ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដឹកជញ្ជូន​ឈើប្រណីតចេញ​ទៅវៀតណាម​តាមច្រករបៀង១៩​និងភ្នំក្រហម​ក្នុងស្រុកអូរយ៉ាដាវ ​បានកក្រើក​ឡើងវិញហើយ

9 ឆ្នាំ មុន

ខេត្តរតនគិរី ​៖ ឈើប្រណីត​ប្រភេទធ្នង់ចំនួន១០រថយន្ត​ ស្មើនឹងរាប់រយដុំ ត្រូវបានក្រុមឈ្មួញក្នុងខេត្ត ​ដឹកជញ្ជូនចេញពី​ក្រុងបានលុង ​តាមផ្លូវជាតិលេខ៧៨ ​ឆ្ពោះទៅកាន់ប្រទេសវៀតណាម​តាមច្រករបៀង​ ១៩ ខាងក្រោយកាស៊ីណូ​ និង​ ច្រក​របៀងភ្នំក្រហម ស្ថិតក្នុងភូមិប៉ក់ធំ​ ឃុំប៉ក់ញ៉ៃ ​ស្រុកអូរយ៉ាដាវ ​កាលពីយប់ថ្ងៃទី២៤ ​កក្កដា ​២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សំដីក្រុម​អ្នកភូមិនិងអ្នកប្រកបរបររកស៊ីនៅ​ស្រុកអូរយ៉ាដាវឲ្យដឹងទៀតថា ​រថយន្តដែលឈ្មួញយក​ធ្វើជាមធ្យោបាយដឹកជញ្ជូន​ឈើខាងលើនេះ​ មានរថយន្តស៊េរី​ទំនើបប្រភេទ​Tundra , ​Land cruiser , ​Tacoma ,​ និងLuxus ​ហើយថាឈើធ្នង់ទំាងនោះ​ក្នុង១ដុំប្រវែង១,២ម៉ែត្រ​មានតម្លៃ១០០ដុល្លារ​ តែលក់ឲ្យឈ្មួញវៀតណាម​បានដល់ទៅ​២៥០ដុល្លារ ។

សេចក្តីរាយការណ៏​បានបន្តថា ​ការណ៏ដែលក្រុមឈ្មួញ​អាចនំាឈើទំាងនោះ​ចេញតាមច្រករបៀងទំាងពីរ​ខាងលើនេះបាន ​ដោយសារតែសមត្ថកិច្ច​គ្រប់ជំនាញប្រចំាច្រក​ទំាងពីរបើកភ្លៀងខៀវ ​ជាថ្នូរទៅនឹងការទទួល​លុយពីក្រុម​ឈ្មួញទំាងនោះ ដែលសមត្ថកិច្ចខ្លះ​ប្រភពបានបន្តថា​ ដាក់ខែយកលុយ ​ដោយក្នុង១ខែប្រមាណ២០០០ដុល្លារ​ និងខ្លះយកលុយក្បាលឡាន ​ហើយថាសមត្ថកិច្ចគ្រប់ជំនាញ​នៅច្រករបៀង១៩ ​និង ភ្នំក្រហមនេះដែរ ​មានជាង១០ស្ថាប័ន ។

យ៉ាងណាក៏ដោយ​ ជុំវិញព័ត៌មានខាងលើ ​នៅរសៀលថ្ងៃទី២៥​ កក្កដា ២០១៤ កោះសន្តិភាពមិនអាចរក​ការសុំបំភ្លឺបានទេ​ពីមន្រ្តីជំនាញ​ណាមួយ​ប្រចំាច្រក​ទំាងពីរខាងលើ ៕