អ្នកគាំទ្រ TECNO មានឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលការថតរូបដោយប្រើស្មាតហ្វូន និងប្រកួតថតរូប “TECNO MASTER CLASS”
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន…
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន…
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង ៧០ ប្រទេសលើសកលលោក បានបង្កើតនូវការប្រកួតថតរូប កាលពីថ្ងៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ ។ ដោយបើកឱកាសយ៉ាងពិសេសទៅកាន់ TECNO Top Fans ចំនួន ១០ រូប មានឱកាសក្នុងការចូលរួម កម្មវិធី “TECNO MASTER CLASS” ដែលជាកម្មវិធីបណ្តុះបណ្តាលការថតរូបដោយប្រើប្រាស់ស្មាតហ្វូន និងប្រកួតប្រជែងថតរូបដើម្បីទទួបានរង្វាន់ស្មាតហ្វូនស៊េរីថ្មីរបស់ TECNO ផងដែរ ។
ក្នុងនោះក៏មាន Professional Photographer ដែលកំពុងមានឈ្មោះបោះសម្លេងគឺលោក Film Reel បានមកចែករំលែកពីបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការថតរូបតាមរយៈទូរស័ព្ទដៃ ក៏ដូចជាផ្តល់ឱកាសឲ្យអ្នកចូលរួមមានឱកាស តេស្តសាកល្បងប្រើប្រាស់នូវស្មាតហ្វូនស៊េរីថ្មី TECNO CAMON 30S Pro ដែលជាស្មាតហ្វូនអេក្រង់កោង កំពូលធន់ បំពាក់ជាមួយកាមេរ៉ា SONY 100MP និងប្រកួតថតរូបភាពក្រោមប្រធានបទ “សម្រស់នៃទីក្រុងភ្នំពេញ”។ គោលបំណងនៃកម្មវិធីគឺ ដើម្បីលើកស្ទួយវិស័យថតរូបតាមរយៈទូរស័ព្ទដៃ និងផ្តល់ឱកាសឲ្យអ្នកដែលនិយមចូលចិត្តការថតរូបបានបញ្ចេញស្នាដៃរបស់ខ្លួន ។
គួរបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះគឺផ្តោតសំខាន់លើការថតរូបភាព ។ CAMON 30S Pro ត្រូវបានបំពាក់ ជាមួយនឹងមុខងារ Ultra-Clear Mode របស់ SONY កម្រិត 100MP ដែលអាចចាប់យករូបបានយ៉ាងច្បាស់បំផុត ជាមួយនឹង Detail នៃរូបភាពដែលគុណភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកថតចាប់យកប្លង់បានធំទូលំទូលាយ ។ លើសពីនេះ មុខងារថតរូបពេលយប់កម្រិត 50MP Super Steady Night Portrait និងមុខងារ Super Steady Shake-Resistant Photography ធានានូវគុណភាពរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល សូម្បីតែនៅក្នុងបរិយាកាស ពន្លឺតិច និងរូបភាពដែលមានចលនាលឿន ។
ចំពោះមុខងារ AI របស់ CAMON 30S Pro បានបំពាក់មុខងារដ៏សំបូរបែប ដូចជា AI Erase លុប Object ដែលអ្នកមិនពេញចិត្តចេញពីរូបភាពដែលបានថត និង AIGC Portrait Mode អនុញ្ញាតឲ្យអ្នកបង្កើតរូបភាពបែប AI របស់ខ្លួនបានយ៉ាងស្រស់ស្អាត ។
ចំណែកឯកម្មវិធីនេះ សម្រាប់ជ័យលាភីដែលផ្តិតបាននូវរូបភាពដែលប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបង្កប់នូវអត្តន័យដល់មានន័យ នៅពីក្រោយរូបភាពនោះ នឹងទទួលបានរង្វាន់ ស្មាតហ្វូនស៊េរីថ្មី TECNO CAMON 30S Pro មួយគ្រឿងភ្លាមៗផងដែរ ។
វាជារឿងដ៏គួឲ្យភ្ញាក់ផ្អើលដែលបេក្ខជនជ័យលាភីលេខមួយដែលជាម្ចាស់រូបខាងលើឈ្មោះ កញ្ញា អ៊ុន ស្រីមាស មិនមែនជាអ្នកថតរូបអាជីពនោះទេ តែអាចផ្តិតយករូបភាពដ៏មានអត្ថន័យ និងទទួលបានជ័យជំនះដោយងាយស្រួល ព្រោះថាស្មាតហ្វូន TECNO CAMON 30S Pro មានភាពឆ្លាតវៃ ជាមួយនឹងបច្ចេកវិទ្យា TECNO AI អាចចាប់យកសកម្មភាពល្អបំផុតនៃរូបថត ក៏ដូចជាកែឆ្នៃប្លង់ និងពន្លឺអោយបានប្រសើរជាងមុន បើទោះបីលោកអ្នកមិនមែនជាអ្នកថតរូបអាជីពក៏អាចថតរូបដូចជាអ្នកថតរូបអាជីពបានដែរ ។
រូបថតផលិតដោយ TECNO CAMON 30S Pro
TECNO CAMON 30S Pro នេះនឹងមានលក់ក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃ នេះតទៅ ៖
ជាមួយទំហំផ្ទុក 256GB និង Ram 16GB(8+8) ផ្តល់ជម្រើស ២ ពណ៌: មាស និង ខ្មៅ
ថែមជូនកាដូ 4 មុខ ពី TECNO ដូចជា Wireless Charger, Power Bank, Case និង Screen ការពារជាមួយតម្លៃ 239 ដុល្លារ ហើយមានជម្រើសមួយទៀត CAMON 30S តម្លៃត្រឹមតែ 199 ដុល្លារតែប៉ុណ្ណោះ ។
ដើម្បីកុំឲ្យខកខានឱកាសចូលរួមកម្មវីធីជាច្រើនជាមួយ TECNO សូមចូលហ្វេសប៊ុកគ្រុបផ្លូវការ TECNO Cambodia Official Fan club ដែលមានលីង ដូចខាងក្រោម ៖ https://www.facebook.com/groups/tecnocambodiaofficialfanclub ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ