ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស ថាវី ចុះ​សំណេះសំណាល​និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​​ដី​ធ្លី​ជូន​ប្រជាពល​រដ្ឋ​​៣.០៤៤គ្រួសារ​

9 ឆ្នាំ មុន

ខេត្តឧត្តរមាន​ជ័យ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​២២​ កក្កដា ​​នៅ​ក្នុង​ប​រិវេ​ណ​សា​លា​ស្រុក​អន្លង់​វែង​ មាន​រៀប​ចំ​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៣.០៤៤​គ្រួ​សារ​ ក្រោ​មអធិប​តីភាព​លោកស​ ថាវី អភិ​បា​លខេត្តឧត្តរមាន​ជ័យ​ ដោយមានការ​​ចូល​រួម​ពី​មន្រ្តី​រាជ​កា​ លោក​មេ​បញ្ជា​ការ ​លោ​កមេ​បញ្ជា​កា​ររង កង​កម្លាំង​​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេ​​ទ និង​​​ប្រ​ជាពល​រដ្ឋយ៉ា​ង​ច្រើនកុះ​ករ​​។

លោក​​ ហែម បា​គង​ ប្រធាន​មន្ទីរ​សូរិ​យោដី​ខេត្ត​បាន​ឡើង​អាន​របាយ​ការណ៍​ជូន​គណៈ​អធិបតី​ពីស​មិទ្ធិ​ផល​ដែល​បាន​អនុវត្ត​ការ​ងា​​​រកន្លង​​ម​ក ​​គឺក្រុម​ការងា​របានខិតខំ​​យ​ក​ចិត្ត​ទុក្ខដា​ក់​តា​ម​បទ​បញ្ជា​លេខ០​១ចុះថ្ងៃទី​០៧ ឧ​ស​ភា ​២០១​២ របស់​រាជរ​ដ្ឋា​ភិបាល ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​និតិ​វិធី​ច្បាប់​ជាធរ​មាន ​ដោ​យ​​អនុ​វត្ត​​តា​ម​​អនុ​ក្រិ​ត្យ​​លេខ​៤​៦​​អនក្រ​​/ប​ក​ចុះ​ថ្ងៃទី​៣១​ ឧសភា​២០១២​ ស្តីពី​នី​តិវិធី​នៃការ​ក​សាង​ប្លង់​សូរិ​យោដី​ និង​​សៀ​វ​ភៅ​គោ​ល​បញ្ជី​ដីធ្លីនិង​សេច​ក្តី​ណែ​នាំ​លេខ​១៨​សណ​ន/កគ​ដចុះ​ថ្ងៃទី​២០ ក​ក្កដា ២​០១​២ ស្តីពី​ការ​ធ្វើអ​ត្តស​ញ្ញាណ​កម្ម​ដី​ធ្លី ​អត្ត​សញ្ញា​ណ​កម្ម​ប្រជា​ពលរដ្ឋ​ដែល​នីតិ​វិធី​តម្រូ​វ​ឲ្យ​ធ្វើការ​បិទ​ផ្សាយ​ជាសា​ធារណៈ​នូវ​រាល់​​​ឯ​ក​​សា​រ​នៃការ​វិ​​និ​ច្ឆ័យ​​​​ជូនអ្ន​ក​ពា​ក់​ព័ន្ធ​ និង​អ្នក​មា​នប្រយោ​ជន៍ទាំង​​អស់​ពិ​និត្យនិងប​​ញ្ជាក់​ត្រឹមត្រូវតា​មច្បាប់ ហើយ​ឯក​សារ​ដែល​បាន​បិទ​ផ្សាយ​ជាសា​ធារណ​នេះ​នឹង​ក្លាយ​ជាផ្លូវ​ការ​តាម​ច្បាប់ ៕​

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព​