ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួល​​អារ​ឈើ​​ឱ្យមន្ត្រី​បរិ​ស្ថាន​ ម្នាក់​ជាថ្នូរ​នឹង​ស្រាបៀរ​10​កំប៉ុង បាក់​រណារយន្ត​​ខ្ទាតត្រូវ​ក​​​ស្លា.ប់​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​តាម​ផ្លូវ ខណៈ​​​ដែល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​​បុរស​រូប​នេះ​ត្រូវ​បាន​មន្ដ្រី​បរិ​ស្ថាន​​ឈ្មោះ គង់ សុធា ប្រធាន​ស្នាក់​ការ​​​ដែន​ជម្រក​សត្វ​ព្រៃ​​បឹង​​ពែរ និង​ជា​អ្នក​រក​ស៊ី​បើក​សិប្ប​កម្ម​ខ្លួន​ឯង​​ផង​ បាន​ជួល​​ឱ្យ​អារ​ឈើ​បេង​​មុខ​​​យក្ស​​ចំនួន​​ពីរ​​ដុំ​ ក្នុង​តម្លៃ​ស្រា​បៀរ​១០​កំប៉ុង​ តែ​ត្រូវ​រណា​យន្ត​​ភ្លាត់​​មក​​អារ​.ក​ខ្លួន​​ឯង​ ។

ខេត្ត​សៀម​រាប​ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​តាម​ផ្លូវ ខណៈ​​​ដែល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​​បុរស​រូប​នេះ​ត្រូវ​បាន​មន្ដ្រី​បរិ​ស្ថាន​​ឈ្មោះ គង់ សុធា ប្រធាន​ស្នាក់​ការ​​​ដែន​ជម្រក​សត្វ​ព្រៃ​​បឹង​​ពែរ និង​ជា​អ្នក​រក​ស៊ី​បើក​សិប្ប​កម្ម​ខ្លួន​ឯង​​ផង​ បាន​ជួល​​ឱ្យ​អារ​ឈើ​បេង​​មុខ​​​យក្ស​​ចំនួន​​ពីរ​​ដុំ​ ក្នុង​តម្លៃ​ស្រា​បៀរ​១០​កំប៉ុង​ តែ​ត្រូវ​រណា​យន្ត​​ភ្លាត់​​មក​​អារ​.ក​ខ្លួន​​ឯង​ ។

ហេតុ​ការណ៍​​​នេះ ​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​​២៥ កក្កដា វេលា​ម៉ោង​​៥​ល្ងាច ស្ថិត​នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ។ ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ថា បាន​រៀប​រាប់​​ឱ្យ​ដឹង​ថា លោក គង់ សុធា ​ប្រធាន​ស្នាក់​ការ​ដែន​ជម្រក​សត្វ​ព្រៃ​​បឹង​​ពែរ ដែល​មាន​ស្នាក់​ការ នៅ​កន្លែង​កើត​ហេតុ​ខាង​លើ បាន​​ទៅ​លួង​លោម និង​ជួល​ប្ដី​របស់​គាត់​ឈ្មោះ គិន លាង (ហៅ​ឡេវ) អាយុ​៣៤​ឆ្នាំ ឱ្យ​ទៅ​អារ​ឈើ​បេង ដែល​មាន​​ទំហំ​មុខកាត់​១​ម៉ែត្រ​៣​តឹក ចំនួន​២​ដុំ​ ឱ្យ​មន្ដ្រី​​បរិស្ថាន​រូប​នោះ​ ។

​គាត់​បន្ដ​ថា ​ដំបូង​​​ឡើយ​​​ប្ដី​របស់​គាត់​មិន​ព្រម​​ទេ​ ប៉ុន្ដែ​ហេតុ​តែ​​ភាព​ល្ងង់​ខ្លៅ​ គួប​​ផ្សំ​​នឹង​ជីវ​ភាព​ក្រី​ក្រ ខ្វះ​មុខ​ខ្វះ​ក្រោយ​​ផង​​នោះ ​​ជា​ពិសេស​​​​គឺ​មន្ដ្រី​បរិ​​​ស្ថាន​រូប​នោះ បាន​គំរាម​​​​​ប្ដី​របស់​​គាត់​ម្ដង​ហើយ​​​​ម្ដង​ទៀត ដោយ​បញ្ជា​ឱ្យទៅ​​ខាង​តែ​បាន បើ​ទោះ​បី​ប្ដី​របស់​​គាត់​បដិ​សេធ​​ក្ដី ​ទី​បំផុត​ប្តី​របស់​គាត់​ក៏​ទៅ​តាម​បញ្ជា​ ដោយ​មន្ត្រី​បរិស្ថាន​រូប​​នោះ​ប្រាប់​ថា​ ឱ្យ​ថ្លៃ​ឈ្នួល​ស្រាបៀរ​១០​កំប៉ុង ។ ស្ត្រី​ជា​ប្រពន្ធ​បាន​រៀប​រាប់​ទៀត​ថា នៅ​ពេល​ប្ដី​របស់​​គាត់​​កំពុង​អារ​ឈើ​នោះ ស្រាប់​តែ​​ចៃដន្យ​អាក្រក់ ​ត្រូវ​​រណា​យន្ដ (​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ) កន្ដ្រាក់​ភ្លាត់​មក​ចំ​​បំពង់​​.ក​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ​និង​បាន​បាត់​បង់​ជីវិត​ពេល​ដឹក​​ជិត​ដល់​មណ្ឌល​​សុខភាព​​ខ្វាវ ។

ចំណែក​​មន្ត្រី​បរិ​ស្ថាន បន្ទាប់​ពី​ឃើញ​ហេតុ​ការណ៍​​ដូច្នេះ បាន​ដាក់​មេ​ប្រូច​បាត់​​ស្រមោល​តែ​ម្តង​ ​ហើយ​ពេល​នេះ​ប្រពន្ធ​ជន​រង​គ្រោះ បាន​ដាក់​ពាក្យ​​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ ដើម្បី​ឱ្យ​មន្ដ្រី​បរិ​ស្ថាន​​រូប​នេះ មក​​ទទួល​ខុស​ត្រូវ​​តាម​ច្បាប់​ ។ សព​ជន​រង​គ្រោះ​​ ត្រូវ​​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​គេហ​ដ្ឋាន​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ទាំង​ក្តី​​​​​សោក​​សង្រេង​ ។ អ្នក​សារ​ព័ត៌មាន​មិន​ទាន់​អាច​ទាក់​ទង សមត្ថ​កិច្ច​មូល​ដ្ឋាន ដើម្បី​បញ្ជាក់​ពី​ករណី​នេះ​​បាន​​នៅ​ឡើយ​ទេ​ ។
គួរ​បញ្ជាក់​ថា ឃុំ​ខ្វាវ ស្រុក​ជីក្រែង ជា​តំបន់ ក្រុម​ឈ្មួញ​រកស៊ី​​ឈើ ដឹក​ជញ្ជូន​ឈើ​​ខុស​ច្បាប់​យ៉ាង​​អនា​ធិប​តេយ្យ​ ប្រៀប​ដូច​តំបន់​​នោះ​​គ្មាន​អាជ្ញា​​ធរ ឬ​សមត្ថ​កិច្ច​អនុ​វត្ត​ច​្បាប់​​​ដូច្នោះ​ដែរ ៕