ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ញាក់ភ្នែក​ចម្លែក​ខុសធម្មតា សង្ស័យ​មាន​ប្រផ្នូល​អ្វីមួយ ស្រាប់តែ​គាស់​ឃើញ​រូប​រថយន្ត​ នៅ​លើ​ក្រវិល​កំប៉ុង​ភេសជ្ជៈ ​ប៉ូវ​កម្លាំង ដាស្ស ទៅ​វិញ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សុខ​ៗ ញាក់ភ្នែក មាន​អារម្មណ៍​ថា​បុក​ពោះ​ចម្លែក​ខុសធម្មតា ស្មាន​មិន​ដល់​ថា​មក​ត្រូវ​រង្វាន់​រថយន្ត​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ទៅ​វិញ​! បងប្រុស​មហា​សំណាង​រូប​នេះ​មានឈ្មោះ ឃួ​ន…

រាជធានី​ភ្នំពេញ​ ៖ សុខ​ៗ ញាក់ភ្នែក មាន​អារម្មណ៍​ថា​បុក​ពោះ​ចម្លែក​ខុសធម្មតា ស្មាន​មិន​ដល់​ថា​មក​ត្រូវ​រង្វាន់​រថយន្ត​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ទៅ​វិញ​! បងប្រុស​មហា​សំណាង​រូប​នេះ​មានឈ្មោះ ឃួ​ន គា ជា​អ្នក​ខេត្តកំពង់ស្ពឺ សព្វថ្ងៃ​ធ្វើការ​ជា​អ្នក​ដឹក​គ្រឿងសំណង់ បាន​រៀបរាប់​ទាំង​អារម្មណ៍​រំភើប​ឥត​ឧបមា​ថា គាត់​តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស មក​ពិសា​ពេលបាយ​ថ្ងៃជា​ប្រចាំ តែ​ចម្លែក​អី ថ្ងៃនេះ ចេះ​តែ​ញាក់ភ្នែក​ជាប់​រហូត ​។

ដល់​ម៉ោង​សម្រាក​ថ្ងៃត្រង់ គាត់​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស មក​គាស់​ដូច​សព្វដង ស្រាប់តែ​គាស់​ឃើញ​រូប​រថយន្ត​នៅ​លើ​ក្រវិល​កំប៉ុង​ទៅ​វិញ​។ បងប្រុស​បាន​បន្ត​ទៀត​ថា គាត់​មិន​បាន​នឹកគិត​ដល់​ថា​ខ្លួន​ឈ្នះ​រថយន្ត​នោះ​ទេ តែ​គាត់​ចាប់អារម្មណ៍​ឃើញ​ក្រវិល​កំប៉ុង​មាន​រូប​ប្លែក​ពី​រាល់ដង ក៏​ដើរ​សួរ​គេឯង​ជុំវិញ​ខ្លួន និង​ទាក់ទង​មក​លេខ​ទូរស័ព្ទ​លើ​ក្រវិល​កំប៉ុង ទើប​ដឹង​ថា​រូប​គាត់​ឈ្នះ​បាន​រថយន្ត​ពិតមែន​ ។

អារម្មណ៍​សប្បាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន គាត់​ទាញ​ទូរ​សព្ទ​មក ទាក់ទង​ទៅ​ប្រពន្ធ​គាត់​ភ្លាម​ៗ​តែ​ម្តង​។ បងប្រុស​ក៏​បាន​បន្ថែម​ទាំង​រំភើប​ថា គាត់​ស្មាន​មិន​ដល់​សោះ​ថា​ខ្លួន​មានសំណាង​អាច​មាន​រថយន្ត​ស៊េរី​ថ្មី​ជិះ​បែប​នេះ ព្រោះ​បើ​ពឹង​លើ​ប្រាក់ខែ​គាត់ ទោះ​ធ្វើការ​មួយ​ឆ្នាំ ក៏​គាត់​គ្មាន​លិទ្ធ​ភាព​ទិញ​ដែរ​ ។

បងប្រុស​មហា​សំណាង​រូប​នេះ​រៀបរាប់​បន្ថែម​ថា រង្វាន់​ធំ​មួយ​នេះ មិន​ត្រឹម​ជួយ​សម្រាល​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​របស់​គ្រួសារ​គាត់​នោះ​ទេ ឥឡូវ​សម្រេច​ក្តី​ប្រាថ្នា​បាន​រថយន្ត​ថ្មី​ជិះ​ទៅ​ស្រុក​នឹង​គេ​ដែរ​ហើយ ព្រោះ​ពី​មុន​ជិះ​តែ​ម៉ូតូ អ្នកផង​មិនសូវ​ចង់​រាប់រក ​។

ដាស្ស ភេសជ្ជៈ​ប៉ូវ​កម្លាំង ខ្លាំង​លេខ ១! រង្វាន់​ខ្លាំង ឈ្នះ​ច្រើន​! ៕ អត្ថបទសហការ