ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អាណិកជន​ខ្មែរ​​ដាក់ពន្ធនាគារ​៥ឆ្នាំ និងបង្គាប់​ឱ្យសង​ប្រាក់​៧៦លានរៀល​​ទៅដើមបណ្តឹង​ពីបទ «រំលោ.ភលើសេចក្តី​ទុក​ចិត្ត​»

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនជាប់​ចោទឈ្មោះ​អ៊ួយ សុភាព ភេទ​ប្រុស ​អាយុ៦៩​ឆ្នាំ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញ​កំហុស​​ទាក់ទង​នឹង​បទ​ចោទប្រកាន់ «រំលោ.ភ​លើ​សេចក្តីទុកចិត្ត» និងបានសម្រេចប្រកាស​សាលក្រមផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន៥ឆ្នាំ​ និង​បង្គាប់​ឱ្យ​ជនជាប់ចោទ​សង​សំណងជំងឺ​ចិត្ត​ចំនួន៧៦លាន​រៀល​ ទៅដើម​បណ្តឹងដែល​ជាជន​ជាតិ​អូស្ត្រាលី។

រាជធានីភ្នំពេញ ៖ ជនជាប់​ចោទឈ្មោះ​អ៊ួយ សុភាព ភេទ​ប្រុស ​អាយុ៦៩​ឆ្នាំ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញ​កំហុស​​ទាក់ទង​នឹង​បទ​ចោទប្រកាន់ «រំលោភ​លើ​សេចក្តីទុកចិត្ត» និងបានសម្រេចប្រកាស​សាលក្រមផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន៥ឆ្នាំ​ និង​បង្គាប់​ឱ្យ​ជនជាប់ចោទ​សង​សំណងជំងឺ​ចិត្ត​ចំនួន៧៦លាន​រៀល​ ទៅដើម​បណ្តឹងដែល​ជាជន​ជាតិ​អូស្ត្រាលី។

ការ​សម្រេចនេះ ​​ធ្វើឡើងបន្ទាប់​ពី​តុលាការ​​បើកសវនាការ​ជាសាធារណៈ​កាលពីពេលថ្មីៗនេះ ហើយការប្រកាស​នេះ​បាន​ធ្វើឡើងនៅ​ចំពោះមុខ​ជនជាប់ចោទ និងមេធាវី​ការពារ​ក្តី ។ កាលពី​ថ្ងៃទី២៣ ​កក្កដា ​២០១៤ ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ លោកុំម រស់ ពិសិដ្ឋ បានសម្រេចប្រកាស​សាលក្រមផ្តន្ទាទោស​លោក​អ៊ូយ សុភាព ​ហើយការប្រកាសនេះបានធ្វើ​ឡើងនៅ​ចំពោះ​មុខជន​ជាប់ចោទ និង​មេធាវីការពារ​ក្តីរប​ស់​លោក ។

តុលាការបាន​ប្រកាសថា បើសិនជាជនជាប់ចោទ​មិនអាចទទួលនូវ​កា​រសម្រេចនេះ​ទេ គឺជនជាប់មានរយៈ៣០ថ្ងៃ​ក្នុងការ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេចនេះបាន បន្ទាប់ពីពេល​សាលក្រម​ត្រូវបានប្រកាស​ជាសាធារណៈ ។ មេធាវីការពារ​ក្តី​របស់ជន​ជាប់ចោទ​បានថ្លែង​ថា កូន​ក្តីរបស់គាត់​បានរកស៊ីចូលគ្នា​ជាមួយជនជាតិ​អូស្ត្រាលីម្នាក់​ឈ្មោះ​ភីធឺ ភេទប្រុស អាយុ៦៥​ឆ្នាំ ដែលបានទិញ​ក្រុមហ៊ុន​ស៊ីម៉ង់មួយ​នៅក្នុងខេត្តបន្ទាយ​មានជ័យ ប្រមាណជាង១០ម៉ឺនដុល្លាអាមេរិក ។

បន្ទាប់ពីការទិញជន​ជាប់ចោទ​បានអះអាងថា​គាត់​បាន​ជួសជុល​រថយន្ត​របស់ក្រុមហ៊ុន​ឡើងវិញ ។ ក្រោយមក​ដើម​ចោទ​ឈ្មោះ​ភីធឺនេះ បានទារលុយ​ពីកូនក្តី គាត់ទៅលេងល្បែង តែ​ជន​ជាប់ចោទ​មិនព្រមឱ្យ ក៏​ត្រូវដើមបណ្តឹងប្តឹងថា រំលោភលើសេចក្តី​ទុក​ចិត្ត។​​