ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់ឃាត់ខ្លួនបុរសពីរនាក់​ពាក់ព័ន្ធនឹងការជួញ​ដូរគ្រឿងញៀ.ន​នៅក្រុងប៉ៃលិន

9 ឆ្នាំ មុន

ខេត្តប៉ៃលិន​ ៖ កងកម្លាំង​សមត្ថកិច្ចការិយាល័យ​ប្រឆាំងគ្រឿងញៀ.នៃ​ស្នងការនគរបាលខេត្ត​ បានចុះបង្ក្រាបករណី​ជួញដូរគ្រឿងញៀ.ន​មួយកន្លែង ដោយចាប់បាន​ជនសង្ស័យ​ចំនួន០២នាក់ និង រឹបអូសបាន​ម្សៅក្រាមពណ៌ស​ចំនួន០២កញ្ចប់តូច​ ខណៈដែលពួកគេយក​ថ្នាំញៀនទាំងនេះ​ បម្រុងទៅចែកចាយបន្ត​ឱ្យអ្នកដទៃទៀត​នៅក្នុងក្រុងប៉ៃលិន ។

ខេត្តប៉ៃលិន​ ៖ កងកម្លាំង​សមត្ថកិច្ចការិយាល័យ​ប្រឆាំងគ្រឿងញៀនៃ​ស្នងការនគរបាលខេត្ត​ បានចុះបង្ក្រាបករណី​ជួញដូរគ្រឿងញៀន​មួយកន្លែង ដោយចាប់បាន​ជនសង្ស័យ​ចំនួន០២នាក់ និង រឹបអូសបាន​ម្សៅក្រាមពណ៌ស​ចំនួន០២កញ្ចប់តូច​ ខណៈដែលពួកគេយក​ថ្នាំញៀនទាំងនេះ​ បម្រុងទៅចែកចាយបន្ត​ឱ្យអ្នកដទៃទៀត​នៅក្នុងក្រុងប៉ៃលិន ។

ហេតុការណ៍ចុះ​ចាប់ឃាត់ខ្លួននេះ ​បានធ្វើឡើងនៅម៉ោង​០៣រសៀលថ្ងៃទី១៩ ​កក្តដា  ២០១៤​ ស្ថិតនៅចំណុចផ្លូវលំ ​ជាប់នឹងខាងកើតភ្នំយ៉ាត ក្នុងភូមិអូតាប្រាង ​សង្កាត់ប៉ៃលិន ​ក្រុងប៉ៃលិន ។

ជនសង្ស័យទាំងពីរនាក់ ​ដែលត្រូវសមត្ថកិច្ច​ធ្វើការចាប់ឃាត់ខ្លួន ​ទី១. ឈ្មោះ សុំ ភិវឌ្ឈន៍ ​ភេទប្រុស អាយុ២០ឆ្នាំ ​រស់នៅភូមិព្រៃទទឹង ​ឃុំបវេល​ ស្រុកបវេល ​ខេត្តបាត់ដំបង​ និង ទី២. ឈ្មោះ ចាយ សាម៉ាន ​ភេទប្រុស ​អាយុ២៥ឆ្នាំ ​រស់នៅភូមិតាគ្រក់ ​ឃុំតាគ្រាម ​ស្រុករតនៈមណ្ឌល ​ខេត្តបាត់ដំបង ។

ប្រភពពីប៉ូលិស​បានរៀបរាប់ឱ្យដឹងថា ​បន្ទាប់ពីធ្វើការតាមដាន​អស់រយៈពេលជាយូរ ​និងមានប្រជាពលរដ្ឋរាយការណ៍ថា ជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងតែធ្វើ​សកម្ម​ភាពចែក​ចាយ​គ្រឿងញៀនដ៏សកម្មនៅក្នុងក្រុងប៉ៃលិន លុះនៅពេលដែលពួកគេកំពុងតែធ្វើដំណើរនៅលើផ្លូវលំខាងក្រោយភ្នំយ៉ាតខាងលើ ក៏ត្រូវសមត្ថកិច្ចចុះល្បាត​ស្ទាក់​ចាប់​ឃាត់ខ្លួន​បានតែម្តង ។ ប្រភពបានបន្តថា ​ក្រោយពីធ្វើការចាប់ឃាត់ខ្លួន ​ជនសង្ស័យទាំងពីរនាក់រួចមក ​ពួកគេបានសារភាពថា​ ពិតជាបានធ្វើសកម្មភាព​ចែកចាយគ្រឿងញៀនមែន ​ដោយទិញបន្តពី​បុរសមិន​ស្គាល់​អត្តសញ្ញាណម្នាក់ ​នៅក្នុងក្រុងប៉ៃលិន​ ដើម្បីយកទៅលក់ចែកចាយបន្តទៀត​ ដោយក្នុង១ គ្រាប់លក់​ថ្លៃពី១៥០០០រៀល ​ទៅ២០០០០រៀល ។

          ទាក់ទិន​ទៅនឹងបញ្ហាចែកចាយគ្រឿងញៀនទាំងនេះ​ ជនសង្ស័យទាំងពីរនាក់ ​ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន​នៅស្នងការនគរបាលខេត្ត ​ដើម្បីរៀបចំ​សំណុំរឿង លុះនៅព្រឹក​ថ្ងៃទី២០ ​កក្កដា ២០១៤ ជ​នសង្ស័យទាំងពីរនាក់ ​ត្រូវសមត្ថកិច្ចបញ្ជូន​ទៅអយ្យការអមសាលាដំបូងខេត្ត ​ដើម្បីចាត់ការបន្តតាមនីតិវិធី​ច្បាប់ ៕