ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បញ្ជរ​សេវា​សាធារណៈ​ចល័ត​ របស់​ក្រសួង​ការងារ​ កំពុង​បំពេញតម្រូវការ​ឱកាស​ការងារ និង​ជំនាញ​សិក្សា ដល់​សិស្ស និស្សិត នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI) ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ​ដំបូង​គេ​នៅ​កម្ពុជា កំពុង​ចូលរួម​ជំរុញ​ការ​ផ្សព្វផ្សាយ អំពីបញ្ជរ​សេវា​សាធារណៈ​ចល័ត របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI) ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ​ដំបូង​គេ​នៅ​កម្ពុជា កំពុង​ចូលរួម​ជំរុញ​ការ​ផ្សព្វផ្សាយ អំពីបញ្ជរ​សេវា​សាធារណៈ​ចល័ត របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​សិស្ស និស្សិត និង​ដៃគូ​ពាក់ព័ន្ធ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ​។

តាម​ការ​លើក​ឡើង​របស់​លោកស្រី ម៉ុ​ញ ទឹម​សុរ​ដ្ឋា នាយិកា​រង ​និង​ជា​ប្រធាន​ផ្នែក​កម្មវិធី នៃ​វិទ្យាស្ថាន CGTI បាន​បញ្ជាក់​ថា CGTI ក្នុង​នាម​ជា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ពាក់ព័ន្ធ​វិស័យ​កាត់ដេរ ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​មុខងារ​នានា​នៅ​ក្នុង​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រោះថា​តាម​រយៈ​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍ ​និង​ជួយ​សម្រួល​ការងារ​ជា​ច្រើន​ដល់​វិទ្យាស្ថាន​ពាក់ព័ន្ធ​នឹង​សេវា​ជ្រើសរើស​បុគ្គលិក ពិសេស​គឺ​សិស្ស និស្សិត ដែល​កំពុង​សិក្សា នឹង​កាន់តែ​មាន​ភាព​ងាយស្រួល លឿន​រហ័ស មានឱកាស​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ និង​ទទួល​បាន​ព័ត៌មាន​ពិតប្រាកដ និង​អាច​ជឿជាក់​បំផុត​ ។ លោកស្រី​លើក​ឡើង​ថា វិទ្យាស្ថាន CGTI នឹង​ចូលរួម​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​សិស្ស និស្សិត និង​ដៃគូ​ពាក់ព័ន្ធ​នានា របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ យុវជន ហូ ហិរិ ជា​សិស្ស​នៃ​វិទ្យាស្ថាន CGTI ដែល​កំពុង​សិក្សា​លើ​ជំនាញ វិស្វកម្ម ឧស្សាហកម្ម សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ​ឡើង ព្រោះ​ពិតជា​ផ្ដល់​ផលប្រយោជន៍ និង​ភាព​ងាយស្រួល​ណាស់​សម្រាប់​រូប​គាត់​ផ្ទាល់ ក្នុង​ការ​ដាក់​ពាក្យ​ស្វែងរក​ការងារ​ធ្វើ លើ​មុខ​ជំនាញ​ដែល​គាត់​កំពុង​សិ​ស្សា​ស្រាប់ ពិសេស​តាម​រយៈ​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ មាន​ក្រុមហ៊ុន​សម្បូរ​បែប ច្បាស់លាស់ និង​ជឿ​ទុកចិត្ត​បាន ។

ទន្ទឹម​នេះ យុវតី ជា ចាន់​រចនា ជា​សិស្ស​នៃ​វិទ្យាស្ថាន CGTI ក៏​បាន​លើក​ឡើង​ដែរ​ថា តាម​រយៈ​ការ​ស្កែ​ន QR Code នៅ​លើ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​» គឺ​កាន់តែ​ងាយស្រួល​ប្រើប្រាស់​តាម​រយៈ​ទូរ​សព្ទ​ដៃ ដោយ​កញ្ញា​អាច​ស្វែងរក​ព័ត៌មាន​ស្វែងរក​ការងារ​ធ្វើ និង​ព័ត៌មាន​អំពី​ជំនាញ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​កាន់តែ​លឿន​រហ័ស ផង​ដែរ ។ បន្ថែម​ពី​នេះ យុវតី ជា ចាន់​រចនា ក៏​បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​ឱ្យ​មាន​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ​ឡើង ដែល​ជា​ឧបករណ៍​មួយ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​សំខាន់​ៗ​ផ្លូវការ អាច​ទុកចិត្ត​បាន និង​ការ​ផ្តល់​សេវាកម្ម​ទាន់​ពេលវេលា​ជូន​ដល់​សាធារណជន​គ្រប់​រូប​បានដឹង បាន​យល់ បាន​ជ្រាប បាន​ត្រៀមខ្លួន និង​ចាប់​យក​ឱកាស​ភ្លាម​ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>