ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​UEDA​ជំរុញ​បុគ្គលិក​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់ ស្រប​ពេល​ទីផ្សារ​កាហ្វេ​មានការ​ពេញ​និយម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ហេង មិ​នា បុគ្គលិក​លក់​កាហ្វេ​ប្រចាំ​ក្រុមហ៊ុន​កាហ្វេ​យូ​អី​ុ​ដា​(UEDA) នៅ​កោះ​ពេជ្រ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​កាហ្វេ​យូ​អី​ុ​ដា ចាប់ផ្តើម​ពេញ​និយម និង​មាន​អ្នក​ពិសា​ច្រើន​ខុស​ប្លែក​កាលពី​ឆ្នាំ​២០១១ នៅ​ពេល​អ្នកស្រី​ចាប់ផ្តើម​លក់​កាហ្វេ​នេះ​ដំបូង​គឺ​លក់​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ តែ​មក​ដល់​ឆ្នាំ​២០១៤ នេះ​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ហេង មិ​នា បុគ្គលិក​លក់​កាហ្វេ​ប្រចាំ​ក្រុមហ៊ុន​កាហ្វេ​យូ​អី​ុ​ដា​(UEDA) នៅ​កោះ​ពេជ្រ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​កាហ្វេ​យូ​អី​ុ​ដា ចាប់ផ្តើម​ពេញ​និយម និង​មាន​អ្នក​ពិសា​ច្រើន​ខុស​ប្លែក​កាលពី​ឆ្នាំ​២០១១ នៅ​ពេល​អ្នកស្រី​ចាប់ផ្តើម​លក់​កាហ្វេ​នេះ​ដំបូង​គឺ​លក់​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ តែ​មក​ដល់​ឆ្នាំ​២០១៤ នេះ​ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​លក់​បាន​ពី​៦០​ទៅ​៧០​កែវ និង​ក្នុង​មួយ​ខែ​អាច​រក​ប្រាក់​ចំណូល​បាន​ពី​១៣០​ទៅ​១៤០​ដុល្លារ​អា​មេ​រិ​ក តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​បុគ្គលិក​ផ្សេង​ទៀត​អាច​រក​ប្រាក់​កម្រៃ​បាន​ច្រើន​ជាង​នេះ​ផង​ដែរ ។

អ្នកស្រី ហេង មិ​នា លើក​ឡើង​ថា បានជា​អ្នកស្រី​ចាប់​យក​ការងារ​ជា​អ្នកលក់​កាហ្វេ​យូ​អី​ុ​ដា​នេះ​ព្រោះ​យល់​ឃើញ​ថា ជា​ការងារ​មួយ​ប្លែក​ពី​គេ​នៅ​រាជធានី និង​មាន​សេវាកម្ម​ល្អ ហើយ​សព្វថ្ងៃ​ការ​លក់​កាហ្វេ​នៅ​តាម​រ៉ឺ​ម៉ក​កង់​បី​នេះ អ្នកស្រី​មាន​លក់​កាហ្វេ​បី​ប្រភេទ​ដូច​ជា ការ​ហ្វេ​ទឹកកក ក្នុង​១​កែវ​ថ្លៃ​២.៥០០​រៀលកាហ្វេ​ទឹកដោះគោ​១​កែវ​ថ្លៃ​៣.០០០​រៀល និង​កាហ្វេ​អា​រ៉ាប់​ប៊ី​កា ១​កែវ​ថ្លៃ​៥.០០០​រៀល ។​នៅ​ក្នុង​ចំណោម​កាហ្វេ​ទាំងនេះ​សម្រាប់​អតិថិជន​ដែល​ចូល​ចិត្ត​ពិសា​ច្រើន​ជាងគេ​គឺ​កាហ្វេ​ទឹកដោះគោ ។

អ្នកស្រី ហេង មិ​នា បាន​បញ្ជាក់​ថា ការ​ប្រកបការងារ​នេះ​ក្រុមការងារ​អ្នកស្រី​មិន​បាន​ចំណាយ​ដើមទុន​អ្វី​ទេ បូក​រួម​ទាំង​ការ​បណ្តុះបណ្តាល​អំពី​របៀប​ឆុង​កាហ្វេ​ឲ្យ​ត្រូវចិត្ត​អតិថិជន​និង​ការ​ទំនាក់ទំនង​ក្នុង​ការ​និយាយ​ស្តី​ជាមួយ​អតិថិជន​ថែម​ទៀត តែ​យើង​ត្រូវ​ចំណាយពេល​និង​កម្លាំង​រង់ចាំ​លក់​កាហ្វេ​តែ​ប៉ុណ្ណោះ ។កញ្ញា​ស្រី រដ្ឋ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​កាហ្វេ​យូ​អី​ុ​ដា បាន​ឲ្យ​ដឹង​ថា​កាហ្វេ​យូ​អី​ុ​ដា​ចាប់ផ្តើម​ពេញ​និយម​និង​មាន​អ្នក​ពិសា​ច្រើន​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ហើយ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​មាន​រ៉ឺ​ម៉ក​ម៉ូតូ​លក់​កាហ្វេ​នៅ​រាជធានី​សរុប​ចំនួន​១៧​រ៉ឺ​ម៉ក ដោយ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​បាន​ឆុង​ការ​ហ្វេ​ចែកចាយ​ទៅ​បុគ្គលិក​ទៅ​តាម​តំបន់​មាន​ចំនួន​៣០​ទៅ​៤០​គីឡូក្រាម​។

កញ្ញា​បញ្ជាក់​ថា ការ​លក់​កាហ្វេ​របស់​ក្រុមហ៊ុន​យូ​អ៊ី​ដា ក្នុង​រដូវវស្សា​នេះ​មានការ​ថមថយ​តិចតួច ព្រោះតែ​អាកាសធាតុ​មិនសូវ​អំ​ណោ​ផល ហើយ​ម្យ៉ាងទៀត​នៅ​រាជធានី​ពេល​បច្ចុប្បន្ន​មាន​អ្នក​ប្រកប​មុខរបរ​លក់​កាហ្វេ​យក​លំនាំ​តាម​ក្រុមហ៊ុន​មាន​ច្រើន​ដែល​ជា​កត្តា​បាត់បង់​ចំណែក​ទីផ្សារ​មួយ​ចំនួន​ផង​ដែរ ។

កញ្ញា​លើក​ឡើង​ថា បុគ្គលិក​អ្នកលក់​កាហ្វេ​យូ​អី​ុ​ដា ក្នុង​មួយ​ខែ​ដំបូង​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្រៃ​ជូន​១២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ប៉ុន្តែ​នៅ​ខែ​ទី​២​ក្រុមហ៊ុន​នឹង​រៀបចំ​ជូន​ពួក​គាត់​ឲ្យ​គិត​ជា​ភាគរយ​នៃ​ចំនួន​ការ​លក់​ជាក់ស្តែង​វិញ ដែល​ជា​ការ​ផ្តល់​ឱកាស​មួយ​ឲ្យ​បុគ្គលិក​មានការ​ប្រកួតប្រជែង និង​ខិតខំ​ក្នុង​ការងារ​របស់​ខ្លួន​ដើម្បី​ទទួល​កម្រៃ​ខ្ពស់​ជា​ប្រចាំ ៕