ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់​ចូលរួម​ជា​ដៃគូ​ឧបត្ថម្ភ ព្រឹត្តិការណ៍​សរសេរ​តាម​អាន​ថ្នាក់​ជាតិ​ដ៏​ធំ “​សំ​ណេ​រ​អង្គរ​” លើក​ទី​២នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប

1 ថ្ងៃ មុន

ខេត្តសៀមរាប​៖ ព្រឹត្តិការណ៍​ប្រឡង​សរសេរ​តាម​អាន ថ្នាក់​ជាតិ​ជា​សាធារណៈ “​សំ​ណេ​រ​អង្គរ​” លើក​ទី​២ បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​បរិវេណ​ស្ពាន​ហាល ប្រាសាទអង្គរវត្ត នា​ថ្ងៃ​ទី​១៩ ខែមករា…

ខេត្តសៀមរាប​៖ ព្រឹត្តិការណ៍​ប្រឡង​សរសេរ​តាម​អាន ថ្នាក់​ជាតិ​ជា​សាធារណៈ “​សំ​ណេ​រ​អង្គរ​” លើក​ទី​២ បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​បរិវេណ​ស្ពាន​ហាល ប្រាសាទអង្គរវត្ត នា​ថ្ងៃ​ទី​១៩ ខែមករា កន្លង​ទៅ​នេះ ក្រោម​អត្ថបទ “​សៀមរាប​-​អង្គរ គឺជា​រតនសម្បត្តិ​សេដ្ឋកិច្ច​វប្បធម៌​” ដោយ​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ចំនួន ១២២០​នាក់ មក​ពី ២២​រាជធានី​-​ខេត្ត ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ​អាយុ​៦​ឆ្នាំ និង​មនុស្ស​ចាស់​អាយុ​៨១​ឆ្នាំ ព្រមទាំង​ព្រះសង្ឃ ជនបរទេស និង​អនិកជន​ខ្មែរ​ ដែល​រស់នៅ​បរទេស​ខ្លះ​ទៀត​ផង ​។

ព្រឹត្តិការណ៍ “​សំ​ណេ​រ​អង្គរ​” លើក​ទី​២ ត្រូវ​បាន​ផ្តួចផ្តើម​រៀបចំ​ឡើង ដោយ​ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ រួម​ជាមួយនឹង​ការ​គាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​គោលបំណង​លើកកម្ពស់ និង​ជំរុញ​ទឹកចិត្ត​ឱ្យ​សាធារណជន ជា​ពិសេស​កូន​ខ្មែរ​ចូលរួម​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ និង​បំផុស​ឡើង​វិញ​នូវ​ការ​សរសេរ​តាម​អាន​ដើម្បី​បង្កើន​ចំណេះដឹង ព្រមទាំង​ផ្សព្វផ្សាយ​បន្ថែម​នូវ​វិស័យ​ទេសចរណ៍​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​។ តួយ៉ាង ការ​ប្រកួត​សរសេរ​តាម​អាន​ថ្នាក់​ជាតិ​នេះ បើក​ឱ្យ​មានការ​ចូលរួម​ប្រកួត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ មិន​ប្រកាន់​អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បី​ជ្រើសរើស​ជ័យ​លា​ភី​ ដែល​សរសេរ​ពាក្យ​ខ្មែរ​បាន​ត្រឹមត្រូវ​ជាងគេ​បំផុត ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ជុន​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បានឱ្យ​ដឹង​ថា​៖ «​វី​តា​ល់​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​ធំ ក្នុង​ព្រឹត្តិការណ៍​សរសេរ​តាម​អាន​ថ្នាក់​ជាតិ​ដ៏​ធំ​លើក​ទី​២ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ដែល​កម្មវិធី​នេះ​ពិតជា​មាន​អត្ថន័យ​យ៉ាង​ទូលំទូលាយ​ជាទី​បំផុត ក្នុង​ការ​បណ្ដុះ​ស្មារតី​ស្រឡាញ់ និង​ចូលរួម​ក្នុង​ការ​អភិរក្ស​លើក​តម្លៃ​អក្សរសាស្ត្រ​ខ្មែរ​ដែល​ជា​សម្បត្តិ​វប្បធម៌​ដ៏​យូរលង់​ណាស់​មក​ហើយ​របស់​ដូនតា​យើង​។ ពិសេស​គឺ​ជួយ​ពង្រឹង​ឱ្យ​យុវជន​-​យុវតី​ជំនាន់​ក្រោយ​សរសេរ​ភាសា​ខ្មែរ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​អក្ខរាវិរុទ្ធ ការ​អាន​ពាក្យ​ខ្មែរ​ឱ្យ​ត្រឹមត្រូវ និង​ស្វែងរក​អ្នក​ដែល​មាន​ស្នាដៃ​សរសេរ​អក្សរ​ខ្មែរ​ស្អាត​ជាងគេ​ផង​ដែរ»​ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចូលរួម​ឧបត្ថម្ភ​របស់​វី​តា​ល់​សម្រាប់​កម្មវិធី​សំ​ណេ​រ​អង្គរ​លើក​ទី​២​នេះ អាច​កើតឡើង​ក៏​ដោយសារ​ការ​គាំទ្រ ពី​សំណាក់​អតិថិជន និង​អ្នក​ប្រើប្រាស់ ដែល​ជា​និច្ចកាល វី​តា​ល់ បាន​បន្ត​រក្សា​បេស​កម្ម​ក្នុង​ការ​កាត់​ប្រាក់​ចំណេញ​២៥៛ ពី​វី​តា​ល់​១​ដប​។ វី​តា​ល់​ប្តេជ្ញា​តាំងចិត្ត ក្នុង​ការ​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ដល់​ការ​បង្កើត​អោយ​មាន​គម្រោង​ថ្មី​ៗ បន្ថែម​ទៀត ដើម្បី​បុព្វហេតុ​ជួយ​ដល់​វិស័យ​អប់រំ បរិស្ថាន សុខភាព​-​កីឡា ព្រមទាំង​វប្បធម៌ និង​សង្គម​។ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​» ៕ អត្ថបទសហការ