
សមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប្រកាសសម្ពោធជាផ្លូវការ ជាមួយមុខងារ AI កាន់តែអស្ចារ្យ !
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ៖ គ្រាន់តែឮថា ក្រុមហ៊ុន សាមសុង…
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ៖ គ្រាន់តែឮថា ក្រុមហ៊ុន សាមសុង…
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ៖ គ្រាន់តែឮថា ក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជា ភ្លែត ។
ហើយក៏មិនឱ្យរង់ចាំយូរ ក្រុមហ៊ុន សាមសុង បានដាក់សម្ពោធជាផ្លូវការ និងបង្ហាញមុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី ។
ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន Influencer ល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនដែលបាន ចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្ដផ្ទាល់នូវត្រកូលស្មាតហ្វូន Galaxy A Series ដែលបានបំពាក់ នូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត ។
លើសពីនេះ ក៏មានការប្រកាសចូលរួមសហការរវាងក្រុមហ៊ុន សាមសុង ជាមួយនឹងក្រុមកីឡាអេឡិកត្រូនិក Galaxy ESports និងមានការបង្ហាញពីសមត្ថភាពនៃការលេងហ្គេមនៅលើស្មាតហ្វូន Galaxy A36 5G ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញនូវចំណាប់អារម្មណ៍ផងដែរថា “ក្នុងឱកាសនេះ យើងមិនត្រឹមតែធ្វើ ការសម្ពោធជាផ្លូវការនូវសមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញនូវមុខមាត់ថ្មីទៅលើមុខងារពិសេសៗដែលបំពាក់នៅលើស្មាតហ្វូន Galaxy A Series ផងដែរ ដូចជា មុខងារ AI ជំនាន់ថ្មី Circle to Search និងការ Upgrade ទៅលើសមត្ថភាពកាមេរ៉ា ជាដើម ដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងស្មាតហ្វូនលំដាប់ថវិកានេះ” ។
រីឯចំណុចពិសេស និងមុខមាត់ថ្មីរបស់ស្មាតហ្វូន Galaxy A Series វិញ គឺមានបំពាក់នូវមុខងារដ៏ទាក់ទាញដូចជា៖
*Galaxy A56 5G
*ចំណែក Galaxy A36 5G
*Galaxy A26 5G
តស់ ! នៅចាំអីទៀត មិនងាយរកបានទេជាមួយស្មាតហ្វូនលំដាប់ថវិកា ប៉ុន្តែបំពាក់មុខងារសុទ្ធតែ ខ្លាំងៗ មិនថាកម្លាំងម៉ាស៊ីន ឬ សមត្ថភាពកាមេរ៉ា នោះទេ ពិសេស មុខងារ AI ហ្នឹងតែម្ដង ។
បញ្ជាក់ ! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់ ។ កុំភ្លេចបញ្ជាទិញទូរស័ព្ទមានប័ណ្ណធានាត្រឹមត្រូវ ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ ៖ 1800-20 32 32 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ