ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ម្នាក់​ខឹង​ម្ចាស់​បំណុល​និយាយ​ផ្លែផ្កា​រឿង​ជំពាក់លុយ​មិន​សង បានទាញ​កាំបិត​ប័ុង​តោ​ដេញ​កា.ប់​របួស​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​ស្រ្តី​ដៃ​ដល់​កា.ប់​នឹង​កាំបិត​ប័ុង​តោ​ បណ្តាល​ឱ្យ​រង​របួស​ខណៈចូល​ទៅ​ជួយ​ប្រពន្ធ​នឹង​កូន​ពី​ការដេញ​កា.ប់​ប្រហារ​របស់​ស្រ្តីដៃដល់​ជាកូន​បំណុល​ដែល​ខឹង​ម្ចាស់​បំណុល​និយាយ​ផ្លែផ្កា​ដាក់ឱ្យ​រឿង​ជំពាក់​លុយ​មិន​សង ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​និង​១៥ នាទី​យប់ ថ្ងៃ​ទី​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​ស្រ្តី​ដៃ​ដល់​កាប់​នឹង​កាំបិត​ប័ុង​តោ​ បណ្តាល​ឱ្យ​រង​របួស​ខណៈចូល​ទៅ​ជួយ​ប្រពន្ធ​នឹង​កូន​ ពី​ការដេញ​កាប់​ប្រហារ​របស់​ស្រ្តីដៃដល់​ជាកូន​បំណុល​ដែល​ខឹង​ម្ចាស់​បំណុល​និយាយ​ផ្លែផ្កា​ដាក់ឱ្យ​រឿង​ជំពាក់​លុយ​មិន​សង ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​និង​១៥ នាទី​យប់ ថ្ងៃ​ទី​២៧ សីហា ២០១៤ នៅ​ក្បែរ​កន្លែង​លក់​រថយន្ត​ក្រុម ហ៊ុន L.M ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌពោ​ធិ៍សែន​ជ័យ ។

ស្រ្តីដៃដល់​ដែល​ជាកូន​បំណុល​ឈ្មោះ លឹមគឿន លីន អាយុ​៤៥ ឆ្នាំ មុខ​របរ​លក់​ដូរ ស្នាក់នៅ​ផ្ទះ​ជួល​កន្លែង​កើតហេតុ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ រដ្ឋ សុខា អាយុ៥០ឆ្នាំ មុខ​របរ​ជួស​ជុល​ម៉ូតូ ស្នាក់នៅ​ផ្ទះលេខ៣៤១ ផ្លូវលំ ក្រុម​ទី២ ភូមិ​តាងួន សង្កាត់កាកាប ខណ្ឌពោ​ធិ៍សែន​ជ័យ ជាប្តី​ស្រ្តី​ម្ចាស់បំណុល​។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ប្រពន្ធនិង​កូន​បុរស​រង​គ្រោះ​​បាន​និយាយ​ផ្លែផ្កា​ដាក់​ស្រ្តី​ដៃ​ដល់​ដែល​ជំពាក់លុយ​ ១២០​ដុល្លារ​រាប់ខែហើយ​មិន​សង ពេល​នោះ​ស្រ្តី​ដែល​ជាកូន​បំណុល​ទ្រាំនឹង​សម្តី​ផ្លែផ្ការបស់​ម្ចាស់បំណុលមិន​បាន​ក៏​ទាញ​កាំ​បិត​ប័ុង​តោ​ដេញ​កាប់​ស្រ្តី​ម្ចាស់​បំណុល​និង​កូន ​ឃើញ​ដូច្នេះ​បុរស​រង​គ្រោះ​បាន​ចូល​ទៅ​ជួយ​ប្រពន្ធនិង​កូន​ស្រាប់តែ​ស្រ្តី​ដៃដល់​កាប់ត្រូវ​បណ្តាល​ឱ្យ​រង​របួស​។

ក្រោយ​ពេល​កើត​ហេតុ​ស្រ្តី​ដៃ​ដល់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​យក​ទៅសួរ​នាំ​នៅ​ប៉ុស្តិ៍​នគនរ​បាល​រដ្ឋ​បាល​កាកាប​។