ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ទៀ​ បា.ញ់​ ​ទម្លាក់​កំហុស​លើអ្នក​បើកបរ​​ រឿង​ធ្លាក់​​ឧទ្ឋម្ភាគចក្រ​​បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​០៤នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​ឧបនាយក​រដ្ឋមន្រ្តី ​​ទៀ បា.ញ់ ​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ ​បាន​មាន​ប្រសាសន៍​ថា​ ​​ឧទ្ឋម្ភាគចក្រ​ដែល​ធ្លាក់​​បណ្តាល​ឲ្យ​មនុស្ស​​ស្លា.ប់​០៤នាក់​កន្លងមក​​ មិនមែន​​ដោយ​​សារ​បច្ចេក​ទេស​​ម៉ាស៊ីន​នោះទេ​​ គឺដោយ​សារ​បច្ចេកទេស​​អ្នក​បើកបរ ។

រាជធានីភ្នំពេញ​ ៖ លោក​ឧបនាយក​រដ្ឋមន្រ្តី ​​ទៀ បាញ់ ​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ ​បាន​មាន​ប្រសាសន៍​ថា​ ​​ឧទ្ឋម្ភាគចក្រ​ដែល​ធ្លាក់​​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​០៤នាក់​កន្លងមក​​ មិនមែន​​ដោយ​​សារ​បច្ចេក​ទេស​​ម៉ាស៊ីន​នោះទេ​​ គឺដោយ​សារ​បច្ចេកទេស​​អ្នក​បើកបរ ។

លោក ទៀ បាញ់​ មានប្រសាសន៍​បា្រប់អ្នកកាសែតបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩​ សីហា​ ២០១៤​ ក្នុងឱកាសដែលលោក​បានអញ្ជើញ​ជាអធិបតី​ត្រួតពិនិត្យការធ្វើ​សមយុទ្ឋបាញ់គ្រាប់ពិត ​នៅខេត្តកំពង់ស្ពឺ ។

គួររំលឹកថា​ ឧទ្ធម្ភាគ​ចក្រ​​យោធា​​​មួយ​គ្រឿង​​បាន​ជួប​​ឧប​ទ្ទ​វ​ហេតុ​​​​​ ​ពេល​ហោះ​ហើរ​​ដោយ​ធ្លាក់​​​ទៅ​ក្នុង​រណ្តៅ​ដី​​​​​ធំ​​ ​និង​ជ្រៅ​បំផុត ​ក្នុង​ភូមិ​សាស្ត្រ​​​ភូមិ​ព្រៃ​ទីទុយ​​ សង្កាត់​ព្រៃ​.ស​​ ​ខណ្ឌ​ដង្កោ​​ ​កាល​ពី​វេលា​ម៉ោង​​​៩​និង​៣០​នាទី​​ ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៤ ​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​​មេ​បញ្ជា​ការ​​ថ្នាក់​​ឧត្តម​សេនីយ៍​ទោ ​មេ​បញ្ជា​ការ​រង​ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​ ​នៃ​កង​ហោះ​ហើរ​​ឧទ្ធ​ម្ភាគ​ចក្រ​​​​នៃ​កង​​ទ័ព​អាកាស​​​​ រួម​ជាមួយ​សិក្ខា​កាម​ជា​កង​ទ័ព​​​អាកាស​​​​២​នាក់​​​ និង​សិក្ខា​​កាម​ម្នាក់​​រួច​ជីវិត​​​​ ​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​​ ។

សរុប​​អ្នក​​​ដែល​ស្លាប់​មាន​ចំនួន​​៤​នាក់​​​​​ និង​ម្នាក់​របួស​​​ក្នុងនោះរួមមាន​ ​៖

១​​-ឧត្តម​សេនីយ៍​ទោ​​​ ​លោក​ អ៊ុក​​ ប៊ុណ្ណា​ហា
២-​ឧត្តម​សេនីយ៍​​ត្រី​ លោក ​អៀង ចាន់​រិទ្ធ​
៣-​វរ​សេនីយ៍​ត្រី ​លោក ​ថន វណ្ឌ​ឌី​​
៤-​លោក ​ខាំ ប៊ុន​ណាន​​​ ជា​សិក្ខា​កាម​ ។

ដោយ​ឡែក​អ្នក​របួស​​ឈ្មោះ​ ចេង សុខ​សំបូរ​​ ក៏​ជា​សិក្ខា​កាម​ដែរ​​ ៕