រាជធានីភ្នំពេញ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ខណៈកម្ពុជាអាចសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៣% ទៅ ៤% ត្រូវចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងប្រឈមនិងវិបត្តិ ខណៈដែលកម្ពុជាបានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី ១ និងលើកទិសដៅឆមាសទី ២ ឆ្នាំ ២០២៦ របស់ធនាគារជាតិនកម្ពុជា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នេះថា បច្ចុប្បន្ន សេដ្ឋកិច្ចសកលនៅតែមិនទាន់មានភាពប្រាកដប្រជា ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ ការហក់ឡើងថ្លៃប្រេងឥន្ធនៈ ការ ធ្លាក់ចុះពាណិជ្ជកម្ម និងការប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រជាជនងាយរងគ្រោះនៅគ្រប់ ទីកន្លែង ប្រឈមការបាត់បង់ចំណូល ការកើនឡើងនៃចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់នៅក្នុងភាពក្រីក្រ ។ បញ្ហានេះកម្ពុជាក៏ ប្រឈមកត្តាទាំងអស់នេះផងដែរ ខណៈនៅក្នុងស្រុក ស្ថានភាពព្រំដែនមិនទាន់មានភាពប្រាកដប្រជា យុទ្ធនាការបោកសម្អាតការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្សល់ទុកនៃបញ្ហាជំងឺកូវីដ-១៩ ជាដើម ។

លោកជំទាវបណ្ឌិត បន្តថា ជុំវិញបញ្ហាសេដ្ឋកិច្ច, ថ្មីៗនេះក្រោយពីការបញ្ចប់ពិគ្រោះយោបល់ជាមួយមូលនិធិរូបវត្ថុអន្តរជាតិ ក៏បានបន្ទាប់អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ ២០២៦ នេះ ខណៈដែលស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដូចជា អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 និងធនាគារអភិវឌ្ឍន៍អាស៊ី នៅបន្តព្យាករក្នុងអត្រាកម្រិតខ្ពស់ជាង ២% ក្នុងនោះធនាគារ ជាតិនៃកម្ពុជាក៏បានព្យាករសេដ្ឋកិច្ចកម្ពុជា នឹងថមថយមកនៅត្រឹម ៣,៩% ដោយផ្អែកតម្លៃប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនៅក្នុងឆមាស ទី ១ ឆ្នាំ ២០២៦ នេះ និងអត្រា ៣,៥% ជាមួយនិងសុទិដ្ឋនិយម ចំពោះការងើបបន្តិចនៅក្នុងឆមាសទី ២ ដែលគាំទ្រដល់កំណើននៃ ការនាំចេញវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងរំហូរការវិនិយោគផ្ទាល់ពីបរទេស។ ចំណែកវិស័យ ទេចរណ៍ បានធ្លាក់ចុះ ស្របពេលវិស័យសំណង់និងអចលទ្រព្យមានភាពធន់ខ្សោយ ។

លោកជំទាវបណ្ឌិត លើកឡើងឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋ អាមេរិក បានសម្រេចដាក់ពន្ធគយលើកម្ពុជាក្នុងអត្រា ១០% ដែលស្មើនិងប្រទេសប្រកួតប្រែជែងក្នុងតំបន់មួយចំនួនដូចជា ប្រទេស បង់ក្លាដេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថាន និងទាបជាងប្រទេសមួយចំនួនទៀតដូចជា ហ្វីលីពីន ថៃ និងវៀតណាម ដែល នឹងត្រូវជាប់ពន្ធគយក្នុងអត្រា ១២,៥% ។

លោកជំទាវបណ្ឌិត ជា សិរី បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាអាចសម្រេចបានកំណើនក្នុងកម្រិតពី ៣ ទៅ ៤% នេះក៏ដោយ ត្រូវបានចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងប្រឈមនិងវិបត្តិ ភាពធន់នេះអាចសម្រេចបានដោយសាររាជរដ្ឋាភិបាល ក្រោម ការដឹកប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា បានបន្តសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផ្លែផ្កាកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច ស្របតាមយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ តាមរយៈនេះ, ធនាគារជាតិនកម្ពុជាបានគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសកម្មភាពសេដ្ឋកិច្ចជាដើម ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ