ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ឌី រ័ត្ន​​ខេម​​រុណ​​ អញ្ជើញ​ប្រគល់​សញ្ញាបត្រ​​ដល់និស្សិត​នៅ​​វិទ្យាស្ថាន​​គ្រប់​គ្រង​​ភីស៊ីអិល​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អភិបាល​​រង​ខណ្ឌមាន​ជ័យ លោក ឌី រ័ត្ន​​ខេម​​រុណ​​ កាល​ពី​ព្រឹក​ថ្ងៃទី​២៩ សីហា បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​​ ថ្នាក់​​បរិញ្ញាបត្ររង​​ ជូនដល់និស្សិតចំនួន​២៧នាក់​​​នៅ​​វិទ្យាស្ថាន​​គ្រប់​គ្រង​​ភីស៊ីអិល​ ។

ថ្លែង​​ក្នុង​ឱកាស​នោះ​​ លោក ឌី រ័ត្ន​​ខេម​​រុណ ឱ្យដឹង​ថា សង្គម​​យើង​សព្វ​ថ្ងៃ​មាន​ការ​​រីកចម្រើន​លឿនណាស់​​ បើម្នាក់​ៗ​​មិនខំ​ប្រឹង​រៀនទេនោះ​​ ដើរ​មិនទាន់​គេទេ​​ ពិសេស​នៅ​ឆ្នាំ​​២០១៥​ខាង​មុខ​នេះ​​ ប្រទេស​​យើង​នឹង​ធ្វើសមា​ហរណកម្ម​ជាមួយ​អាស៊ាន​​ ហើយ​ការ​​ផ្លាស់​ប្តូរ​បទ​ពិសោធ​​ពី​​គ្នា​ទៅ​វិញទៅ​មក​​ ពិត​ជា​មាន​ជាក់​​ជា​មិនខាន​​ ។

លោក​​អភិបាលរង​ក៏បាន​លើក​ឡើង​ថា​​ សព្វ​ថ្ងៃ​​នេះ រាជរដ្ឋា​ភិបាល​បាន​ចាត់​ទុក​​វិស័យ​អប់​​រំ ជា​វិស័យ​អាទិ​ភាព​មួយ ក្នុង​ចំណោម​វិស័យ​​ដទៃទៀត​​ ដោយ​ខិត​ខំ​ប្រឹង​ប្រែង​​លើកកម្ពស់​ការ​បណ្តុះ​បណ្តាល​​ និង​​ការ​​អភិវឌ្ឍ​ធន​ធាន​មនុស្ស​​នៅ​គ្រប់​ផ្នែក​​និង​គ្រប់​ទូ​ទាំង​ប្រទេស​​ ៕