ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ក្នុង​នាង​ម៉ា​ដូ​ណា​ដេញថ្លៃ​ចាប់ពី​1.000​ទៅ​5.000​ដុល្លារ

9 ឆ្នាំ មុន

ខោ​ក្នុង​របស់​តារាចម្រៀង​អា​មេ​រិ​ក​វ័យ​៥៦​ឆ្នាំ នាង​ម៉ា​ដូ​ណា បាន​ដាក់​ដេញថ្លៃ​ក្នុង​តម្លៃ​ចាប់ពី​១.០០០​ពាន់​ទៅ​៥.០០០​ដុល្លារ ។
សម្លៀក​បំពាក់ អាវ​ក្នុង ស្រោមដៃ ជា​ពិសេស​ខោ​ក្នុង​នាង​ម៉ា​ដូ​ណា ត្រូវ​គេ​ប្រមូល​ដាក់​ក្នុង​សាល​ដេញថ្លៃ មួយ​ក្នុង​សហរដ្ឋអាមេរិក ត្រៀម​ដាក់​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

ខោ​ក្នុង​របស់​តារាចម្រៀង​អា​មេ​រិ​ក​វ័យ​៥៦​ឆ្នាំ នាង​ម៉ា​ដូ​ណា បាន​ដាក់​ដេញថ្លៃ​ក្នុង​តម្លៃ​ចាប់ពី​១.០០០​ពាន់​ទៅ​៥.០០០​ដុល្លារ ។
សម្លៀក​​បំពាក់ អាវ​ក្នុង ស្រោមដៃ ជា​ពិសេស​ខោ​ក្នុង​នាង​ម៉ា​ដូ​ណា ត្រូវ​គេ​ប្រមូល​ដាក់​ក្នុង​សាល​ដេញថ្លៃ មួយ​ក្នុង​សហរដ្ឋអាមេរិក ត្រៀម​ដាក់​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

នាង​ម៉ា​ដូ​ណា និយាយ​ថា «​នេះ​ជា​លើក​ទី​មួយ​របស់​នាង​ខ្ញុំ នៅ​ពេល​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​មាន​តម្លៃ​ប្រមូល​យក​សម្លៀក​បំពាក់​របស់ខ្ញុំ​ដាក់​តាំង និង​ត្រៀម​ដេញថ្លៃ​» ។

ទស្សនិកជន ជា​ពិសេស​អ្នកគាំទ្រ​របស់​នាង​ម៉ា​ដូ​ណា លើក​ឡើង​ថា ចំពោះ​តម្លៃ​មិនមែន​ជា​បញ្ហា​ចោទ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​កិត្តិយស និង​ភាព​ល្បីល្បាញ ដូច្នេះ​អ្នកគាំទ្រ​ណា​បាន​ទិញ​របស់​ណាមួយ​ក្នុង​ចំណោម​របស់​ទាំងនោះ​ពិតជា​សំណាង ព្រមទាំង​បាន​ថតរូប​ជាមួយ​តារា​ល្បី​មួយ​ដួង​នេះ​ផង​ដែរ ។នាង​ម៉ា​ដូ​ណា ជា​តារាចម្រៀង​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ចាប់តាំងពី​នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នា​ឆ្នាំ​១៩៧៩ មក ។ នាង​ជាតា​រា​ល្បី​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​៕