ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង បន្តពង្រឹងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមហាគ្រួសារកសិករ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នា​ថ្ងៃ​ទី ​១៣ ខែមិថុនា ឆ្នាំ ​២០២៦ ធនាគារ ជីប ម៉ុង បាន​បន្ត​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​វិស័យ​កសិកម្ម​កម្ពុជា តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី «​សំណេះសំណាល​ជាមួយ​មហា​គ្រួសារ​កសិករ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​កម្ពុជា​» ដែល​រៀបចំ​ឡើង​ដោយ ក្រុមហ៊ុន អិ​ម ភី​ក អេ​ស៊ី​អិ​ម​ស៊ី (​ខេ​ម​បូ​ឌា​) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប ​។

កម្មវិធី​នេះ​បាន​ប្រមូលផ្តុំ​កសិករ អ្នកជំនាញ និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន ដើម្បី​ពិភាក្សា​អំពី​ឱកាស បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា​។ ការ​ចូលរួម​របស់​ធនាគារ ជីប ម៉ុង បាន​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ និង​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង ក្នុង​ការ​រួមចំណែក​ជំរុញ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​ស្នូល​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ និង​ជា​ប្រភព​ចម្បង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ក្នុង​នាម​ជា​ធនាគារ​ខ្មែរ ធនាគារ ជីប ម៉ុង តែងតែ​ឈរ​នៅ​ក្បែរ​បងប្អូន​ប្រជា​កសិករ និង​សហគមន៍​មូលដ្ឋាន ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​អាច​ជួយ​ពង្រឹង​អាជីវកម្ម កសិកម្ម បង្កើន​ផលិតភាព និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​ថ្មី​ៗ​។ ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ ជីប ម៉ុង បាន​ប្រកាស​កញ្ចប់​ហិរញ្ញប្បទាន​ទំហំ ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​វិស័យ​ស្រូវ​-​អង្ករ និង​ស្វាយចន្ទី ដែល​ជា​វិស័យ​យុទ្ធសាស្ត្រ​ដ៏​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ និង​ការ​បង្កើន​តម្លៃបន្ថែម​ដល់​សេដ្ឋកិច្ច​កម្ពុជា​។

ធនាគារ ជីប ម៉ុង ជឿជាក់​ថា ការ​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម និង​ការ​គាំទ្រ​ប្រជា​កសិករ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណភាព​ផលិតផល​កម្ពុជា បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ពង្រីក​ឱកាស​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ​។

តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ ធនាគារ ជីប ម៉ុង រំពឹង​ថា​នឹង​រួមចំណែក​បង្កើត​វេទិកា​ដ៏​មាន​តម្លៃ​សម្រាប់​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ការ​ចែករំលែក​ចំណេះដឹង និង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​ចីរភាព​។

ធនាគារ ជីប ម៉ុង ជឿជាក់​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម មិនមែន​គ្រាន់តែ​ជា​ការ​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​វិនិយោគ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការ​បង្កើត​ការងារ និង​អនាគត​របស់​ប្រទេស​ជាតិ​។ ធនាគារ ជីប ម៉ុង ជឿជាក់​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម មិនមែន​គ្រាន់តែ​ជា​ការ​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​វិនិយោគ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ៕