ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើកទឹកចិត្ត និង​ជំរុញ​សមត្ថភាព​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រគល់​ប្រាក់​ឧបត្ថម្ភ ៥០​លាន​រៀល

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០ លាន​រៀល ជូន​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 ដើម្បី​ជា​លើកទឹកចិត្ត​ដល់​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ មិន​រា​ថយ​របស់​ក្រុម រហូត​ឈាន​ចូល​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួត​ជើងឯក ASEAN U19 CHAMPIONSHIP 2026 ហើយ​ពិធី​ប្រគល់​ថវិកា​ឧបត្ថម្ភ​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ០១ ខែ​ក​ក្ដ​ដា ឆ្នាំ​ ២០២៦ នៅ​មជ្ឈមណ្ឌល​កីឡា Sport Center 271​ ។

ក្នុង​ឱកាស​ដ៏​សំខាន់​នេះ លោក​អគ្គ​នាយ​ន​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ប្រគល់​ប្រាក់​ឧបត្ថម្ភ​ដោយ​ផ្ទាល់ ជូន​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ថែម​ទាំង​បាន​កោតសរសើរ ចំពោះ ស្មារតី​តស៊ូ ការ​លះបង់ និង​ការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត​របស់​កីឡាករ ​។ បន្ថែម​ពីលើ​នេះ លោក​អគ្គនាយក​បន្តវេន ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុម​កីឡាករ​បន្ត​ហ្វឹកហាត់ ពង្រឹងសមត្ថភាព និង​រក្សា​ឆន្ទៈ​តស៊ូ​ឱ្យ​រឹង​មាំ ព្រោះ​ការ​ប្រកួត​តែងតែមាន​ឈ្នះ និង​ចាញ់ ប៉ុន្តែ​បទ​ពិសោធន៍​លើ​ទីលាន គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ដុសខាត់​យុទ្ធសាស្ត្រ និង​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​សម្រេច​បាន​សមិទ្ធផល​កាន់តែ​ប្រសើរ​ជូន​ជាតិ​មាតុភូមិ​នា​ពេល​អនាគត ​។

ការ​ចូលរួម​របស់ CAMBODIA LITE ក្នុង​ការ​ឧបត្ថម្ភ​លើក​នេះ បង្ហាញ​ពី​ការ​ប្តេ​ជ្ងា​ចិត្ត​របស់ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​ជី​ស ក្នុង​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា​ជា​ច្រើន​រួម​មាន​៖ បាល់ទាត់ គុន​ខ្មែរ ប្រដាល់ ការ​រត់ប្រណាំង និង​សកម្មភាព​កីឡា​ផ្សេង​ៗ ដោយសារ​ក្រុមហ៊ុន​ជឿជាក់​ថា ការ​គាំទ្រ​យុវជន ជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃ​ទៅ​លើ​កម្លាំង​របស់​ស្នូល​របស់​ប្រទេស​ជាតិ ក្នុង​ការ​នាំ​យក​កិត្តិយស​ជូន​ជាតិ ព្រមទាំង​បង្ហាញ​សមត្ថភាព​ដ៏​ឆ្នើ​តរបស់​យុវជន​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ​ ៕ អត្ថបទសហការ