ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​ផ្ទេរ​ភារកិច្ច តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​នគរ​បាល​ខេត្តសៀម​រាប​ចំនួន​៦២​នាក់​​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ កាល​ពី​រសៀល​ថ្ងៃទី២៤ ​កក្កដា ​២០១៤ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែង​តាំងមុខ​តំណែង ​និង បំពាក់​ឋានន្តរ​ស័ក្កិ​ដល់នគរ​បាលជាតិ​ ក្រោមអធិបតី​ភាព​លោក​នាយ​ឧត្តមសេ​នីយ៍ ចាន់​ អ៊ាន អគ្គ​ស្នងការ​រងនគរ​បាល​ជាតិ និងជា​ប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​តំណាង​ដ៏ខ្ពង់ខ្ពស់​លោក​នាយ​ឧត្តម​សេនីយ៍ នេត ​សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​លោកជំទា​វ ឯម ផល្លា​មុនី អភិបាល​រង

ខេត្ត​សៀម​រាប ៖ កាល​ពី​រសៀល​ថ្ងៃទី២៤ ​កក្កដា ​២០១៤ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែង​តាំងមុខ​តំណែង ​និង បំពាក់​ឋានន្តរ​ស័ក្កិ​ដល់នគរ​បាលជាតិ​ ក្រោមអធិបតី​ភាព​លោក​នាយ​ឧត្តមសេ​នីយ៍ ចាន់​ អ៊ាន អគ្គ​ស្នងការ​រងនគរ​បាល​ជាតិ និងជា​ប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​តំណាង​ដ៏ខ្ពង់ខ្ពស់​លោក​នាយ​ឧត្តម​សេនីយ៍ នេត ​សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​លោកជំទា​វ ឯម ផល្លា​មុនី អភិបាល​រង នៃ​គណៈ​អភិ​​បាល​ខេត្ត​សៀម​រាប ដោយ​​មានការ​អញ្ជើញចូល​រួមពីសំណាក់​ឯកឧត្តម ​អស់លោក ​លោកស្រី​ ជាថ្នាក់ដឹក​នាំ តំណាង ​មន្ទីរ​អង្គភាព​ ស្ថាប័ន នានា​មួយចំនួន​ជុំវិញខេត្ត ព្រមទាំង​ប្រតិភូ​អមគណៈ​អធិបតី​ ព្រមទាំង​នគរបាល​មកពីបណ្ដា​ក្រុង/ស្រុក​ទាំង១២ ក្នុង​ខេត្តសៀម​រាបជា​ច្រើន​រូបផងដែរ ។

យោង​តាមរបាយ​ការណ៍​របស់លោក​ឧត្តមសេនីយ៍​ទោ សត ​ណាឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា នគរបាល​ជាតិនៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀមរាប ដែល​ត្រូវបានប្រកាស​ផ្ទេរភារកិច្ច តែង​តាំងមុខ​តំណែង និង​បំពាក់ឋានន្តរ​ស័ក្ដិ មាន​ចំនួន៦២នាក់​ ក្នុងនោះ​មានថ្នាក់វរ​សេ​នីយ៍​ទោចំនួន២៥នាក់ វរសេនីយ៍ត្រីចំនួន៣៤នាក់ អនុ​សេនីយ៍​ឯក១នាក់ និង​ប្រកាសផ្ទេរ​ភារកិច្ច តែង​តំាងមុខ​តំណែង​ចំនួន៣​នាក់ ក្នុងនោះ​មាន​ប្រកាស​លោក​ស្នងការ​រងបន្ថែមថ្មី១​រូបទៀត​ឱ្យទទួល​បន្ទុកអត្ត​សញ្ញាណ​កម្ម​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀម​រាប ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព