ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​​ខេត្ត​សម្រេច​​ដោះ​លែង​ជន​ជាតិ​វៀត​​ណាម​​ចំនួន​១៥​នាក់ ​ឲ្យ​មាន​​សេរី​ភាព​​វិញ​

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​ជាជន​ជាតិ​វៀត​ណាម​ចំនួន​១៥​នាក់ ​​ត្រូវបាន​សាលា​ដំបូង​ខេត្ត​សម្រេច​ដោះ​លែង ឲ្យ​មាន​សេរី​ភាព​វិញ​ក្រោយ​ ពីពួក​គេ​ជាប់​ទោស​១ឆ្នាំ ​ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ឋ​នាគារ​ខេត្ត​មណ្ឌល​គិរី​បាន​៤ខែ ១៥​ថ្ងៃ​ប៉ុណ្ណោះ​ ។ ចំណែក​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យូរ​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​លាន​រៀល ។ ការ​ដោះ​លែង​ជ

ខេត្ត​មណ្ឌល​គិរី ៖ បុរស​ជាជន​ជាតិ​វៀត​ណាម​ចំនួន​១៥​នាក់ ​​ត្រូវបាន​សាលា​ដំបូង​ខេត្ត​សម្រេច​ដោះ​លែង ឲ្យ​មាន​សេរី​ភាពឡើង​​វិញ​ក្រោយ​ ពីពួក​គេ​ជាប់​ទោស​១ឆ្នាំ ​ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ឋ​នាគារ​ខេត្ត​មណ្ឌល​គិរី​បាន​៤ខែ ១៥​ថ្ងៃ​ប៉ុណ្ណោះ​ ។ ចំណែក​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យូរ​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​លាន​រៀល ។ ការ​ដោះ​លែង​ជន​ជាតិ​វៀត​ណាម​ទាំ​ង​១៥នាក់​នេះ ​បាន​ធ្វើ​ឡើង​ការ​ពីថ្ងៃ​ទី៣០ ​កក្កដា ​២០១៤ តាម​សាល​ក្រម​ព្រហ្ម​ទណ្ឌ​លេខ​១២៣ ​ចុះ​ថ្ងៃទី​២៥ ​កក្កដា ​២០១៤ ​។

គួរ​​បញ្ជាក់ថា​ ប្រ​​ជាសហគម​ន៍ជន​ជាតិ​​ដើមភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ពូលុ ​​ភូមិឡាំមេះ​ និង​ភូមិ​ពូចារ បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ការ​ពារ​របស់​សហ​គមន៍​ និង​បាន​ប្រទះ​ឃើញ​ពលរ​ដ្ឋវៀត​ណាម ​១៥នាក់ ឆ្លង​ដែន​ធ្វើ​សកម្ម​ភាព​កាប់​ឈើ​ក្នុងតំ​បន់​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ណាំ​លៀ ​ចំណុច​ ភូមិ​ឡាំ​មេះ ​ឃុំប៊ូ​ស្រា ​ស្រុក​ពេជ្រា​ដា ចម្ងាយ​ប្រ​មា​ណ​ ២០​គីឡូ​ម៉ែត្រ​ ​ពី​ព្រំ​ដែន​ប្រទេស​វៀត​ណាម ។ បន្ទាប់​ពី​ប្រទះ​ឃើញ​ជន​ជាតិ​វៀត​ណាម​ទាំង​១៥នាក់ ពួក​គាត់​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ ​។ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​​នាគា​រកាល​ពីរ​សៀល​ថ្ងៃ​ទី១១​ មីនា​ ២០១៤​ បន្ទាប់​ពី​សមត្ថកិច្ច​ ប៉ូលិស​បាន​កសាង​សំណុំរឿង ​ពាក់​ព័ន្ធបទ​ល្មើស​ឆ្លង​ដែន​ខុសច្បាប់ ។ ចំណែកមន្ត្រី​មន្ទីរ​បរិស្ថាន​ក៏​បាន​កសាង​សំណុំ​រឿង​ពួក​គេ​ពី​បទ​មក​ប្រ​មូល​ផល​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​។ ចំណែក​សំណុំ​រឿងនេះ​ត្រូវ​បាន​មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់ និង​ប្រ​មូល​ផល​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ដី​ប្រទេស​កម្ពុជា ។

ប្រ​​ជាសហគមន៍​ល្បាត​​ព្រៃបាន​ឃាត់​ខ្លួនជន​​ជាតិ​វៀត​ណាម​ ទាំង​នោះ​និង​វត្ថុតាង​មួយ​ចំនួន​ រួមមាន គោយន្ត​ច្នៃ​ចំនួន​៤គ្រឿង​ រណា​យន្ត ៧​គ្រឿង កាំ​ភ្លើង​ធុនអ៊ឹម​សី (M16) ​១ដើម ​ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រ​មាណ​៤ម៉ែ​ត្រគូប។​