ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួនពេល​កំពុង​ចុះ​ពី​លើ​រថយន្ត​របស់ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ ៖ នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ សី​ហា ២០១៤ នៅ​ចំណុច​ក្បែរ​ផ្សារ​វាល​រេញ​មនុស្ស​ប្រុស​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ ដែល​គេ​ដឹង​ថា​ជា​ប៉ូលិស​ក្រ​សួង​ បាន​ចាប់​ចូល​ក្នុង​រថយន្ត​ឡិច​ស៊ីស​ ពាក្យ​ស្លាក​លេខ​ ន.ប​ ក្នុង​ខណៈ​ដែល​បុរស​ម្នាក់​នោះ​ចុះ​ពី​លើ​រថយន្ត​របស់​ខ្លួន​។

ខេត្ត​ព្រះ​សី​ហនុ ៖ នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ សី​ហា ២០១៤ នៅ​ចំណុច​ក្បែរ​ផ្សារ​វាល​រេញ​មនុស្ស​ប្រុស​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ ដែល​គេ​ដឹង​ថា​ជា​ប៉ូលិស​ក្រ​សួង​ បាន​ចាប់​ចូល​ក្នុង​រថយន្ត​ឡិច​ស៊ីស​ ពាក់ស្លាក​លេខ​ ន.ប​ ក្នុង​ខណៈ​ដែល​បុរស​ម្នាក់​នោះ​ចុះ​ពី​លើ​រថយន្ត​របស់​ខ្លួន​ ហើយ​ការ​ចាប់​ខ្លួន​បុរស​ខាង​លើ​នេះគេ​នៅ​​មិន​ទាន់ដឹង​ថា​មក​​ពី​មូល​ហេតុអ្វី​នោះ​ទេ ។

ប៉ុន្តែ​បើតាម​ស្រ្តី​ដែល​អះ​អាង​ថា​ជា​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​តាម​ទូ​រសព្ទ័​ដោយ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា បុរស​ខាង​លើ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក​លុយ​របស់​គាត់​ ១៦០០០ដុល្លារ (មួយ​មឺុន​ប្រាំ​មួយ​ពាន់ដុល្លារ)​ និង​ឆ​បោក​រថយន្ត​របស់​ស្រ្តី​ម្នាក់​ផ្សេង​ទៀត​។ ស្រ្តី​ខាង​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កា​បោក​លុយ​នេះ​មានរយះ​ពេល​២ ទៅ​៣​ខែ​មុន​នេះ ហើយ​បន្ទាប់​មក​ជន​នេះ​ក៏​បាន​មក​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​សំណាក់​ដែល​មាន​ យី​ហោ​ ណាង​ហេងសួគា៌​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​សំរ៉ុង ឃុំ​សំរ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សី​ហនុ ។

បុរស​ដែល​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​នោះ​មាន​ឈ្មោះ ផល សិ​លា ឈ្មោះ​ថ្មី​ផល​ ដែល​មាន ទី​លំនៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ  ក្រុង​ភ្នំ​ពេញ ហើយ​ភ្លាម​ៗ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​ពាក់​ស្លាក​លេខ​ន.ប សំដៅ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព