រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Chery Cambodia បានប្រកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវការិយាល័យលក់ និងដាក់បង្ហាញរថយន្ត Chery Cambodia របស់ខ្លួន និងការសម្ពោធរថយន្តប្រភេទ SUV លំដាប់ពិភពលោករបស់ Chery និងរថយន្ត EV ដែលសក្ដិសមសម្រាប់ការបើកបររបស់អតិថិជននៅកម្ពុជា ។
ព្រឹត្តិការណ៍សម្ពោធដ៏ធំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ នៅការិយាល័យលក់របស់ Chery Cambodia ដែលស្ថិតនៅខណ្ឌជ្រោយចង្វារតាមបណ្តោយ ផ្លូវ OCIC ដោយមានការអញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន និងបណ្ដាសារព័ត៌មានជាច្រើន ។ ព្រឹត្តិការណ៏នេះគឺជាជំហានថ្មីមួយនៅក្នុងវិស័យរថយន្តរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីការនាំចូលរថយន្ដ Chery ជាមួយនឹងការរចនាលំដាប់ពិភពលោក កម្រិតសុវត្ថិភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយគេបង្អស់ ។
ក្នុងសន្និសីទសារព័ត៌មាននាឱកាសនោះដែរ លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Chery Cambodia មានប្រសាសន៍ថា Chery គឺជាម៉ាកយីហោពិភពលោកដែលមានវត្តមាននៅក្នុងប្រទេសជាង 100 និងមានអតិថិជនជាង 17 លាននាក់នៅទូទាំងពិភពលោក ។ ការដាក់ឱ្យប្រើប្រាស់រថយន្ត Chery មកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែអំពីការផ្តល់ជូននូវរថយន្តថ្មីប៉ុណ្ណោះទេ វានិយាយអំពីការផ្តល់នូវបទពិសោធន៍នៃការបើកបរប្រកបដោយគុណភាពដែលផ្អែកលើសុវត្ថិភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យសម្រាប់អ្នកបើកបរកម្ពុជា ។
លោក Kwon Joonsoo អគ្គនាយក ក្រុមហ៊ុន Chery Cambodia ក៏បានមានប្រសាសន៍ថា ឆន្ទៈ របស់ម៉ាកយីហោសកលរបស់យើង “ឧត្តមភាពក្នុងបោះជំហានទៅមុខ” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Chery ចំពោះការរចនា ការច្នៃប្រឌិត និងបទពិសោធន៍នៃការរស់នៅដែលភ្ជាប់ជាមួយមនុស្សជំនាន់ថ្មី។ យើងមានគោលបំណងនាំយករថយន្ដអនាគតប្រភេទ SUV និងរថយន្ត EV មកកាន់ប្រទេសកម្ពុជាជាមួយនឹងមុខងារដែលទាន់សម័យ សុវត្ថិភាព និងការដៃគូដ៏សក្ដិសមសម្រាប់លោកអ្នក ។
កញ្ញា ហែម សុវណ្ណមុន្នីនិច ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Chery Cambodia បានធ្វើបទបង្ហាញនិងពន្យល់បន្ថែម នូវម៉ូដែលល្បីៗរបស់ Chery ក្នុងឱកាសនោះ ដែលរួមមាន TIGGO 2 PRO, TIGGO 7, TIGGO 8 (PHEV) និង TIGGO 9 ។ ម៉ូដែលទាំងនេះបម្រើនូវតម្រូវការអតិថិជនជាច្រើនរាប់ចាប់ពីអ្នក មានបំណងចង់បញ្ជាទិញរថយន្តដំបូងរហូតដល់រថយន្ដសម្រាប់ គ្រួសារ និងសូម្បីតែអ្នកដែលមានបំណងចង់ស្វែងរកបទពិសោធន៍រថយន្ត SUV ដ៏ប្រណីតនាចុងឆ្នាំនេះ ជាមួយនឹងតម្លៃប្រកួតប្រជែងលើទីផ្សារ លក្ខណៈពិសេសសុវត្ថិភាពខ្លាំង និងបច្ចេកវិទ្យាទំនើបៗ បានក្លាយជាជម្រើសរថយន្ត SUV នៅកម្ពុជា ។”
លក្ខណៈ ពិសេស របស់ Chery SUVs
✓ ប្រព័ន្ធសុវត្ថិភាពពេញលេញជាមួយនឹងពោងសុវត្ថិភាពទំនើប និងជំនួយការបើកបរឆ្លាតវៃ ADAS
✓ ប្រព័ន្ធកម្សាន្តជាមួយ Apple CarPlay & Android Auto
✓ ការរចនាខាងក្នុងទំនើប និងផាសុកភាព
✓ ម៉ាស៊ីន Turbocharged ជាមួយនឹងប្រសិទ្ធភាពប្រេង និងការបង្កើនល្បឿនយ៉ាងរលូន
✓ រចនាឡើងសម្រាប់ទាំងការបើកបរក្នុងទីក្រុង និងការធ្វើដំណើរឆ្ងាយប្រកបដោយទំនុកចិត្ត
គួរបញ្ជាក់ថា ក្រុមហ៊ុន Chery បានបង្កើតឡើងនីក្នុងឆ្នាំ 1997 ហើយបានបោះជំហានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតរថយន្ត ជាង 100 ប្រទេស និងមានអតិថិជនសរុបជាង 17 លាននាក់នៅទូទាំងពិភពលោក។ ដោយមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនប័ត្រសុវត្ថិភាព Euro NCAP ពានរង្វាន់គុណភាពអន្តរជាតិជាច្រើន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោក ពេលនេះ Chery កំពុងពង្រីកសមិទ្ធិផលជាសាកលនេះ មកដល់ប្រទេសកម្ពុជា ដោយផ្តល់នូវឧត្តមភាពក្នុងការរចនា សុវត្ថិភាព និងបច្ចេកវិទ្យាល្អដាច់គេ ។
ការដាក់តាំងបង្ហាញម៉ូដែលរថយន្ដរបស់ Chery សម្រាប់អតិថិជនកម្ពុជាមានដូចជា ៖
- Tiggo 2 Pro – រថយន្ត SUV ខ្នាតតូចទាន់សម័យ ដែលរចនាឡើងសម្រាប់អ្នកបើកបរជំនន់ថ្មី និងការងាយស្រួលក្នុងការបត់បែននៅក្នុងទីក្រុង ។
- Tiggo 7 – ជារថយន្តប្រភេទ SUV ខ្នាតកណ្តាលដែលអាចប្រើប្រាស់បានសម្រាប់គ្រួសារទំនើប ជាមួយនឹងលក្ខណៈពិសេស កម្រិតសុវត្ថិភាពខ្ពស់ ។
- Tiggo 8 & Tiggo 8 PHEV – រថយន្តប្រភេទ SUV 7 កៅអីធំទូលាយ ជាមួយនឹងជម្រើស PHEV សម្រាប់អ្នកបើកបរដែលស្រលាញ់បរិស្ថាន ។
- Tiggo 9 – រថយន្តប្រភេទ SUV ដ៏ទំនើបដែលរួមបញ្ចូលគ្នានូវការរចនាដ៏ប្រណីត បច្ចេកវិទ្យាឆ្លាតវៃ និងដំណើរការបើកបរដ៏ខ្លាំងខ្លា ។
- iCAR V23 (EV) – រថយន្តអគ្គិសនីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការនាពេលអនាគត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ