ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ស្រូវ​ផ្តើម​ដំណើរការ​ក្រោម​ទុន​សាកល្បង​ក្នុង​បរិមាណ​ស្រូវ​ចំនួន​៧​ម៉ឺន​ទៅ​១​សែន​តោន

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា ភី អិ​ល ស៊ី បាន​គូសបញ្ជាក់​ថា ធនាគារ​ស្រូវ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​ដៃគូ​ភាគហ៊ុន ក្នុង​នោះ​ទុន​សាកល្បង​សម្រាប់​ដំណើរការ​ក្នុង​ឆ្នាំ​២០១៤-២០១៥​នេះ​គឺ​ប្រហែល​បរិមាណ​ស្រូវ​ចំនួន​៧​ម៉ឺន​ទៅ​១​សែន​តោន​។

រាជធានី​ភ្នំ​ពេញ ៖ លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា ភី អិ​ល ស៊ី បាន​គូសបញ្ជាក់​ថា ធនាគារ​ស្រូវ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​ដៃគូ​ភាគហ៊ុន ក្នុង​នោះ​ទុន​សាកល្បង​សម្រាប់​ដំណើរការ​ក្នុង​ឆ្នាំ​២០១៤-២០១៥​នេះ​គឺ​ប្រហែល​បរិមាណ​ស្រូវ​ចំនួន​៧​ម៉ឺន​ទៅ​១​សែន​តោន​។

លោក​ឧ​ញ៉ា ភួ ពុ​យ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​សិក្ខា​សិលា​ផ្សព្វផ្សាយ​អំពី​គោលការណ៍ និង​ដំណើរការ​អនុវត្តន៍ នៃ​ការ​បើក​ទីផ្សារ​ស្តុកបញ្ចាំ​ស្រូវ​-​អង្ករ របស់​ធនាគារ​ស្រូវ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​សណ្ឋាគារ​សាន់​វេ​។

លោក​ឧ​ញ៉ា ភួ ពុ​យ បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​បង្កើត​​ការ​ស្តុក​ស្រូវ​ត្រឹម​១​សែន​តោន​នេះ​មិនមែន​ជា​រឿង​ធំដុំ​ឡើយ ប៉ុន្តែ​យើង​ចង់​បង្ហាញ​ពី​គោល​បំណង​​​​​ក្នុង​ការ​បង្កើត​ធនាគារ​ស្រូវ​នេះ​ឡើង​គឺជា​ចំណុច​កណ្តាល​​មួយ​ដើម្បី​បង្ក​លក្ខ​ណៈងាយស្រួល​ដល់​ប្រធាន​កិនស្រូវ និង​អ្នក​នាំ​ចេញ ហើយនឹង​ឈាន​ទៅ​ដល់​ភាពល្អ​ប្រសើរ​មួយ​ក្នុង​ការ​ពង្រីក​ស្តុក​សម្រាប់​ការ​នាំ​ចេញ​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​។​ លោក​បន្ត​ថា ធនា​​គារ​ស្រូវ​បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​ស្រូវ អង្ករ ដែល​រួម​មាន​កន្លែង​ថ្លឹង ម៉ាស៊ីន​សម្ងួត ឃ្លាំង​វេច​ខ្ចប់ និង​ឃ្លាំង​ស្តុក​ដែល​មាន​ទី​តាំ​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​មជ្ឈមណ្ឌល​កណ្តាល​នេះ​ជាទី​តាំង​ប្រមូលផ្តុំ​លើ​សេវាកម្ម​ស្តុក បញ្ចាំ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ជាមួយ​កសិករ ឈ្មួញ ស្រូវ អង្ករ រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​ផ្សេង​ៗ​។ ​ធនាគារ​ស្រូវ​នឹង​ដើរតួ​សកម្ម និង​ជា​ដៃគូ​ច្បាស់លាស់ សម្រាប់​បំពេញ​បន្ថែម​​លើ​កត្តា​បរិមាណ​ទៅ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ អ្នក​នាំ​ចេញ​ដែល​មាន​តម្រូវការ​នាំ​ចេញ​ច្រើន ដែល​លើស​ពី​សមត្ថភាព​ស្តុក​ដែល​ខ្លួន​មាន​។ ​ដូច្នេះ​ពួក​គាត់​លែង​មាន​ក្តី​បារម្ភ​អំពី​បញ្ហា​ខាងលើ និង​មិន​ចាំបាច់​ចំណាយ​ប្រាក់​កសាង​ឃ្លាំង​ស្តុក​ដែល​នាំ​ឲ្យ​ខ្វះខាត​ទុន​បង្វិល​របស់​ខ្លួន​នោះ​ឡើយ​។ ជា​រួម​ធនាគារ​ស្រូវ​គឺជា​អ្នកបំរើ​ពិតប្រាកដ​ទាំង​បរិមាណ ទាំង​គុណភាព​សម្រាប់​អ្នក​នាំ​ចេញ​អង្ករ​។

លោក​ឧកញ៉ា​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​៣​ឆ្នាំទៅ​មុខ ធនាគារ​ស្រូវ​មាន​ផែន​ការ​ពង្រីក​ឃ្លាំង​ប្រមូល​ស្តុកបញ្ចាំ​នៅ​តាម​បណ្តា​ខេត្ត​គោល​ដៅ​បន្ត​ទៀត ក្នុង​គោលបំណង​ទទួល និង​បំរើ​បរិមាណ​រាប់​លាន​តោន​សម្រាប់​ផ្តល់​សេវាកម្ម​នានា ជាមួយ​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​ ៕