ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង ផ្ញើ​សារលិខិត​អបអរសាទរគោរព​ជូន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួល​បាន​ពានរង្វាន់ «​ភាព​ជា​អ្នកដឹកនាំ​ឆ្នើម​ពិភពលោក​» ពី​វិទ្យាស្ថាន KSI

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​គោរព​សម្តែង​នូវ​អំណរ​សាទរ ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​គោរព​សម្តែង​នូវ​អំណរ​សាទរ ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួល​បាន​ពានរង្វាន់ «​ភាព​ជា​អ្នកដឹកនាំ​ឆ្នើម​ពិភពលោក​» ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់ តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (KSI) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ។

ការ​ទទួល​បាន «​ភាព​ជា​អ្នកដឹកនាំ​ឆ្នើម​ពិភពលោក​» នេះ ពិតជា​ស័ក្តិសម​បំផុត ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ​បន្តវេន​វ័យក្មេង ប្រកបដោយ​សមត្ថភាព បញ្ញាញាណ និង​ថាមពល បាន​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​កសាង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹង​ខឿនសេដ្ឋកិច្ច​ជាតិ សេវា​សង្គម និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ តាម​រយៈ​ការ​អនុវត្ត​តាម​ស្មារតី​បុ​រេ​សកម្ម និង​មុត​ស្រួច​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​ ១ ជា​ពិសេស​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ប្រជាជន​កម្ពុជា និងការ​បន្ត​ពូន​ជ្រំ​ថែទាំ​យ៉ាង​ដិត​ដល់​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ប្រកបដោយ​ប្រសិទ្ធភាព នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ​។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​តាម​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្ទសាធុការពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ​ជូន សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរ ព​លា​នុ​ភាព​មាំមួន ជន្មាយុ​យឺនយូរ និង​សូម​ទទួល​បាន​ពុទ្ធ​ពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ