ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​​ចិញ្ចឹម​កា.ប់​​ប្រហារ​​​ម្តាយ​​ច្រើន​ពូ​ថៅ​​​ស្លា.ប់ ឱ្យ​​រស់​​នៅ​ជា​មួយ​​3ឆ្នាំ​​ហើយ​​ក្លាយទៅ​​ជា​សត្វ​​ក្រពើ

9 ឆ្នាំ មុន

ខេត្ត​​ស្ទឹង​ត្រែង​ ៖ ​យុវជន​ឈាម​​រាវ​ម្នាក់​ត្រូវ​បាន​​កម្លាំង​នគរបាល​​​ស្រុក​សៀ​មប៉ាង​​ចាប់​ឃាត់​ខ្លួន​ និង​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត ដើ​ម្បី​ផ្តន្ទា​ទោស​​ បន្ទាប់​ពី​បាន​​​​សម្លា.ប់​ស្ត្រី​ជា​ម្តាយ​ចិញ្ចឹម​​រប់ស​ខ្លួន​ដោយ​កា.ប់​នឹង​ពូថៅ​យ៉ាង​​សាហា.វ​​ព្រៃ​ផ្សៃ ។​ ជនជាប់​ចោទ​​ពាក់​ព័ន្ធ​​​នឹង​​ករណី​​ខាង​លើ​នេះ ត្រូវ​បាន​​​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់​ ឱ្យ​ដឹង​ថា ឈ្មោះ​ កែវ ពៅ ​អាយុ​​២៣​ឆ្នាំ ​រស់​នៅ​ជា​មួយ​​ស្ត្រី​រង​គ្រោះ​​ជា​ម្តាយ​ចិញ្ចឹម​ឈ្មោះ ណុប ភា ​អាយុ​៥២​ឆ្នាំ​ ​​ក្នុង​ភូមិ​ស្ពាន​ខិះ​ ឃុំ​ស្រែ​សំបូរ​ ស្រុក​សៀម​ប៉ាង​ ​។

ខេត្ត​​ស្ទឹង​ត្រែង​ ៖ ​យុវជន​ឈាម​​រាវ​ម្នាក់​ត្រូវ​បាន​​កម្លាំង​នគរបាល​​​ស្រុក​សៀ​មប៉ាង​​ចាប់​ឃាត់​ខ្លួន​ និង​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត ដើ​ម្បី​ផ្តន្ទា​ទោស​​ បន្ទាប់​ពី​បាន​​​​សម្លាប់​ស្ត្រី​ជា​ម្តាយ​ចិញ្ចឹម​​រប់ស​ខ្លួន​ដោយ​កាប់​នឹង​ពូថៅ​យ៉ាង​​សាហាវ​​ព្រៃ​ផ្សៃ ។​ ជនជាប់​ចោទ​​ពាក់​ព័ន្ធ​​​នឹង​​ករណី​​ខាង​លើ​នេះ ត្រូវ​បាន​​​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់​ ឱ្យ​ដឹង​ថា ឈ្មោះ​ កែវ ពៅ ​អាយុ​​២៣​ឆ្នាំ ​រស់​នៅ​ជា​មួយ​​ស្ត្រី​រង​គ្រោះ​​ជា​ម្តាយ​ចិញ្ចឹម​ឈ្មោះ ណុប ភា ​អាយុ​៥២​ឆ្នាំ​ ​​ក្នុង​ភូមិ​ស្ពាន​ខិះ​ ឃុំ​ស្រែ​សំបូរ​ ស្រុក​សៀម​ប៉ាង​ ​។

ជន​នេះ ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​ស្ទាក់​​ចាប់​ខ្លួន​​បាន​នៅ​​ឃុំ​ព្រែក​​មាស ស្រុក​​សៀម​ប៉ាង​ ​កាល​ពី​​យប់​ថ្ងៃ​ទី​២៤ កក្កដា បន្ទាប់​ពី​​​​កាប់​​ម្តាយ​​ចិញ្ចឹម​របស់​ខ្លួន​ជា​ច្រើន​ពូថៅ​​បណ្តាល​ឱ្យ​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។  ហេតុ​ការណ៍​​នេះ​ បាន​កើត​ទ្បើង​​កាល​ពីវេលា​ម៉ោង​​៩​និង​២០​នាទី​​យប់ ថ្ងៃ​ទី​២៤ កក្កដា ។ តាម​ប្រភព​​ព័ត៌​មាន​​ពី​អ្នក​ភូមិ​ស្ពាន​​ខិះ​ ឱ្យ​ដឹង​ថា ​មុន​ពេលកើត​ហេតុ ​ជន​​បាត​ដៃ​​ប្រទ្បាក់​​​ឈាម​រូប​នេះ ​រួម​​​ជា​មួយ​បក្ស​ពួក​​២​ទៅ​៣​នាក់​ បាន​នាំ​គ្នា​អង្គុយ​ផឹក​ស្រា​​អស់​ជា​​ច្រើន​​លីត្រ​​នៅ​ក្នុង​ផ្ទះ​ ​លុះ​​ចប់​​កម្ម​វិធី​​ផឹក​ស៊ី​ហើយ​​ ​ក៏​បាន​និយាយ​ទូរ​ស័ព្ទ​​ជា​មួយ​នារី​ម្នាក់​​ តែ​មិន​ដឹង​​ថា​ ជា​ស្រី​ស្នេហ៍​​​ឬ​យ៉ាង​ណា​​នោះ​ទេ ​។

ពេល​នោះ​​ស្ត្រី​​ជា​ម្តាយ​ចិញ្ចឹម​​បាន​ស្តី​បន្ទោស​ និង​យក​កាំ​បិត​​មក​ជន្ល​​​ ស្រាប់​តែ​​កូន​ចិញ្ចឹម​​រូប​នេះ​ខឹង​សម្បា​តែម្តង ក៏​ស្ទុះ​ទៅ​​យក​​ពូថៅ​​​មក​កាប់​ម្តា​យ​​ចិញ្ចឹម​​​ជា​ច្រើន​​ពូថៅ​​ចំក្បាល​និង​ខ្លួន​​ប្រាណ​​បណ្តាល​ឱ្យ​​ប្រកាច់​​ស្លាប់​ក្នុង​ថ្លុក​ឈាម​​នៅ​​នឹង​​កន្លែង​​ ។ ប្រភព​​ព័ត៌​មាន​​ពី​អ្នក​ភូមិ​ថា ​ស្ត្រី​រង​គ្រោះ​នេះ បាន​​ទទួល​​យុវជន​​ដៃ​ដល់​មក​ចិញ្ចឹម​​រយៈ​​ពេល​​៣​ឆ្នាំ​មក​ហើយ ក្រោយ​​​ពេល​មាន​ការ​ខ្ចាត់​​ព្រាត់​​​ពី​ឪពុ​ក​​ម្តាយ​និង​ពី​ផ្ទះ​សម្បែង​​របស់​ខ្លួន ដោយ​សារ​​តែ​ចរិត​កាច​សាហាវ​​ទូន្មាន​​មិន​ស្តាប់​ ។ ​​គិត​ទៅ​​ឆ្កែ​កន្ទុយ​ខ្វៀន​​នៅតែ​ខ្វៀន ពេល​​មក​រស់​នៅ​ជា​មួយ​​ម្តាយ​ចិញ្ចឹម​​ក៏​បង្ក​ឱ្យ​ស្ត្រី​​ជា​អ្នក​មាន​គុណ​ទី​២​​ស្លាប​់​ក្នុង​កណ្តាប់​​ដៃ​របស់ខ្លួន​ថែម​ទៀត ។

ក្រោយ​ពី​កាប់​​​ស្ត្រី​​ជា​ម្តាយ​ចិញ្ចឹម​​​ស្លាប់​ហើយ​​ ជន​​នេះ​ក៏​បាន​ជិះ​​ម៉ូតូរត់​​គេច​ខ្លួន​ តែ​ត្រូវ​​កម្លាំង​នគរ​បាល​ដែល​ដាក់​​ពង្រាយ​​​ចាប់​ខ្លួន​បាន​ក្រោយ​​កើត​​ហេតុ​​បន្តិច​​​ រួច​​បញ្ជូន​​មក​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត និង​កសាង​​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ៕