ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ពិភាក្សា​វេជ្ជ​សាស្ត្រ​ស្តីពីការ​វះកាត់​ឆ្អឹងខ្នង និង​ការវះកាត់​ប្រព័ន្ធប្រសាទ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កាល​ពីព្រឹក​​ថ្ងៃ​ទី​០១​ សីហា ​២០១៤ ​នៅ​សាល​ប្រជុំ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​ មាន​រៀបចំ​បើក​​កិច្ច​ប្រជុំ​ពិភាក្សា​វេជ្ជ​សាស្ត្រ​​ស្តី​ពី​ការ​វះកាត់​​ឆ្អឹងខ្នង ​និង​ការ​​វះកាត់​​ប្រព័ន្ធ​​ប្រសាទ ក្រោម​អធិបតីភាព​​លោក​សាស្ត្រាចារ្យ​ គង់ សន្យា អគ្គនាយ​ក​រង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ និង​លោកស្រី ​Amaranta Lim ប្រធាន​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​ថ្នាក់​ជាតិ​​របស់​ប្រទេស​សិង្ហ​បុរី, លោក​

រាជ​ធានីភ្នំពេញ ៖  កាល​ពីព្រឹក​​ថ្ងៃ​ទី​០១​ សីហា ​២០១៤ ​នៅ​សាល​ប្រជុំ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​ មាន​រៀបចំ​បើក​​កិច្ច​ប្រជុំ​ពិភាក្សា​វេជ្ជ​សាស្ត្រ​​ស្តី​ពី​ការ​វះកាត់​​ឆ្អឹងខ្នង ​និង​ការ​​វះកាត់​​ប្រព័ន្ធ​​ប្រសាទ ក្រោម​អធិបតីភាព​​លោក​សាស្ត្រាចារ្យ​ គង់ សន្យា អគ្គនាយ​ក​រង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ និង​លោកស្រី ​Amaranta Lim ប្រធាន​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​ថ្នាក់​ជាតិ​​របស់​ប្រទេស​សិង្ហ​បុរី, លោក​សាស្ត្រា​ចារ្យ ​វូ សុ​ភ័ក្ត្រ​រស្មី ប្រធាន​ Unite វះកាត់​ប្រព័ន្ធ​ប្រសាទ​ ព្រមទាំង​លោក លោកស្រី ​សាស្ត្រាចារ្យ វេជ្ជបណ្ឌិតគិលានុបដ្ឋាន​និង​គិលានុបដ្ឋាក ​និង​គិលានុបដ្ឋាយិកា​ ។

លោក​​សាស្ត្រាចារ្យ ​គង់ សន្យា អគ្គនាយក​រង​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ និង​បុគ្គលិកនៃ​មន្ទីរពេទ្យ​​សាកល​​វិទ្យាល័យ​ថ្នាក់​ជាតិ​របស់​​ប្រទេស​សិង្ហ​បុរី ​និង​បណ្តាញ ​AsiaHealth ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​នៃ​មន្ទីរពេទ្យ​​កាល់​ម៉ែត ​ដែល​បាន​ខំប្រឹង​​អស់កម្លាំង​កាយ​ចិត្ត​ធ្វើការ​សហការ​គ្នា​យ៉ា​ង​ជិត​សិ្ន​ទ្ធិ ​ក្នុង​ការ​រៀបចំ​នូវ​កិច្ច​ពិភាក្សា​វេជ្ជសាស្ត្រ​​ដ៏​មាន​សា​រ​សំខាន់​នេះ​ឡើង នៅ​ក្នុង​​គោលបំណង​ចែករំលែក​ និង​ពង្រីក​ចំណេះដឹង ​ក៏​ដូច​ជា​បទ​ពិសោធន៍​បន្ថែម​ទៀត​​ដល់​វេជ្ជបណ្ឌិត គិលានុបដ្ឋាក​ និង​គិ​លា​នុប​ដ្ឋ​យិ​កា​ផ្នែក​វះកាត់​ទូទៅ​ និង​ជា​ពិសេស​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ស្តី​អំពី​វះកាត់​ឆ្អឹងខ្នង ​និង​វះកាត់​ប្រព័ន្ធ​ប្រសាទ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព