ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ទន្ទឹងរង់ចាំ​វត្តមាន Oppa TAEYANG ក្នុងការ​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG SUPER IDOL- Beyond The Best នឹង​ក្លាយជាការ​ពិត​ឆាប់​ៗ​នេះ​ !

3 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៤ កុម្ភៈ ២០២៥ ៖ កាន់តែ​កៀក​ថ្ងៃ​ជួប Oppa TAEYANG មែនទែន​ហើយ​ណា​ហ្វេ​ន​ៗ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៤ កុម្ភៈ ២០២៥ ៖ កាន់តែ​កៀក​ថ្ងៃ​ជួប Oppa TAEYANG មែនទែន​ហើយ​ណា​ហ្វេ​ន​ៗ ! ពេលវេលា​កំពុង​រាប់​ថយក្រោយ​ជាមួយ​អារម្មណ៍​រំភើប​ញាប់​ញ័រ បេះដូង​លោត​ក្ដុក​ក្ដា​ក់រង់​ចាំ​ស្វាគមន៍​វត្តមាន​របស់ Oppa TAEYANG សមាជិក​ក្រុម BigBang ដ៏​ល្បីល្បាញ​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី GANZBERG SUPER IDOL- Beyond The Best នៅ​កោះ​ពេជ្រ ថ្ងៃ​ទី ​29 ខែមីនា 2025 ដ៏​ខ្លី​ខាង​មុខ​នេះ​ !

លើក​នេះដឹង​តែ​កក្រើក​ធរណី រញ្ជួយ​មេ​ឃា អ​ង្រួ​ង​បេះដូង​ហ្វេ​ន​ៗ​ជាង​ពេល​ណា​ទាំងអស់ ដោយសារ​ក្រុមហ៊ុន GANZBERG លេង​ឈុត​ធំ​តែ​ម្តង ហ៊ាន​ជះ​លុយ​នាំ​យក Oppa TAEYANG ម្ចាស់​បទ “I need a girl” ដ៏​ល្បី​រន្ទឺ មក​ជួប​ហ្វេ​ន​ៗ​នៅ​ភ្នំពេញ ដោយ​ផ្ទាល់ ហើយ​ពេល​ជិត​បាន​ជួប Oppa អ៊ីចឹង​អ្ហា៎ គឺថា​បន់​ឱ្យ​ខែ 3 ដើរ​លឿន​ៗ ព្រោះ​វា​ជា​បទ​ពិសោធន៍​ដ៏​រំភើប​ញាប់​ញ័រ​ដែល​អាច​និយាយ​បាន​ថា មួយ​ជីវិត​មាន​តែ​ម្ដង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​ស្នេហា​វិស័យ K-POP​ ។

ហើយ​ហ្វេ​ន​ៗ​ដឹង​អត់ថា វា​អស្ចារ្យ​ប៉ុនណា ? គឺ​ញាក់​សាហា.វ​ពិត​ៗ​ហ្ម៎ង ព្រោះ​សំបុត្រ​ចូលរួម​ទស្សនា​គ្រប់​ប្រភេទមិន​ថា VIP, SPECIAL, Premium និង Standard លក់ដាច់​ដូច​ព្យុះ អស់​គ្មាន​សល់​ក្នុង​ពេល​មិន​ដល់​កន្លះ​ម៉ោង​ផង ដែល​នេះ​ជា​កំណត់​ត្រា​មិន​ធ្លាប់​មាន​សម្រាប់​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន GANZBERG​ ។

កុំឱ្យ​ខកខាន​មហា​ព្រឹត្តិ​ណ៍​ដ៏​អស្ចារ្យ​នេះ​ឱ្យ​សោះ​ណា៎​ ! ត្រៀម​ជួប​ជាមួយ Oppa TAEYANG នៅ​កោះ​ពេជ្រ ថ្ងៃ​ទី 29 មីនា 2025 ដ៏​ខ្លី​ខាង​មុខ​នេះ ​!

ឧបត្ថម្ភ​គាំទ្រ​ជា​ពិសេស​ផ្ដាច់មុខ​ដោយ Ganzberg ផឹក​ស្រួល ស្រួល​ផឹក ផឹក Ganzberg និង​សហការ​ឧបត្ថម្ភ​ដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹក​ផ្លែ​ឈើ Freshy ​៕ អត្ថបទសហការ

Brought to you by GANZBERG

#GANZBERG #SuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOP

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>