ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សមាសភាព​ក្រុមការងា​រចុះជួយ​សង្កាត់- ខណ្ឌដូនពេញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ លោក​ ហង់ ​ជួន​ណារ៉ុន​ ប្រធាន​ក្រុម​ការ​ងារចុះ​ជួយ​ខណ្ឌ​ដូនពេញ បាន​ធ្វើ​ជា​គណះ​អធិប​តី​ក្នុង​ពិធី​ប្រ​កាស​ក្រុម​ការ​ងារ​ចុះ​ជួយ​ខណ្ឌ-សង្កាត់ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដូន​ពេញ​កាល​ពី​រសៀល​ថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ២០១៤ ​និង​មាន​ការ​ចូល​រួមពី​លោក សួន​ រិនឌី ​អនុ​ប្រធាន​ទី១ ក្រុម​​ការងារ​សមាជិក​អចិន្ត្រៃ​

រាជ​ធានី​ភ្នំពេញ ៖​ លោក​ ហង់ ​ជួន​ណារ៉ុន​ ប្រធាន​ក្រុម​ការ​ងារចុះ​ជួយ​ខណ្ឌ​ដូនពេញ បាន​ធ្វើ​ជា​គណះ​អធិប​តី​ក្នុង​ពិធី​ប្រ​កាស​ក្រុម​ការ​ងារ​ចុះ​ជួយ​ខណ្ឌ-សង្កាត់ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដូន​ពេញ​កាល​ពី​រសៀល​ថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ២០១៤ ​និង​មាន​ការ​ចូល​រួមពី​លោក សួន​ រិនឌី ​អនុ​ប្រធាន​ទី១ ក្រុម​​ការងារ​សមាជិក​អចិន្ត្រៃ​យ៍​ គណ​បក្ស​ប្រ​ជាជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ ប្រធាន​គណ​ចាត់​តាំង​បក្ស​រាជ​ធានី​ភ្នំពេញ​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ព្រម​ទាំង​សមា​ជិក ​សមា​ជិកា​គណ​បក្ស​ប្រជាជ​នសង្កាត់​ ភូមិ ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ហែម ​ អាន អនុ​ប្រធាន​ប្រចាំ​ការ​គណ​បក្ស​ខណ្ឌ​ដូន​ពេញ​បាន​ឡើង​អាន​សេច​ក្តី​ប្រកាស​តែង​តាំង​លោក​ គួច ចំរើន អភិ​បាល​នៃ​គណះ​អភិ​បាល​ខណ្ឌ​ដូន​ពេញ​ជា​ប្រធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ខណ្ឌ​ដូន​ពេញ ។ ​ហើយ​ក្រុម​ការ​ងារ​ថ្មីដែល​ចុះ​ជួយ​ខណ្ឌ​ដូន​ពេញ​មាន លោក​ហង់​ ជួនណារ៉ុ​ន ជា​ប្រ​ធាន​ លោក​សួន​ រិនឌី ​អនុ​ប្រធាន​ទី១ ​លោក​ឡុង​វិសោ​លោ​ អនុ​ប្រធាន​ លោក​ជីវ កេង ​​អនុប្រធាន លោក​សួស​ ប្រា​ថ្នា អ​នុប្រធាន ​លោកម៉ោ​សុផាន់​ អនុ​ប្រធាន​ លោក​គួច ​ចំរើន​ អនុប្រ​ធាន​អចិន្ត្រៃយ៍​ លោក​ហែម អាន​ អនុ​ប្រ​ធាន​លោក​កែ ​កេតនី​ន អនុ​ប្រធាន ​ លោក​លឹម ​សុធា ​សមាជិក​ លោក​ស្រី​ឈឹម ​វត្តី ​អនុ​ប្រធាន លោ​កប៊ុ​ត សា​រ៉េ​តសមា​ជិក ​ ក្រុម​ការ​ងារ​នេះ​មាន​ភារ​កិច្ច​ដឹក​នាំនិង​ជម្រុញ​ដល់គ​ណបក្ស​សង្កាត់ ក្រុម​ការ​ងារ​សង្កាត់​ក្នុង​ការ​ពង្រឹង​ការ​ងារ​គណបក្ស​​នៅថ្នាក់​សង្កាត់ ​ភូមិ និង​ក្រុម​បក្ស​ទាំង​ការងារ​ចាត់​តាំង​នយោ​បាយ​និង​សតិ​អារម្មណ៍​ហើយ​ជួយ​អន្តរា​គមន៍​ដល់​សង្កាត់​ជាពិ​សេស​សង្កាត់​ដែល​មាន​ភាពស្មុគ​ស្មាញ ​។