ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​​​កំពុង​តាម​​ប្រមាញ់ ម្ចាស់​កាដូគ្រាប់​បែក​​ជំរិត​ទារ​​ប្រាក់ ពី​​ថៅ​កែ​​ភោជនីយ​ដ្ឋាន «ផ្រែម»

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​​​​ ៖ ​អតី​ត​មេការ​​ម្នាក់ ​ត្រូវ​បាន​កម្លាំង​​​​​កង​រាជអាវុធ​ហ​ត្ថ​​រាជ​ធានី​ភ្នំពេញ​​ ស្រាវ​​ជ្រាវ​ឃាត់​ខ្លួន ​​ដោយ​សង្ស័យ​​ជាប់​ពាក់​ព័ន្ធ​​នឹងការ​ផ្ញើ​​​គ្រាប់​បែក​និង​ទូរស័ព្ទ​គំរាម​ជំរិត​ទារ​ប្រាក់​​៥.០០០​ដុល្លារ​ពីថៅកែ​ភោជនីយ​​ដ្ឋានែ្រ ផ​ម​​(Prime Restaurant) កាល​ពី​​​ថ្ងៃទី​​​​២៦ កក្កដា​ ។ បន្ទាប់​ពីឃាត់​ខ្លួ​ន ​នៅ​​ព្រឹក​ថ្ងៃទី​២៧ កក្កដា​ ក៏​ឈាន​​ទៅ​ដល់​ការ​​ឆែក​ឆេរ​លំនៅ​ឋាន​​ដែរ ប៉ុន្តែ​ជន​​​ជាប់​សង្ស័យ​​ត្រូវ​បាន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា មិន​មាន​កា​រ​ពាក់​ព័ន្ធ​​នឹង​ករណី​​​សង្ស័យ​​នេះ​ទេ ។​​

គួរ​​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ កក្កដា​ ​មានការ​ភ្ញាក់ផ្អើល​​​មួយ​​នៅ​​ភោជនីយដ្ឋានែ្រ ផ​ម​ ​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​ផ្ទះ​លេខ​១០៤​ ផ្លូវ​លេខ​៣១៥​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ខណៈ​ពេល​​​​មាន​ជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​យក​កាដូ​ដែល​មាន​គ្រាប់​បែក​ក្រឡា​ទៀប​មួយ​គ្រាប់​ តែ​ពុំ​មាន​គីប​និង​គ្រឿង​ផ្ទុះ​​​​យក​ទៅ​​ឱ្យ​​សន្តិ​សុខ​យាម​ផ្ញើ​​ជូន​ថៅកែ​ហាង​ ។ ​​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល ​ជន​នោះ​បាន​ទូរស័ព្ទ​គំរាម​ទា​រ​ប្រាក់​ចំនួន​​៥​ពាន់​ដុល្លារ​ពី​ថៅកែ​ហាង ​។

​​តាម​​​​បុរស​​ឈ្មោះ​សឿ​ន​ ប៊ុ​ន​ធឿ​ន​ អាយុ​៣០​ឆ្នាំ​ ជា​សន្តិសុខ​ភោជនីយដ្ឋាន​​ែ្រ ផ​ម​បាន​​​​ឱ្យ​​សមត្ថ​កិច្ច​​ដឹង​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ កក្កដា​ មាន​ជន​ម្នាក់​​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​មុខ​ហាង​ហើយ​​យក​កាដូ​​មួយ​ផ្ញើ​​ឱ្យ​​ថៅកែ​ហាង ​។ ​ខណៈ​នោះ​គាត់​ក៏បាន​បើក​កាដូ​នោះ​មើល​ស្រាប់​តែ​​ឃើញ​គ្រាប់បែក​ក្រឡា​ទៀប​មួយ​គ្រាប់​ដាក់​ក្នុង​ប្រអប់​ទូរស័ព្ទ​​​​ក៏​​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ឡើង ​។ ​នៅ​ព្រឹក​នោះ ​សមត្ថកិច្ច​ក៏បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​​ធ្វើការ​ត្រួតពិនិត្យ​គ្រាប់​​តែ​ពុំ​ឃើញ​​​មាន​គី​ប​និង​គ្រឿងផ្ទុះ​ឡើយ​។

​​បន្ទាប់​ពី​មានការ​គំរាមកំហែង​នេះ​ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក៏បាន​ស្រាវជ្រាវ​ ហើយ​​​​ឈាន​ទៅ​ឃាត់ខ្លួន​អ​តីត​​មេការ​ម្នាក់​​​​ឈ្មោះ​សុខ កក្កដា នៅ​វេលា​ម៉ោង​ប្រមាណ​​៦​និង​៣០​នាទី​​ល្ងាច​​ថ្ងៃ​ទី​២៦​ ​កក្កដា​ នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ ដោយ​ជាប់​សង្ស័យ​ ហើយក៏​បាន​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​​ តែមិន​មាន​​​ភស្ដុតាង​ និង​ជាប់​ពាក់​ព័ន្ធ​​ក្នុងករណី​នេះ​ទេ ។ ​បាន​ជា​មានការ​សង្ស័យ​​បើ​តាម​មន្ត្រី​​កង​រាជអាវុធ​ហត្ថ​​​ឱ្យដឹង​ថា ​​ព្រោះ​រូប​គេ​​ជា​អតី​ត​មេ​ការ​អាច​ខឹង​នឹង​ថៅ​កែ​ហាង​​​ដែល​បញ្ឈប់​ពី​ការ​ងារ​​ ។ ​

ចំណែក​ឈ្មោះ​សុខ កក្កដា​ បាន​ឱ្យ​ដឹង​ថា ខ្លួន​​​​បាន​ឈប់​ធ្វើ​​ការ​នៅហាង​ែ្រ ផ​មកាល​​ពី​ថ្ងៃទី​​១៤ កក្កដា​ ​ដែល​​ការ​ឈប់​នោះ​ដោយ​សារ​ខ្លួន​ពុំ​ពេញ​ចិត្ត​​នឹង​ថៅកែ​ហើយ​ថៅ​កែ​ក៏មិន​ពេញ​ចិត្ត​​រូបគេ​ដែរ។ ចំពោះការ​ចោទ​​ថា រូបគេ​​ជា​អ្នក​គំរាម​​​​កំហែង​នោះ​មិន​មែនជាការ​ពិត​ឡើយ ៕