ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ATFX Cambodia ពង្រីក​វិសាលភាព​របស់​ខ្លួនតាមរយៈ​ការ​​សម្ពោធ​ការិយាល័យ​សាខា​ថ្មី ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១ នៃ​ប្រតិបត្តិការ​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៣ ខែមិថុនា ឆ្នាំ​ ២០២៦ ៖ ក្រុមហ៊ុន ATFX Cambodia ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​លើ​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​អន្តរជាតិ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​សាខា​ថ្មី​។

ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ និង​ពិធី​បើក​សម្ពោធ​សាខា​ថ្មី​ជា​ផ្លូវការ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន ATFX Cambodia និង​ជា​សញ្ញា​នៃ​ការ​ឈាន​ទៅ​កាន់​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ព្រឹត្តិការណ៍​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​មក​ពី​វិស័យ​ហិរញ្ញវត្ថុ ដៃគូ​អាជីវកម្ម និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប ព្រមទាំង​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ផង​ដែរ​។ ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ក៏​បាន​ថ្លែង​សុន្ទរកថា ដោយ​រំឭក​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិការ និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បន្ត​ចូលរួម​ចំណែក​លើកកម្ពស់ និង​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន ATFX បាន​នាំ​យក​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ទំនើប និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ការ​ជួញដូរ​មូល​ប​ត្រ​អន្តរជាតិ​មក​កាន់​ទីផ្សារ​កម្ពុជា​ ។ ក្រុមហ៊ុន​ប្រតិបត្តិការ​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ស្រប​តាម​បទ​ប្បញ្ញត្តិ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ផង​ដែរ ​។

នៅ​លើ​ឆាក​អន្តរជាតិ ATFX គឺជា​ម៉ាក​យីហោ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ​មួយ​ដែល​មាន​វត្តមាន​យ៉ាង​រឹង​មាំ​នៅ​ទូ​ទាំង​ពិភពលោក ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​នេះ​នៅ​តែ​ជា​អ្នកចូលរួម​ទីផ្សារ​ថ្មី​មួយ​នៅឡើយ​។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃប្រតិបត្តិ​ការ​របស់​ខ្លួន ATFX Cambodia បាន​ផ្តោត​សំខាន់​លើ​ការ​កសាង​ទំនុកចិត្ត​របស់​វិនិយោគិន ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សេវាកម្ម​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​អន្តរជាតិ​ដែល​ប្រតិបត្តិ​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

លោក អ៉ឹង ស៊ីវ​ខូ​វ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ATFX Cambodia មាន​ប្រសាសន៍​ថា ​៖ «​ទំព័រ​ថ្មី​សម្រាប់ ATFX Cambodia នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​ដែល​យើង​សម្រេច​បាន​រួម​គ្នា​ជាមួយ​អតិថិជន ដៃគូ​អាជីវកម្ម និង​សមាជិក​ក្រុមការងារ​ទាំងអស់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ​។ ជាមួយ​គ្នា​នេះ វា​ក៏​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​របស់​យើង​ក្នុង​ការ​ចាប់​យក​ឱកាស​ថ្មី​ៗ ខណៈ​ដែល​វិស័យ​ហិរញ្ញវត្ថុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​បន្ត​រីក​ចម្រើន និង​កាន់តែ​មាន​ភាព​សម្បូរ​បែប​»​។

ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១ និង​ការ​ចាប់ផ្តើម​សេវាកម្ម​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ATFX មាន​គម្រោង​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​។ សេវាកម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជូន​អតិថិជន​នូវ​សុវត្ថិភាព ភាព​ជឿជាក់ និង​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ ស្រប​តាម​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​។

ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នេះ ATFX ក៏​នឹង​បើក​ដំណើរការ​ការិយាល័យ​សាខា​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ដាក់​ចេញ​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស ដោយ​ផ្តល់​ជូន​នូវ​រង្វាន់​ស្វាគមន៍​ទឹកប្រាក់​ចំនួន ៥០ ដុល្លារ​អា​មេ​រិ​ក​ដល់​អតិថិជន​ថ្មី​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នៅ​ពេល​ចាប់ផ្តើម​ប្រើប្រាស់​សេវាកម្ម​របស់ ATFX​។ ការ​ផ្តល់​ជូន​នេះ​អនុវត្ត​ស្រប​តាម​លក្ខខណ្ឌ និង​សេចក្តី​កំណត់​ដែល​ក្រុមហ៊ុន​បាន​កំណត់​ដល់​អតិថិជន​ថ្មី​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នៅ​ពេល​ចាប់ផ្តើម​ប្រើប្រាស់​សេវាកម្ម​របស់ ATFX​។ ការ​ផ្តល់​ជូន​នេះ​អនុវត្ត​ស្រប​តាម​លក្ខខណ្ឌ និង​សេចក្តី​កំណត់​ដែល​ក្រុមហ៊ុន​បាន​កំណត់​។

ក្រុមហ៊ុន ATFX ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ឈានមុខ​គេ បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បណ្តាញ​ការិយាល័យ​ចំនួន ២៤ ទីតាំង​នៅ​ទូ​ទាំង​ពិភពលោក រួម​មាននៅ​អាហ្វ្រិក​ខាងត្បូង ហ្ស​ក​ដា​នី ឌូ​បៃ និង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មាន​ទីស្នាក់ការ​កណ្តាល​សកល​ស្ថិត​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន​ទទួល​បាន​ពានរង្វាន់ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ជា​ច្រើន​សម្រាប់​ឧត្តមភាព​ក្នុង​វិស័យ​របស់​ខ្លួន​។ នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៦ ក្រុមហ៊ុន ATFX បាន​រាយការណ៍​ពី​ទំហំ​ជួញដូរ​សរុប​ចំនួន ១,០៩ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន ATFX Cambodia ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​អ្នកជំនាញ​ដែល​មានបទពិសោធន៍ ក្នុង​ការ​ផ្តល់​ការពិគ្រោះ​យោបល់ សេវាកម្ម​ប្រឹក្សា និង​ការ​គាំទ្រ​ផ្នែក​អប់រំ​អំពី​ការ​ជួញដូរ​ឧបករណ៍​ឧបករណ៍​និ​ស្ស​ន្ទ​។​តាម​រយៈ​ជំនាញ​ឯកទេស និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អតិថិជន ក្រុមហ៊ុន​មាន​គោលបំណង​ជួយ​វិនិយោគិន​ក្នុង​ការ​ពង្រឹង​ចំណេះដឹង​ទីផ្សារ ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការ​យល់​ដឹង​ច្បាស់លាស់ និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​ទំនុកចិត្ត​កាន់តែ​ខ្ពស់​។
 
អំពី​ក្រុមហ៊ុន ATFX
ATFX គឺជា​ក្រុមហ៊ុន​ក្រុមហ៊ុន​ឈ្មួញកណ្ដាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech)​ឈានមុខ​គេ​លើ​ពិភពលោក ដែល​មាន​វត្តមាន​ផ្ទាល់​នៅ​ក្នុង​ទីតាំង​ចំនួន ២៤ ជុំវិញ​ពិភពលោក និង​ទទួល​បាន​អាជ្ញា​បណ្ណ ចំនួន ៩ ពី​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ឈានមុខ រួម​មាន FCA នៃ​ចក្រភព​អង់គ្លេស​, ASIC នៃ​ប្រទេស​អូស្ត្រាលី​, CySEC នៃ​ប្រទេស​ស៊ី​ប​, CMA នៃ​សហភាព​អា​រ៉ាប់​រួម​, SFC នៃ​ហុងកុង​, FSCA នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​, FSC នៃ​ប្រទេស​ម៉ូ​រី​ស​, FSA នៃ​ប្រទេស​សី​ស្ហែ​ល​និង SERC (​ន​.​ម​.​ក​.) នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​ពេញចិត្ត​របស់​អតិថិជន ការ​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា និង​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង ATFX ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ជួញដូរ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ស្តង់ដារ​អន្តរជាតិ​ដល់​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​ ៕ អត្ថបទសហការ