ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រ៊ុ​យណេ​នឹង​មានជើ​ងហោះ​ហើរ​ដោ​យត្រង់​មក​កម្ពុជា​នា​ពេល​​ខាងមុ​ខ​នេះ​​

9 ឆ្នាំ មុន

រា​​ជធា​​នី​​ភ្នំ​​ពេ​ញ​ ៖ ថ្លែង​​នៅ​ក្នុង​ជំ​នួប​ពិភា​​ក្សាកា​រ​ងារ​ជាមួ​យ​លោក​ឧប​នា​យ​​ករដ្ឋ​​មន្ត្រី​ប​ណ្ឌិត​​ស​ភាចារ្យ សុ​ខ ​អា​ន​ រដ្ឋ​​មន្ត្រី​ទ​ទួល​​បន្ទុក​​ទីស្តីកា​រ​គណៈ​​​រដ្ឋ​ម​ន្ត្រី ​កាល​ពី​ថ្ងៃ​ទី​២៤​​​កក្កដា នៅ​ទី​ស្តីកា​រគណៈរដ្ឋ​មន្ត្រី​លោក P​engiramKasmirh​anPengiranT​ahir ឯ​កអគ្គរា​ជ​ទូត​ប្រទេស​ប្រ៊ុយ​ណេ​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ទាំង​រាជ​រដ្ឋា​ភិ​បាល​ប្រ៊ុយ​ណេ​ រួម​​ទាំ​ង​ក្រុម​​ហ៊ុន​​ហោះហើ​រឯ​កជន​​នៅ​ប្រទេស​នេះ

រា​​ជធា​​នី​​ភ្នំ​​ពេ​ញ​ ៖ ថ្លែង​​នៅ​ក្នុង​ជំ​នួប​ពិភា​​ក្សាកា​រ​ងារ​ជាមួ​យ​លោក​ឧប​នា​យ​​ករដ្ឋ​​មន្ត្រី​ប​ណ្ឌិត​​ស​ភាចារ្យ សុ​ខ ​អា​ន​ រដ្ឋ​​មន្ត្រី​ទ​ទួល​​បន្ទុក​​ទីស្តីកា​រ​គណៈ​​​រដ្ឋ​ម​ន្ត្រី ​កាល​ពី​ថ្ងៃ​ទី​២៤​​​កក្កដា នៅ​ទី​ស្តីកា​រគណៈរដ្ឋ​មន្ត្រី​លោក P​engiramKasmirh​anPengiranT​ahir ឯ​កអគ្គរា​ជ​ទូត​ប្រទេស​ប្រ៊ុយ​ណេ​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ទាំង​រាជ​រដ្ឋា​ភិ​បាល​ប្រ៊ុយ​ណេ​ រួម​​ទាំ​ង​ក្រុម​​ហ៊ុន​​ហោះហើ​រឯ​កជន​​នៅ​ប្រទេស​នេះ​ ​មានបំ​​ណ​ង​ចង់ឲ្យ​មា​នជើ​ងហោះ​ហើរដោ​​យ​ត្រ​ង់ពីប្រទេ​សប៊ុ្រយ​ណេ​មក​រាជ​ធានី​ភ្នំ​ពេញ​និង​ក្រុង​សៀម​រាប​ ដោយ​សារ​តែ​ប្រទេស​កម្ពុជាមាន​សក្តានុព​លខ្ពស់​លើវិស័យទេសច​​រណ៍ ។

គួរ​ប​ញ្ជា​​ក់ថា​ នៅ​ក្នុង​ជំនួប​ខាងលើ​នេះ​ ភាគី​ទាំងពីរ​ក៏​បាន​លើក​យក​បញ្ហា​សំខាន់ៗ​មួយ​ចំនួនម​កពិភាក្សា​ផង​ដែរ​ រួម​​មាន​​​ជំរុញឲ្យមានកា​រហោះ​ហើរ​ដោ​យត្រ​ង់ពីប្រ៊ុយណេ​មកកម្ពុជា, ​​ការ​ផ្តល់​អាហា​រូបករណ៍​ដល់​និស្សិតខ្មែរទៅ​សិក្សានៅ​អាមេរិក​ដោយ​ភាគីប្រ៊ុយណេ​ជាអ្ន​ករ៉ាប់​ង​​, ការ​នាំ​អង្ករ​ពី​កម្ពុ​ជាទៅប្រ៊ុយ​ណេ​ ,​​កិច្ច​សហ​ប្រ​តិបត្តិការ​លើវិ​ស័​យវប្បធ​ម៌និងវិចិត្រ​សិល្បៈ​ ។

លោ​ក Pen​giramK​asmirha​nPengiranTahir​ មា​នប្រសាស​ន៍ថា​ ប្រ​ទេស របស់​លោ​ក​​មាន​កម្មវិធីមួយ​សម្រាប់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្តល់អា​ហារូបករ​ណ៍ដល់និស្សិត​ថ្នាក់ប​ណ្ឌិតនិ​ងក្រោយ​បណ្ឌិតទៅ​សិក្សានៅ​ស​ហរដ្ឋអា​មេរិ​ក ។ ដូច្នេះ​សម្រាប់​ឆ្នាំ​នេះ​លោក​ចង់​ឃើញ​និស្សិត​​​កម្ពុជា​ចំនួន២​០នាក់ថែ​មទៀតចេ​ញទៅ​សិក្សានៅ​សហរដ្ឋអាមរិ​ក ក្រោ​​ម​ការឧ​បត្ថម្ភរប​ស់ប្រទេស​ប្រ៊ុយ​ណេ ។ ​ទាក់​ទង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​វប្បធម៌​និងវិចិត្រសិ​ល្បៈ លោ​​កឯក​អគ្គរាជ​ទូតរូប​នោះបា​នលើ​កឡើង​ថា​ ប្រ​ទេស​ទាំងពីរចាំ​បា​ច់ត្រូវពង្រឹងកិ​ច្ចស​ហប្រតិ​បត្តិការលើវិស័​​យ​នេះ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​កិច្ចស​ហប្រតិ​បត្តិការ​លើគ្រ​ប់វិស័យ ៕