់ដូចជា​មានចិត្ត​អល់អែក​ទាំង​សងខាង​ក្នុង​ពេល​ដែល​បុរស​ជា​សហាយ​បាន​សុខចិត្ត​ចេញ​លុយ​ចំនួន​២៥០​ដុល្លារ​ឱ្យទៅ​បុរស​ជា​ប្តី ក្នុង​គោលបំណង​បញ្ចប់​នូវ​រឿង​ប្តឹងប្តល់​ក្នុង​រឿង​ស្នេហា​របស់​ពួក​គេ​ទាំងអស់​គ្នា ។ បុ​៉​ន្តែ​បុរស​ជា​ប្តី ក្នុង​មនោសញ្ចេតនា​គិតគូរ​វែង​ឆ្ងាយ​ដល់​កូនស្រី ក៏​សម្រេចចិត្ត​ពន្យារពេល​ក្នុង​រឿង​នេះ ដោយ​ទាមទារ​ឱ្យ​បុរស​ជា​សហាយស្មន់​ឈប់​ទាក់ទង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​មួយ​រយៈ រង់ចាំ​ប្តឹងប្តល់​លែងលះ​គ្នា​នៅ​ឯ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់​បញ្ហា​ស្នេហា​ស្មុគស្មាញ និង​អាស្រូវកេរ្តិ៍​នេះ​សិន ៕