ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ភ្លើងប្រចណ្ឌ​បា.ញ់សម្លា.ប់​ប្រពន្ធរួច​បា.ញ់សម្លា.ប់​ខ្លួន​ឯង

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖​​​ មានការ​ភ្ញាក់​​ផ្អើល​មួយ​បាន​កើត​​​ឡើង​​កាល​ពី​វេលាម៉ោង​​​៤ និង​​១០នាទី​​រសៀល​​​ថ្ងៃទី​​​​២៤ កក្កដា​ ខណៈ​​ពេល​ស្ត្រីម្នាក់​​បើក​ទ្វារ​​ហាង​អ៊ុត​សក់​​តូប​លេខ​​​​៩៦​​ ក្នុង​ផ្សារ​ហ្គោល​​ដិន​​សូរិយា​ម៉ល ​ដែលមានទីតាំ​ង​​នៅ​ផ្ទះ​លេខ​​​​៥១ សង្កាត់​ផ្សារ​ថ្មីទី​​៣ ខណ្ឌ​ដូនពេញ បាន​​ប្រទះ ឃើញ​​ស្ត្រី​​ជាម្ចាស់​​ហាង​​ស្លា.ប់​នៅ​លើ​កៅអី​​

​រាជធានី​ភ្នំពេញ​ ៖​​​ មានការ​ភ្ញាក់​​ផ្អើល​មួយ​បាន​កើត​​​ឡើង​​កាល​ពី​វេលាម៉ោង​​​៤ និង​​១០នាទី​​រសៀល​​​ថ្ងៃទី​​​​២៤ កក្កដា​ ខណៈ​​ពេល​ស្ត្រីម្នាក់​​បើក​ទ្វារ​​ហាង​អ៊ុត​សក់​​តូប​លេខ​​​​៩៦​​ ក្នុង​ផ្សារ​ហ្គោល​​ដិន​​សូរិយា​ម៉ល ​ដែលមានទីតាំ​ង​​នៅ​ផ្ទះ​លេខ​​​​៥១ សង្កាត់​ផ្សារ​ថ្មីទី​​៣ ខណ្ឌ​ដូនពេញ បាន​​ប្រទះ ឃើញ​​ស្ត្រី​​ជាម្ចាស់​​ហាង​​ស្លាប់​នៅ​លើ​កៅអី​​ ចំណែក​​ប្ដី​ស្លាប់​​នៅ​លើ​ឥដ្ឋ​ ហើយ​នៅ​ក្បែរ​នោះ​​មាន​​កាំភ្លើង​ខ្លី​​ម៉ាក​រូឡូ​ផង​​ដែរ យោង​តាម​ឯកសារ​​ជួល​តូប​ហាង​​អ៊ុត​សក់​​លេខ​៩៦ ក្នុង​ផ្សារ​ហ្គោល​ដិន​សូរិយាម៉ល​ បាន​ឱ្យ​​ដឹង​ថា ស្ត្រី​​ជាម្ចាស់ហាង​ដែល​ត្រូវ​ប្ដីបាញ់​ស្លាប់​​​​ឈ្មោះ ទក ផេង អាយុ​​២២ឆ្នាំ ​​មាន​ស្រុក​កណើត​នៅ​ភូមិ​ពន្លាជ័យ​ ឃុំបន្ទាយ​​ស្ទោង​ ស្រុុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បានមកជួល​តូប​​ខាង​លើ​អស់​​​រយ​ៈ​ពេល​​​ជិត​មួយឆ្នាំហើយ ។​​

ប្រភពព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​​​ឱ្យ​ដឹង​ថា ​​នៅ​វេលាម៉ោង​​ជាង​​១​រំលង​អធ្រាត្រ​​​ឈាន​​ចូល​​​ថ្ងៃទី​​​២៤ កក្កដា ​​គេ​ដូច​ជាបាន​ឮ​ស្នូរ​កាំភ្លើង​​ផ្ទុះ​​ពី​​២គ្រាប់​ទៅ​​៣គ្រាប់​​​នៅ​មុខ​ហាង​អ៊ុត​សក់​ខាង​លើ​(​តូប​​លេខ​​​៩៦)​​ក្នុង​ផ្សារ​​ហ្គោលដិន​​​​សូរិយា​ម៉ល ​​​តែ​​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​​ទេ ដោយ​​សារ​ម្នាក់​ៗស្មាន​ថាក្រុម​ក្មេងៗ​ដើរ​រើស​អេត​ចាយ​វាយ​ទ្វារ​តូប​លេង ។​ លុះ​ដល់​វេលា​ម៉ោង​ជាង​៤​រសៀល​​​​ថ្ងៃ​ដដែល​ បុគ្គ​លិក​សន្តិ​សុខ​ផ្សារ និង​បុគ្គលិក​ហាង​​អ៊ុត​សក់​ខាង​លើ​មាន​ការ​ងឿង​ឆ្ងល់​​ ព្រោះ​មិន​ឃើញ​បើក​ទ្វារ​ហាង​ដូច​សព្វ​មួយ​ដង​ ក៏​នាំគ្នា​លើក​​ទ្វារ​រូត​ដែល​បិទ​មើល ស្រាប់តែ​ឃើញ​ថៅ​កែ​ស្រីដេក​ស្លាប់​នៅ​លើ​កៅអី​ ​ឯ​បុរស​ជា​​ប្តី​ដេក​ស្លាប់​នៅ​លើ​​ឥដ្ឋ​​ ព្រម​ទាំង​​​មាន​កាំ​ភ្លើងខ្លី​មួ​យដើម​ម៉ាក​​រូឡូ​នៅ​ក្បែរ​សព​បុរស​ជា​ប្តី ហើយ​​ក៏​រាយ​ការណ៍​ឱ្យ​នគរបាល​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​ភ្លាមៗ ។​

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ឈ្មោះ​ លុច សុវណ្ណ អាយុ​៣០ឆ្នាំ​ ជា​នាយ​អាវុធ​ហត្ថ​នៅ​វរៈ​​លេខ​១៧៨​ យាមប្រចាំ​ការ​​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ ហើយ​ពីរ​នាក់ប្តីប្រពន្ធ​នេះ​ទើប​តែ​រៀប​ការ​​បាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំប៉ុណ្ណោះ​ ។ នៅ​មុន​ពេល​កើត​ហេតុ​ នា​រសៀល​ថ្ងៃទី​២៣ កក្កដា​ គេ​ឃើញ​បុរស​ជា​ប្តី​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​មិត្ត​ភក្តិ​នៅ​មុខ​ហាង​អ៊ុត​សក់​របស់​​ភរិយា​​ ហើយ​មូល​ហេតុ​ឈាន​ដល់​ការ​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ រួច​​ធ្វើ​អត្ត​ឃាត​​នេះ​ ទំនង​កើត​ចេញ​ពី​រឿង​ប្រចណ​្ឌ​​​ច្រើន​ជាង​​ករណី​ផ្សេងៗ​ទៀត​ ។ ​នេះ​ជា​​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ ។​​

​សព​ប្ដី​​ប្រពន្ធ​ខាង​លើ​​ត្រូវបានសាច់​ញាតិ​​យក​​ទៅ​តម្កល់​​​ធ្វើបុណ្យ​​តាម​ប្រពៃណី​​នៅ​ឈាបន​​ដ្ឋាន​​វត្ត​ស​្ទឹងមានជ័យ ។​ ប្ដីប្រពន្ធ​​នេះ​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ទេ ៕  ​