ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​មួយ​ក្រុម​ត្រូវ​ជន​សង្ស័យ​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​មក​ស្ទាក់​វាយ​ដោយ​មិន​ដឹង​មូល​ហេតុ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំញ​ពេញ ៖ យុវវ័យ​មួយ​​​​ក្រុម​​​កំ​ពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ត្រូវ​បាន​​ជន​សង្ស័យ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​មក​ដេញវាយ​ដោយ​មិន​ដឹង​មូល​ហេតុ បណ្តាល​ឱ្យ​រង​របួស​ និង​មាន​កា​រ​ច្រំឡំ​​ម៉ូតូ​គ្នា​ជិះទៀត​​ផង​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤ នៅ​មុខ​ក្រុម​ហ៊ុន​

រាជ​ធានី​ភ្នំញ​ពេញ ៖ យុវវ័យ​មួយ​​​​ក្រុម​​​កំ​ពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ត្រូវ​បាន​​ជន​សង្ស័យ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​មក​ដេញវាយ​ដោយ​មិន​ដឹង​មូល​ហេតុ បណ្តាល​ឱ្យ​រង​របួស​ និង​មាន​កា​រ​ច្រំឡំ​​ម៉ូតូ​គ្នា​ជិះទៀត​​ផង​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤ នៅ​មុខ​ក្រុម​ហ៊ុន​CellCard តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ ក្រុម​ជន​រង​គ្រោះ​បាន​ទៅ​អង្គុយ​លេង​នៅ​មុខ​សណ្ឋាគា​រ​ណា​ហ្កាវើល ហើយ​នាំ​គ្នា​ទិញ​ខ្ចៅ​យក​មក​ចាក់ញាំ និង​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរតាម​ម៉ូតូ​៣​គ្រឿង មាន​ស្តេប FZ និង ហុង​ដា​ឌ្រីមសេ១២៥ ស៊េរី​ឆ្នាំ ២០១៣ ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​មនុស្ស ប្រុស​មួយ​ក្រុម​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ស៊េរី​ឆ្នាំ ២០១៤​ម៉ូតូ​ ស៊ុយ​ស៊ូគីនិច ​ដោយ​នៅ​ក្នុង​ដៃ ប្រដាប់​ទៅ​ដោយ​ខ្សែ ក្រ​វ៉ាត់​និង​ដុំ​ថ្ម បាន​ចុះ​ពី​លើ​ម៉ូតូ​មកដេញ​​វាយ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ដែល​មាន​នារី​ម្នាក់​ផង​។

  ពេល​នោះ​ក៏មាន​កា​រ​តដៃ​គ្នា​ទៅ​វិញ​ទៅមក​ រហូត​បណ្តាល​ក្រុម​ជន​រង​គ្រោះ​របួស​ស្រាល​ហើយ​​ក្រុម​ជន​សង្ស័យ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ដើម្បី​ជិះ​រត់​ស្រាប់​តែ​ច្រលឡំ ឡើងជិះ​​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុង​ដា​ឌ្រីមសេ១២៥ ​​ស៊េរី​ឆ្នាំ​២០១៣ ទៅ​វិញ​ដោយ​បន្សល់​ទុក​ម៉ូតូ​របស់​ខ្លួន​​ម៉ាក​ហុង​ដា​ឌ្រីម​សេ១២៥ ស៊េរី​ឆ្នាំ​ ២០១៤ នៅ​នឹងកន្លែង​កើត​ហេតុ​​ជាមួយ​និង ខ្សែ​ក្រ​វ៉ាត់ និង​ដុំ​ថ្ម​។