ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួន​មាន​អំណាច សូម្បី​តែដីឆ្នេរ​សមុទ្រ​ក៏ហ៊ាន​រំលោ.ភ​យក

9 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ សំណង់​ហ៊ុម​ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ និង​សំណង់​លំនៅ​ដ្ឋា​ន​នៅ​លើ​ដី​ឆ្នេរសមុទ្រ​មួយ​កន្លែង​ផ្សេង​ទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​រោងចក្រ​ប្រេងកាត ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​ដំណើរការ​សាងសង់​រំលោ.ភ​យក​ដី​ឆ្នេរសមុទ្រ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។ បើ​តាម​ប្រភព​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា សំណង់​របង​ហ៊ុម​ព័ទ្ធ​យក​ដី​ឆ្នេរ​នោះ ជា​របស់​មន្ត្រី​ធំ​ម្នាក់​គ្រប់គ្រង​នៅ​ឃ្លាំង​ស្តុក​

ខេត្ត​ព្រះសីហនុ ៖ សំណង់​ហ៊ុម​ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ និង​សំណង់​លំនៅ​ដ្ឋា​ន​នៅ​លើ​ដី​ឆ្នេរសមុទ្រ​មួយ​កន្លែង​ផ្សេង​ទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​រោងចក្រ​ប្រេងកាត ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​ដំណើរការ​សាងសង់​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។ បើ​តាម​ប្រភព​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា សំណង់​របង​ហ៊ុម​ព័ទ្ធ​យក​ដី​ឆ្នេរ​នោះ ជា​របស់​មន្ត្រី​ធំ​ម្នាក់​គ្រប់គ្រង​នៅ​ឃ្លាំង​ស្តុក​ប្រេង​របស់​ក្រុមហ៊ុន​មួយ ដោយឡែក​សំណង់​លំនៅ​ដ្ឋា​ន​នៅ​លើ​ដី​ឆ្នេរសមុទ្រ​មួយ​កន្លែង​ផ្សេង​ទៀត​នោះ មាន​ម្ចាស់​ឈ្មោះ​ឡេ​ង ម៊ូ​សុង  មាន​តួនាទី​ជា​អនុប្រធាន​ក្រុម​សន្តិសុខ​នៃ​ក្រុមហ៊ុន​ប្រេង​ជាមួយ​គ្នា​នោះ ។

    ​លោក​ហាក់ វី​យា ទទួល​បន្ទុក​ការងារ​សំណង់​នៅ​ការិយាល័យ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ស្រុក​ស្ទឹង​ហាវ បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា ២០១៤ ថា សំណង់​ទាំង​២​កន្លែង​ខាងលើ ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ ដោយហេតុ​ថា គេ​អាង​ខ្លួន​គេ​ជា​មន្ត្រី​ធំ​ៗ ហើយ​លោក​ក៍​ទើប​ទទួល​បាន​ព័ត៌មាន​ផ្ដល់​ឱ្យ​ពី​អ្នក​សារព័ត៌មាន ។ លោក​ថា សំណុំរឿង​នេះ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​មាន​វិធានការ​បន្ត​ទៀត  ។​    ​ចំណែក​លោក​ឆាយ សុគន្ធ​ដា អភិបាលរង​ស្រុក​ស្ទឹង​ហាវ បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៨ សីហា ២០១៤ ថា លោក​បាន​ធ្វើការ​ហាមឃាត់​ម្ដង​រួច​មក​ហើយ ម្ចាស់​សំណង់​បាន​ផ្អាក​ការ​សាងសង់ ប៉ុន្តែ​ស្រាប់តែ​ពេល​នេះ លេចឮ​រឿង​នេះ​ឡើង​វិញ លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ឫ​ក៏​ផ្អាក​សកម្មភាព ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​យើង នឹង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព