ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចូលលួច​ទ្រព្យ​សម្បត្តិ​ត្រូវម្ចា​ស់ផ្ទះទាន់​លោត​ប្លោះរបងមុត​រងរបួស​ធ្ងន់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ដេក​ដួល​នៅដីឡូ​ត៍​មួយ​កន្លែង​និង​រងរបួស​ដៃហូរ​ឈាម​កក្លាក់ ហើយ​បង្ក​ការ​ភ្ញាក់​ផ្ញើល​កាល​ពី​វេលា​ម៉ោង៣​និង២០នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​២៨ កក្ក​ដា ២០១៤​ ស្ថិត​​ក្នុងភូ​មិស្លែងរ​លើង សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែន​សុខ ។ ជាមួយ​​នោះ​ក្រោយ​ពីកើត​ហេតុ​ប៉ូលិស​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​និង​បាន​

រាជ​ធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ដេក​ដួល​នៅដីឡូ​ត៍​មួយ​កន្លែង​និង​រងរបួស​ដៃហូរ​ឈាម​កក្លាក់ ហើយ​បង្ក​ការ​ភ្ញាក់​ផ្ញើល​កាល​ពី​វេលា​ម៉ោង៣​និង២០នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​២៨ កក្ក​ដា ២០១៤​ ស្ថិត​​ក្នុងភូ​មិស្លែងរ​លើង សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែន​សុខ ។ ជាមួយ​​នោះ​ក្រោយ​ពីកើត​ហេតុ​ប៉ូលិស​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​និង​បាន​បញ្ជូន​ជន​រង​គ្រោះ​​ទៅសង្រ្គោះ​និងព្យា​បាល​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ។

​ក៍ប៉ុន្តែអ្វី​ដែល​ប៉ូលិស​​កំពុង​តែ​សង្ស័យ​ទៅ​យុ​វជន​ខាង​លើ​នេះ​ដោយ​សារ​តែ​ប៉ូលិស​បាន​រក​ឃើញ​ដែក​គាស់​ចំនួន​២​ ទួរ​ល្វីស​ជា​ច្រើន​ទៀត​នៅ​លើ​ម៉ូតូ​សង់​កូរ៉េ​របស់​ជននេះ​ដែល​នៅ​មិនឆ្ងាយ​ពីក​ន្លែង​កើត​ហេតុ​នោះទេ ។

មន្រ្តី​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ថ្លា​បាន​បញ្ជាក់​ថា​យុវជន​​ជាជន​សង្ស័យ​នេះ​មាន​ឈ្មោះ​ ​សេង ពិសី ​អាយុ​២០​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាក​ដនិង​ រស់​នៅ​ម្តុំអូរ​បែក​ក្អម​ ក្នុងសង្កាត់ទឹ​កថ្លា ​ខណ្ឌ​សែន​សុខ ​ ។ បច្ចុប្បន្ន​យុវជន​នេះ​គ្រូ​ពេទ្យ​កំពុង​ព្យាបាល​​មុខរបួស​ដៃ​និងមាន​ការយាម​ពីប៉ូលិស​ទឹកថ្លា​នោះ​ផងដែរ ។