ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​ធុរកិច្ច​អន្តរជាតិ​ (BNI)​ ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «​បណ្តាញ​ធុរកិច្ច​អន្តរជាតិ (Business Network International) ប្រារព្ធ​ខួប​មួយ​ឆ្នាំ​ក្នុង​ការ​នាំ​ចូល​BNI ថ្នាក់​ជាតិ​មក​កាន់​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៣ ដែល​មាន​សមាជិក​ចំនួន​២៧​រូប ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​មាន​សមាជិក​ចំនួន​៥៤​រូប

រាជធានី​ភ្នំពេញ ៖ «​បណ្តាញ​ធុរកិច្ច​អន្តរជាតិ (Business Network International) ប្រារព្ធ​ខួប​មួយ​ឆ្នាំ​ក្នុង​ការ​នាំ​ចូល​BNI ថ្នាក់​ជាតិ​មក​កាន់​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៣ ដែល​មាន​សមាជិក​ចំនួន​២៧​រូប ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​មាន​សមាជិក​ចំនួន​៥៤​រូប សុទ្ធ​សឹង​ជា​ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន​បាន​និង​កំពុង​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ជា សា​រិ​ន ប្រធាន BNI CEO Chapter ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ BNI CEO Chapter កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ សីហា នៅ​សណ្ឋាគារ អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ។

លោក​ជា សា​រិ​ន បន្ត​ថា បណ្តាញ​ធុរកិច្ច​អន្តរជាតិ បាន​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត Ivan Misner នៅ​ឆ្នាំ​១៩៨៥ ហើយ​បច្ចុប្បន្ន BNI កំពុង​ប្រតិបត្តិការ​នៅ​៥៦​ប្រទេស​លើ​ពិភពលោក​។ ចំណែក​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី​៥៤​ដែល​បាន​នាំ​ចូល​Business Network International ជា​លក្ខណៈ​Frenchise ដោយ​លោ​កឡុក សាម​ឌី បច្ចុប្បន្ន​មាន​តួនាទី​ជា BNI National Director​។ បេសកកម្ម​របស់​BNI គឺ​ជួយ​ដល់​សមាជិក​គ្រប់​រូប​ដើម្បី​បង្កើន​ចំណូល​តាម​រយៈ​ការ​ណែនាំ​ដោយ​ពាក្យ​សម្តី មាន​លក្ខណៈ​​ជា​ប្រព័ន្ធ​ជា​វិជ្ជមាន​និង​អាជីព ដែល​ជំរុញ​ឲ្យ​សមាជិក​គ្រប់​រូប​ត្រូវ​តែ​អភិវឌ្ឍ​ទំនាក់ទំនង​ល្អជា​លក្ខណៈ​យូរអង្វែង និង​មាន​អត្ថន័យ​ជាមួយ​សមាជិក​ដទៃ​ទៀត ។

លោក​ជា សា​រិ​ន បន្ត​ទៀត​ថា មក​ដល់​សព្វ​ថ្ងៃនេះ Business Network International មាន​សមាជិក​១៧​ម៉ឺន​នាក់​នៅ​លើ​ពិភពលោក​ដែល​សុទ្ធ​សឹង​ជា​ធុរជន និង​អ្នកមាន​វិ​ជា្ជ​ជីវៈ​ខ្ពង់ខ្ពស់ ។ ពាក្យ Network មិនមែន​មាន​ន័យ​ថា ជា​ការ​ជួប​គ្នា​ដើម្បី​ដោះ​ដូរ​លេខ​ទូរស័ព្ទ ឬ​នាមប័ណ្ណ​នោះ​ទេ តែ​ជា​ការ​បណ្តុះ​នូវ​ទំនាក់ទំនង​រវាង​គ្នា​ក្នុង​រយៈពេល​មធ្យម និង​យូរអង្វែង ។ នេះ​ជា​ចំណុច​ស្នូល​របស់ Business Network International ។

លោក​ជា សា​រិ​ន លើក​ឡើង​ថា យើង​បាន​ចាប់ផ្តើម​ដើរ​លើ​ផ្លូវ​BNI​ជាមួយ​គ្នា​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ហើយ​យើង​នៅ​ចម្ងាយ​ផ្លូវ​ដ៏​វែង​ទៀត ដែល​ដើរ​រួម​គ្នា​បន្ត​ទៅ​ទៀត ។ ប្រព័ន្ធ​BNI ជា​ប្រភព​ធនធាន​ព័ត៌មាន និង​ចំណេះដឹង​ដ៏​មហាសាល​ដែល​យើង​អាចយ​កមក​ប្រើប្រាស់​ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​យើង​បាន ហើយ​អ្វី​ដែល​យើង​យល់​ដឹង និង​ទទួល​បាន​ពី​ប្រព័ន្ធ​នេះ ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​កន្លង​ទៅ គឺ​តិចតួច​ណាស់​មិន​ដល់​៥%​នៃ​អ្វី​ដែល​BNI អាច​ផ្តល់​ជូន​ផង​។ ដូចនេះ ពួក​យើង​បន្ត​ក្រេបជញ្ជក់​ពី​BNI តាម​រយៈ​ការ​បណ្តុះបណ្តាល​នានា រួម​ទាំង​ការ​បង្កើន​ទំនាក់ទំនង​ឲ្យ​ក្លាយជា​សមាជិកគ្រួសារ​BNI​តែ​មួយ ដើម្បី​សម្រេច​បាន​គោលបំណង​4Ms (Members Make More Money) ៕