ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ល​ទ្ឋផល​ប្រឡងបាក់ឌុប​នឹងប្រកាស​នៅរសៀលថ្ងៃស្អែក​សម្រាប់​រាជធានីភ្នំពេញ​ និង ​ខេត្តកណ្តាល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​លទ្ឋផលប្រឡង​សញ្ញាបត្រទុតិយភូមិ​ ឬ បាក់ឌុប ​នឹងត្រូវប្រកាស​នៅចន្លោះម៉ោង៤ទៅ៥រសៀលថ្ងៃទី២៩​​ សីហាស្អែកនេះ ​​សម្រាប់មណ្ឌល​រាជធានីភ្នំពេញ​ និង​ ខេត្តកណ្តាល ​ហើយសម្រាប់នៅ​តាមខេត្តទូទំាង​ប្រទេសនឹងប្រកាស​នៅថ្ងៃទី៣០ សីហា ។

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​លទ្ឋផលប្រឡង​សញ្ញាបត្រទុតិយភូមិ​ ឬ បាក់ឌុប ​នឹងត្រូវប្រកាស​នៅចន្លោះម៉ោង៤ទៅ៥រសៀលថ្ងៃទី២៩​​ សីហាស្អែកនេះ ​​សម្រាប់មណ្ឌល​រាជធានីភ្នំពេញ​ និង​ ខេត្តកណ្តាល ​ហើយសម្រាប់នៅ​តាមខេត្តទូទំាង​ប្រទេសនឹងប្រកាស​នៅថ្ងៃទី៣០ សីហា ។

នេះបើយោង​តាមប្រភពពីមន្រ្តីក្រសួងអប់រំ ​យុវជននិងកីឡា​ ដែលបា្រប់កោះសន្តិភាព​នៅព្រឹកថ្ងៃទី២៨ ​សីហា ២០១៤ ​ប៉ុន្តែមន្រ្តីដដែលមិនបាន​បង្ហើបឲ្យដឹងពិតបា្រកដ​ពីតួលេខ ​ថាតើមានបេក្ខជន​ប៉ុន្មាន​ភាគរយ​ដែលត្រូវជាប់សម្រាប់​ឆ្នាំ​សិក្សា២០១៣-២០១៤នេះទេ ​ដោយគ្រាន់តែបញ្ជាក់ថា ​លទ្ឋផលវាយតម្លៃ​ជាមធ្យមភាគពិតបា្រកដ ​​អាចនឹងដឹង​នៅត្រឹមម៉ោង២​រសៀលថ្ងៃស្អែក ។

យ៉ាងណាក៍ដោយ​បើតាមលោក ហង់ ជួនណារ៉ុន​ រដ្ឋមន្រ្តីក្រសួងអប់រំ ​យុវជននិងកីឡា ​បានឲ្យដឹងកាលពីពេលថ្មីៗនេះថា​ ” ព័ត៌មានបឋម​ សិស្សបាក់ឌុបឆ្នាំនេះ​ ជាប់ក្នុងរង្វង់​៣០ភាគរយ ” ។

ចំណែកសម្តេចតេជោ ​ហ៊ុន សែន​ កាលពីថ្ងៃទី១១​ សីហា​ ២០១៤ ​ក្នុងឱកាសអញ្ជើញ​ចែកសញ្ញាបត្រដល់​ជ័យលាភីនិស្សិត​សាកលវិទ្យាល័យ​ន័រតុនក៍បានបញ្ជាក់ស្រដៀងគ្នា​នឹងលោករដ្ឋមន្រ្តីក្រសួងអប់រំដែរថា ​” សិស្សប្រឡង​បាក់​ឌុបឆ្នាំ​នេះ​ ​អាចនឹងធ្លាក់ច្រើនជាង​បណ្តាឆ្នាំកន្លងទៅ​ ក្នុងរង្វង់៣០ភាគរយ ” ​។ យ៉ាងណាក៍ដោយ​ក្នុងឱកាសនោះដែរ ​សម្តេចតេជោ ​ហ៊ុន សែន ​ក៍បានប្រកាស​គំាទ្រក្រសួងអប់រំ​ក្នុងការឲ្យមានការ​ប្រឡងលើកទី២ សម្រាប់បេក្ខជន​ដែលធ្លាក់ ។

បើតាមលោក​រដ្ឋមន្រ្តីក្រសួងអប់រំ ​ហង់ ជួនណារ៉ុន ​ការប្រឡងលើកទី២ ​នឹងត្រូវប្រព្រឹត្តធ្វើនៅថ្ងៃទី១៣​ តុលា ២០១៤​ ដោយក្រសួងបាន​ត្រៀមវគ្គបំប៉នដល់​បេក្ខជនមិនជាប់តាមមុខវិជ្ជា ​និង​ ទុកពេលឲ្យសិស្សានុសិស្ស​រំលឹកមេរៀន​ផងដែរ ។

សូមបញ្ជាក់ថា ​សម្រាប់ឆ្នាំសិក្សា​២០១៣-២០១៤​ បេក្ខជនដែលត្រូវ​ប្រឡងយកសញ្ញាបត្រទុតិយភូមិ​ ឬ បាក់ឌុបសរុប ​៩ម៉ឺន ៣ពាន់​ ៤៥៦នាក់ ​សម័យប្រឡងថ្ងៃទី០៤-០៥​ សីហា ២០១៤ ។

គួររំលឹកដែរថា ​កាលពីឆ្នាំ​សិក្សា២០១២-២០១៣ មានបេក្ខជនដែលមកប្រឡងសរុប​ ១០ម៉ឺន ​៥ពាន់ ២៩៧នាក់​ ហើយបេក្ខជនដែល​ប្រឡងជាប់សរុប ​៩ម៉ឺន​ ១៣៧០នាក់​ គិតជាមធ្យម ​ជាប់៨៦,៧៧ភាគរយ ៕