ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេន​ចេលីណា​ ជូលី​ ​និង​ប្រេត ភីត​​ ត្រៀម​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​

9 ឆ្នាំ មុន

អេនចេលីណា​ ជូលី​ និង​ប្រេត ​ភីត ត្រៀម​រៀប​អាពាហ៍ពិពាហ៍​​​នៅ​ឆ្នាំ​ក្រោយ​​នៅ​គេហ​ដ្ឋាន​​ថ្មី​របស់​​ពួ​កគេ​​ ស្ថិត​នៅ​ភាគ​ខាង​​ត្បូង​ប្រទេស​បារាំង​​ ។ គូសេ្នហ៍​​មួយ​គូនេះ​ មិន​បាន​អះ​អាង​​បញ្ជាក់​ពី​កាល​បរិច្ឆេទ​រៀប​អាពាហ៍ពិពាហ៍​ប្រាកដ​ប្រជា​ទេ​ តែ​តារា​សម្តែង​​​លំដាប់​ថ្នាក់​អន្តរ​ជាតិ​​​នាង អេនចេលី​ណា​ ជូលី និយាយ​ថា ​មង្គល​ការ​នេះ​មិន​អញ្ជើញ​​ភ្ញៀវ​កិត្តិ​យស​ទេ​​ ផ្ទុយទៅវិញ​​មាន​តែ​សាច់​​ញាតិ​​ប៉ុណ្ណោះ ​និង​មិន​លើស​ពី​២២​នាក់​ទេ ។

ដោយ​ទ្បែក ​ប្រេត ភីត ​លើក​ទ្បើង​ថា ​«ពួក​យើង​ចង់​​ប្រារព្ធ​​ធ្វើ​អាពាហ៍ពិពាហ៍​​ក្នុង​បរិយា​កាស​​ស្ងប់​ស្ងាត់​ និង​មាន​ន័យ​ជា​​ទី​បំផុត​​សម្រាប់​ពួក​​យើង​ទាំង​​២»​ ។ ​ គូ​ស្នេហ៍​​មួយ​គូ​នេះ​ ត្រូវ​​មហា​ជន​​មើល​ឃើញ​ថា ​ជាគូ​ស្នេហ៍​​ដែល​មាន​មនោ​សញ្ចេត​នា​​ស៊ី​ជម្រៅ​ ​និង​ប្រកប​ដោយ​​ភាព​ចាស់​ទុំ​ជាង​គេ ក្នុង​ចំណោម​​គូ​ស្នេហ៍​​ដទៃ​ទៀត ។

នាង​ អេន​ចេលីណា ជូលី ​វ័យ​៣៩​ឆ្នាំ ​បាន​លែង​លះ​​ស្វាម​ី​ចំនួន​២​ដង​រួច​​មក​ហើយ គឺ​ Jonny Lee Miller និង​លោក Billy Bob Thornton។ បច្ចុប្បន្ន​នេះ នាង​បាន​រស់​នៅ​ជា​មួយ​តារា​សម្តែង​​ប្រេត ភីត ​វ័យ​​ ៥០​ឆ្នាំ ៕