ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA ត្រូវ​បាន​ទទួលស្គាល់​ជា ធនាគារ​បម្រើសេវារូបវន្តបុគ្គល​ដ៏​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ពី​ទស្សនាវដ្តី Asian Banking and Finance

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា ជា​ថ្មី​ម្តងទៀតត្រូវ​បាន​ទទួលស្គាល់​ជា ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​បំផុត​ប្រចាំឆ្នាំ នៅ​កម្ពុជា ពី​ទស្សនាវដ្តី Asian Banking…

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា ជា​ថ្មី​ម្តងទៀតត្រូវ​បាន​ទទួលស្គាល់​ជា ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​បំផុត​ប្រចាំឆ្នាំ នៅ​កម្ពុជា ពី​ទស្សនាវដ្តី Asian Banking and Finance (ABF)​ ។ នេះ​ជា​ឆ្នាំ​ទី ​5 ជាប់​ៗ​គ្នា ដែល ABA ទទួល​បាន​ពានរង្វាន់​ថ្នាក់​តំបន់​ដ៏​មាន​កិត្យានុភាព​នេះ ដោយ​ទទួលស្គាល់​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្ដបន្ទាប់​របស់​ធនាគារ​ចំពោះ​នវានុវត្តន៍ សេវាកម្ម​ល្អ​ឯក និង​ភាព​នាំមុខ លើ​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធនាគារ​កម្ពុជា ​។

គណៈវិនិច្ឆ័យ​របស់​ទស្សនាវដ្តី ABF បាន​ពិចារណា​លើ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ថ្មី​ៗ​របស់ ABA រួម​មាន​ជា​អាទិ៍ ការ​សម្រេច​បាន​អតិថិជន​ក្នុង​ដៃ​ប្រមាណ​ជាង 5.1 លាន​នាក់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ដបន្ទាប់​ក្នុង​ការ​ពង្រឹងសមត្ថភាព​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ដៃ និង​សេវា​ធនាគារ​អន​ឡាញ ដើម្បី​បម្រើសេវា​ជូន​អតិថិជន​ជា​រូបវន្ដបុគ្គល និង​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​ ។

ABA Mobile ដែល​ជា​ផលិតផល​ឯក​របស់​ធនាគារ ទទួល​បានការ​អភិវឌ្ឍ​សំខាន់​ៗ ក្នុង​គោលបំណង​ពង្រឹង​សុវត្ថិភាព និង​បង្កើន​ភាព​ងាយស្រួល​ជូន​ដល់​អ្នក​ប្រើប្រាស់​ ។ មុខងារ​ថ្មី​ៗ រួម​មាន​ជា​អាទិ៍​ ៖
•​ ​សោ​មុខ (FacePass Secure) ៖ មុខងារ​សុវត្ថិភាព ប្រើប្រាស់​បច្ចេកវិទ្យា​ស្គាល់​ផ្ទៃមុខ​ផ្ទាល់ ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ។ មុខងារ​នេះ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដែល​ទប់ស្កាត់​ការ​ក្លែងបន្លំ​បាន​ទាំងស្រុង ​។
•​ ​មុខងារ​ឆាត​ក្នុង ABA Mobile ៖ មុខងារ​ថ្មី​ដំបូង​បង្អស់​សម្រាប់​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ក្នុង​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ជជែក​សន្ទនា ផ្ញើ​ប្រាក់ និង​បញ្ជាក់​ប្រតិបត្តិការ​យ៉ាង​សុវត្ថិភាព​នៅ​កន្លែង​តែ​មួយ មិន​មានការ​លួច ឬ​ក្លែងបន្លំ​ប្រូ​ហ្វា​ល​ដូច​បណ្ដាញ​សង្គម ​។
•​ ​ណា​វី ជំនួយការ​និម្មិត​សម្រាប់​សេវា​ធនាគារ​ ៖ ជា AI ជំនួយការ​សម្រាប់​ផ្ដល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សេវា​ធនាគារ ដែល​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​សំណួរ ឬ​ច​ម្ង​ល់​អំពី​ផលិតផល ឬ​សេវាកម្ម​របស់ ABA​។ ណា​វី​ចេះ​ច្រើន​ភាសា និង​បាន​រចនា​ឡើង​ដើម្បី​យល់​សំណួរ និង​ផ្ដល់​ចម្លើយ​ច្បាស់ ងាយស្រួល​យល់​ដូច​និយាយ​ជាមួយ​មនុស្ស​ពិត​ៗ​ ។

ABA ក៏​បន្ត​គាំទ្រ​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ផង​ដែរ​ ។ ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​អន​ឡាញ ABA Business បាន​សម្រួល​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​អាជីវកម្ម ជាមួយ​មុខងារ​ល្អ​ៗ​ដូច​ជា ការ​ទូទាត់​ច្រើន​ដំណាលគ្នា ប្រាក់បៀវត្សរ៍ សេវា​ប្រមូលប្រាក់ និង​ការ​ភ្ជាប់​ប្រព័ន្ធ​គណនេយ្យ Cloud ​។ ក្នុង​ឆ្នាំ 2024 ចំនួន​អ្នក​ប្រើប្រាស់​កើន​បាន 24% និង​ទំហំ​ប្រតិបត្តិការ​សរុប​កើន​បាន 35%​ ។ បណ្ដា​ស្ថាប័ន​ជា​ច្រើន​របស់​រដ្ឋាភិបាល ក៏​ប្រើប្រាស់ ABA ដើម្បី​គ្រប់គ្រង​ការ​ទូទាត់​ផង​ដែរ រួម​មាន​ជា​អាទិ៍ ការ​ប្រមូល​ពន្ធ បង់​ទឹក​ភ្លើង​ និងសំរាម និង​កម្រៃ​សេវា​សាធារណៈ​ផ្សេង​ៗ​ទៀត បង្ហាញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​អំពី​ទំនុកចិត្ត​មក​លើ ABA​ ។

លោក Askhat Azhikhanov អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា “​យើងខ្ញុំ​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ដែល​បាន​ទទួល​ពាន ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ជា​លើក​ទី​ប្រាំ​ ។ ពានរង្វាន់​នេះ បាន​ឆ្លុះ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​យើងខ្ញុំ ធ្វើ​យ៉ាងណា​ឲ្យ​សេវា​ធនាគារ​កាន់តែ​ងាយស្រួល​ប្រើប្រាស់ ពេញ​ដោយ​ន​វា​នុ​វត្ត ដោយ​គិតគូ​ពី​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​ជា​គោល​។ អ្វី​ដែល​សំខាន់​បំផុត​នោះ ពានរង្វាន់​នេះ បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុកចិត្ត​របស់​អតិថិជន​មក​លើ​ធនាគារ ABA ផង​ដែរ​”​ ។

នៅ​ក្នុង​សំ​ណេ​រពាក់​ព័ន្ធ​នឹង​ពានរង្វាន់​របស់​ធនាគារ ABA នា​ឆ្នាំ​នេះ ទស្សនាវដ្តី បាន​អធិប្បាយ​ថា “​ធនាគារ ABA ត្រូវ​បាន​ទទួលស្គាល់​ជា ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ដោយសារ​លទ្ធផល​ដ៏​រឹង​មាំ ដោយ​បន្ដ​នាំមុខ​ក្នុង​ទីផ្សារ​ទាំង​ផ្នែក​រូបវន្ដបុគ្គល និង​ឌី​ជី​ថ​ល​ ។ កម្មវិធី ABA Mobile ដែល​ជា​ផលិតផល​ឯក​របស់​ធនាគារ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ក្នុង​ន័យ​មធ្យោបាយ​ទូទាត់​ឌី​ជី​ថ​ល​ប្រចាំ​ប្រទេស​កម្ពុជា​។ វឌ្ឍនភាព​ឈានមុខ​របស់​ធនាគារ គួប​ផ្សំ​ជាមួយនឹង​បណ្ដាញ​សាខា និង​សេវាកម្ម​ដែល​បន្ដ​ពង្រីក​ជា​លំដាប់ បាន​ធ្វើ​ឲ្យ​ធនាគារ​នេះ ដើរតួ​សំខាន់​ក្នុង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។​” ជាមួយ​ការ​ផ្តោត​លើ​នវានុវត្តន៍ និង​យុទ្ធសាស្ដ្រ​អតិថិជន​ជា​ចម្បង ធនាគារ ABA បន្ត​នាំមុខ ក្នុង​ការ​ពង្រឹង​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ៕ អត្ថបទសហការ