ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Samsung បន្ត​កិច្ចសហការ​ជា​ដៃគូ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ករ​ហូត​ដល់​ឆ្នាំ 2020

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Samsung បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​គណៈ​ក​ម្មា​ធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លើ​ឧបករណ៍​ទំនាក់ទំនង និង​កុំព្យូទ័រ Wirelss ​ដើម្បី​ពង្រីក​ប្រភេទ​ផលិតផល ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​កីឡា​អូ​ឡាំ​ពិ​ក​កាន់តែ​ប្រសើរ​។​ នៅ​ទីក្រុង​ណា​ន​ជី​ង ប្រទេស​ចិន​នា​ថ្ងៃ​ទី​17 សីហា ឆ្នាំ​2014 គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​ក្រុមហ៊ុន Samsung Electronics Co, Ltd ដែល​ជា​ដៃគូ​រឧបត្ថម្ភ​នៅ​ឧបករណ៍

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Samsung បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​គណៈ​ក​ម្មា​ធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លើ​ឧបករណ៍​ទំនាក់ទំនង និង​កុំព្យូទ័រ Wirelss ​ដើម្បី​ពង្រីក​ប្រភេទ​ផលិតផល ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​កីឡា​អូ​ឡាំ​ពិ​ក​កាន់តែ​ប្រសើរ​។​ នៅ​ទីក្រុង​ណា​ន​ជី​ង ប្រទេស​ចិន​នា​ថ្ងៃ​ទី​17 សីហា ឆ្នាំ​2014  គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​ក្រុមហ៊ុន Samsung Electronics Co, Ltd ដែល​ជា​ដៃគូ​រឧបត្ថម្ភ​នៅ​ឧបករណ៍​ទំនាក់ទំនង Wirelss ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក បាន​ប្រកាស​អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ត​ផ្គត់ផ្គង់ នឹង​ភាព​ជា​ដៃគូ​នៃ​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ករ​ហូត​ដល់​ឆ្នាំ​2020 រវាង​លោក Thomas Bach ប្រធាន IOC និង​លោក Jay Y. Lee អនុប្រធាន​ក្រុមហ៊ុន Samsung Electronics  ដែល​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​យុវជន​អូ​ឡាំ​ពិ​ក​រដូវក្តៅ​លើក​ទី 2​។

លោក Younghee Lee អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ទីផ្សារ​សកល ផ្នែក​បច្ចេកវិជ្ជា និង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung Electronics បាន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន Samsung មាន​គោលបំណង​ផ្សព្វផ្សាយ​ស្មារតី​កីឡា​អូ​ឡាំ​ពិ​កតាម​រយៈ​ផលិតផល​បច្ចេកវិជ្ជា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​យើង​ដែល​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ អាច​ភ្ជាប់​ទំនាក់ទំនង និង​ចែករំលែក​ភាព​រំភើប​រីករាយ​ពី​កីឡា​អូ​ឡាំ​ពិ​ក​នេះ​។ យើង​មាន​មោទន​ភាព​ក្នុង​ការ​ពង្រីក​នៃ​ការ​ចូលរួម​របស់​យើង​ពិតជា​សំខាន់​ ដើម្បី​ជ​រុញ​លើកទឹកចិត្ត​មនុស្ស​តាម​រយៈ​ក្តី​ប្រាថ្នា​ ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​ប្រកួត និង​រួមចំណែក​ដល់​ការ​វិវឌ្ឍន៍​នៃ​កីឡា​អូ​ឡាំ​ពិ​ក»​។ ​ក្រុមហ៊ុន Samsung នឹង​ឧបត្ថម្ភ​កីឡា​អូ​ឡាំ​ពិ​ក​ជា​ផ្លូវការ​តាម​រយៈ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា Pyeongchang ឆ្នាំ​2018 និង​កីឡា​អូ​ឡាំ​ពិ​ក​ ទីក្រុង​តូ​ក្យូ​ឆ្នាំ​2020 លើ​ឧបករណ៍​ទំនាក់ទំនង និង​កុំព្យូទ័រ Wireless​រួម​ជាមួយ​ប្រភេទ​ផលិតផល​បច្ចេកវិជ្ជា​មួយ​ចំនួន​ដូច​ជា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​Tablet កុំព្យូទ័រ​យួរដៃ កុំព្យូទ័រ​លើ​តុ និង​ឧបករណ៍​កុំព្យូទ័រ​ផ្សេង​ទៀត និង​ម៉ាស៊ីន​ព្រី​ន​ទ័​រ​។

លោក Thomas Bach ប្រធាន IOC បានឱ្យ​ដឹងផង​ដែរ​ថា «​យើង​ពិតជា​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Samsung​។ មូលនិធិ​ដែល​​បាន​បង្កើត​ឲ្យ​ក្លាយជា​ដៃគូ​សហការ (TOP: The Olympic Partner) បាន​គាំទ្រ​ដោយ​ផ្ទាល់​លើ​គ្រប់​វិញ្ញាសា​កីឡា​អូ​ឡាំ​ពិ​ក ក៏​ដូច​ជា​ដល់​គ្រប់​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​ធ្វើ​ឱ្យ​អត្ត​ពលិកម​ក​ពី​ទូ​ទាំង​ពិភពលោក ​ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​»។ ក្រុមហ៊ុន Samsung ក៏​បាន​ជួយ​ដល់​ដំណើរ​ប្រតិបត្តិការ​រាល់​វិញ្ញាសារ​ប្រកួត​គ្នា​ដោយ​ផ្ដល់​ជូន​នូវ​ឧបករណ៍​នាំមុខ​ទូរគមនាគមន៍​ឥត​ខ្សែ និង​ឧបករណ៍​បច្ចេកវិជ្ជា​។ លើស​ពី​នេះ​ទៀត​បច្ចេកវិជ្ជា​របស់ Samsung ឈាន​ដល់ទី​ផ្សារ​សកល នឹង​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍ ចូលរួម​ក្រុម​ពី​បណ្តា​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ជាមួយ​គុណ​តម្លៃ និង​ចលនា​វិវឌ្ឍន៍​នៃ​កីឡា​អូ​ឡាំ​ពិ​ក​»។

សមាគម​របស់​ក្រុមហ៊ុន Samsung ជាមួយ​ចលនា​អូ​ឡាំ​ពិ​កបាន​ចាប់ផ្តើម​នៅ​ពេល​ដែល​ក្រុមហ៊ុន Samsung បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​1988 ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ចាប់តាំងពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ទីក្រុង​ណា​ខា​ណូ​ឆ្នាំ1998 ក្រុមហ៊ុន Samsung បាន​ក្លាយជា​ដៃគូ​សហការ​ក្នុង​ព្រឹត្ត​​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក (TOP: The Olympic Partner) បាន​ក្លាយ​ដៃគូ​សហការ​កីឡា​អូ​ឡាំ​ពិ​ក​ទូ​ទាំង​ពិភពលោក ​ក្នុង​ការ​ឧបត្ថម្ភ​ប្រភេទ​ឧបករណ៍​ទំនាក់ទំនង​ឥត​ខ្សែ​ Wireless ​ហើយ​ក្រុមហ៊ុន​មាន​តួនាទី​ក្នុង​ការ​វិវឌ្ឍន៍​អស់​រយៈពេល​26​ឆ្នាំ ​នៃ​កិច្ច​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​។ ​ដោយ​បច្ចេក​វិជ្ជា​ទូរស័ព្ទ​ចល័ត និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​មាន​ភាព​ស្អិតរ​មួ​ត ក្រុមហ៊ុន Samsung ជឿ​ថា​ ការ​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិជ្ជា​បង្កើត​ថ្មី​បន្ថែម​ទៀត​នៅ​លើ​ឆាក​កីឡា​អូ​ឡាំ​ពិ​ក​។