ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Miraku Capital បើក​ការដ្ឋាន​សាងសង់​អគារ G.A.T.O Tower កម្ពស់ ៦៧​ជាន់ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​យុទ្ធនាការ Pre-Launch និង​ការ​បើក Sales Gallery (មានវីដេអូ)

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី ​២៥ ខែកក្កដា ឆ្នាំ ​២០២៦ ក្រុមហ៊ុន Miraku Capital & Development Co., Ltd. បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នូវ​អគារ G.A.T.O Tower ដែល​ជា​អគារ​លំនៅ​ឋាន និង​ស​ណ្នា​គារ​ប្រណីត​កម្ពស់ ៦៧​ជាន់ ស្ថិត​នៅ​លើ​ផ្លូវ ៣៣៤ ក្នុង​តំបន់​បឹង​កេងកង​១ (BKK1) ក្រោម​វត្តមាន​ចូលរួម​ពី​ភាគ​ហ៊ុ​និក ដៃគូ​វិនិយោគ​អន្តរជាតិ និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ ​។ ព្រឹត្តិការណ៍​បើក​ការដ្ឋាន​សាងសង់​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ពី​ដំណាក់កាល​រៀបចំ និង Pre-sales ទៅ​កាន់ការ​សាងសង់​គ្រឹះ​យ៉ាង​សកម្ម ដោយ​មាន​ក្រុមហ៊ុន​សំណង់​អន្តរជាតិ LBL International ជា​អ្នក​ទទួល​ម៉ៅ​ការ​សាងសង់​ផ្ទាល់ ​។

ពិធី​បើក​ការដ្ឋាន​នា​ថ្ងៃនេះ គឺជា​ផ្លែផ្កា​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​យ៉ាង​រលូន ដែល​បាន​ចាប់ផ្តើម​ចេញពី​ការ​ប្រកាស​វិនិយោគ​រួម​គ្នា រវាង​វិនិយោគិន​ជប៉ុន និង​កម្ពុជា ដឹកនាំ​ដោយ​លោក Nagato Daiko ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​លោក ញឹ​ម រាសី អគ្គនាយក​ក្រុមហ៊ុន Miraku Capital & Development Co., Ltd.​ ។ អគារ​កម្ពស់ ៦៧​ជាន់ នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ជប៉ុន​ដ៏​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ គឺ​លោក Shin Takamatsu ដោយ​រួម​បញ្ចូល​គ្នា​នូវ​បទដ្ឋាន​សំណង់​ជប៉ុន ជាមួយនឹង​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ រួម​មាន​៖ អា​ផាត​មិន​ប្រណីត សណ្ឋាគារ​លំដាប់​ផ្កាយ បន្ទប់ Penthouses (​ជាន់​ទី​ ៦៣ ដល់ ៦៦) និង Sky Bar លើ​អាកាស ​។

បន្ទាប់​ពី​ការ​ប្រកាស​ទុន​វិនិយោគ ក្រុមហ៊ុន​ទទួល​បាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​តាម​រយៈ​ព្រឹត្តិការណ៍ Pre-Launch កាលពី​ថ្ងៃ​ទី ​១៥ ខែកុម្ភៈ កន្លង​ទៅ​នេះ ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ (​ជា​ពិសេស​វិនិយោគិន​ជប៉ុន​) ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ទីផ្សារ​ខ្ពស់​ចំពោះ​អចលនទ្រព្យ​លំដាប់​ប្រណីត និង​មានគុណ​ភាព​ស្តង់ដារ​នៅ​តំបន់​បឹង​កេងកង​១ (BKK1)​ ។ ដើម្បី​ធានា​នូវ​គុណភាព សវន​កម្ម​វិស្វកម្ម និង​ការ​គ្រប់គ្រង​អចលនទ្រព្យ​កម្រិត​ពិភពលោក ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​សំណង់​អន្តរជាតិ LBL International, ក្រុមហ៊ុន​វិស្វកម្ម​និង​ប្រឹក្សា​យោបល់​លំដាប់​ពិភពលោក Meinhardt, ក្រុមហ៊ុន​សិក្សារ​គម្រោង​ស្ថាបត្យកម្ម COVA, ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​បដិសណ្ឋារកិច្ច​និង​ចក្ខុវិស័យ (Hospitality Visionary Consultant) QCC Collection និង​ក្រុមហ៊ុន WH Living & Properties រួម​ជាមួយ​អ្នកជំនាញ​ជប៉ុន​សម្រាប់​ការ​គ្រប់គ្រង​អគារ​ទាំងមូល​ ។

ការ​បង្កើត​ទំនុកចិត្ត​កាន់តែ​រឹង​មាំ​ថែម​ទៀត​នោះ គឺ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​លក់​និង​បន្ទប់​គំរូ​ដ៏​ទំនើប នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម (​កែង​ផ្លូវ ៣៨០) ដែល​អនុញ្ញាត​ឱ្យ​អតិថិជន និង​វិនិយោគិន អាច​ទស្សនា និង​ប៉ះ​ផ្ទាល់​នូវ​ម៉ូ​ដ​បន្ទប់​គំរូ ស្ថាបត្យកម្ម​ដែល​បំផុសគំនិត​ដោយ​ធម្មជាតិ និង​សម្ភារៈ​តុបតែង​លំដាប់​ខ្ពស់ មុន​ពេល​ការ​សាងសង់​ចាប់ផ្តើម ​។

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន Miraku Capital ដែល​បង្ហាញ​ពី​ការ​អនុវត្ត​តាម​ការ​សន្យា​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​អតិថិជន​បច្ចុប្បន្ន​របស់​ខ្លួន​។ ស្រប​ពេល​ដែល​ការ​សាងសង់​ចាប់ ផ្តើម​ជា​ផ្លូវការ ព្រឹត្តិការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ឱកាស​ជា​យុទ្ធសាស្ត្រ​សម្រាប់​អ្នក​វិនិយោគ​សក្តានុពល ដើម្បី​ទទួល​បាន​នូវ អចលនទ្រព្យ​ស្តង់ដារ​លំដាប់​ខ្ពស់​ក្នុង​តម្លៃ​ពិសេស​មុន​ពេល​សាងសង់ និង​មុន​ពេល​តម្លៃ​អចលនទ្រព្យ​កើនឡើង ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​បន្តបន្ទាប់ ​។

លោក Nagato Daiko ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​មាន​ប្រសាសន៍​ថា​ ៖ «ការ​វិនិយោគ​របស់​យើង គឺ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ​នៃ​គន្លង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​។ ពិធី​បញ្ចុះ​បឋមសិលា​នៅ​ថ្ងៃនេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​អនុវត្ត​ប្រកបដោយ​ភាព​ច្បាស់លាស់​របស់​យើង ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ប្រែក្លាយ​ចក្ខុវិស័យ​ពី​គំនូស​ប្លង់ ទៅ​ជា​ការ​ពិត​ជាមួយនឹង​សន្ទុះ​យ៉ាង​មោះមុត»​ ។​

លោក ញឹ​ម រាសី (Nhim Reasey) បាន​គូសបញ្ជាក់​ថា​៖ «វដ្ត​ទីផ្សារ​បច្ចុប្បន្ន គឺជា​ឱកាស​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​អ្នកទិញ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​។ សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា និង​កិត្យានុភាព​ដ៏​យូរអង្វែង​របស់​តំបន់​បឹង​កេងកង​១ (BKK1) ធានា​បាន​នូវ​ទស្សនវិស័យ​រយៈពេល​វែង ដែល​ផ្តល់​ផល​ចំណេញ​ខ្ពស់​ ។ តាម​រយៈ​ការ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃនេះ យើង​កំពុង​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ភាព​ជឿជាក់​ទាំងស្រុង​ថា ការ​វិនិយោគ​របស់​ពួក​គេ​មាន​សុវត្ថិភាព មាន​វឌ្ឍនភាព​សកម្ម និង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​បាន​តម្លៃ​អតិបរមា ខណៈ​ដែល​វិស័យ​នេះ​កំពុង​បន្ត​បង្កើន​ល្បឿន ឆ្ពោះទៅ​រក​គន្លង​នៃ​កំណើន​ថ្មី​មួយទៀត» ​។​

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ទស្សនា​បន្ទប់​គំរូ សូម​ទំនាក់ទំនង ​៖
ទូរ​សព្ទ​៖ +855 23 999 972 | អ៉ីមែល ​៖ gato@miraku-capital.com
ទីតាំង​ការិយាល័យ​លក់ ​៖ មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ ៣៨០ សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ
គេហទំព័រ​៖ www.miraku-capital.com ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖