ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​វាយ​គ្នា អ្នក​គប្បី​ដោះស្រាយ​បែប​ណា ?

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ពេល​កូន​កំពុង​លេង​ជាមួយ​គ្នា បន្ទាប់​មក​ភ្លាម​ៗ​នោះ អ្នក​បានលឺ​កូន​យំ និង​ស្រែ​កថា «​ម៉ាក់ បងប្រុស​វាយ​ខ្ញុំ​» ។ នៅ​ពេល​រឿង​នេះ​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ពេល​កូន​កំពុង​លេង​ជាមួយ​គ្នា បន្ទាប់​មក​ភ្លាម​ៗ​នោះ អ្នក​បានលឺ​កូន​យំ និង​ស្រែ​កថា «​ម៉ាក់ បងប្រុស​វាយ​ខ្ញុំ​» ។ នៅ​ពេល​រឿង​នេះ​កើតឡើង ឪពុក​ម្តាយ​ភាគច្រើន​តែងតែ​ខឹង ។ ហេតុ​អ្វី​បានជា​កូន​របស់ខ្ញុំ​វាយ​គ្នា ហើយ​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី ? យើង​មាន​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​អំពី​មូលហេតុ និង​វិធី​ល្អ​បំផុត​ក្នុង​ការ​ដាក់​វិន័យ ប្រសិនបើ​កូន​របស់​អ្នក​វាយ​គ្នា ។

សំណួរ ៖ ក្មេង​វាយ​គ្នា​តែងតែ​ត្រូវការ​ហេតុផល​មែន​ទេ ?
ចម្លើយ ៖ មិនមែន​ក្មេង​ទាំងអស់​វាយ​គ្នា ដោយ​ហេតុផល​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​ជា​ទូទៅ វា​គឺជា​អាកប្បកិរិយា​ដែល​បាន​រៀន ។ នេះ​ជា​ហេតុផល​ទូទៅ​មួយ​ចំនួន​ដែល​ក្មេង​អាច​វាយ​គ្នា ៖

១. ពួក​គេ​មិន​ទាន់​ដឹង​ពី​របៀប​ទំនាក់ទំនង​អារម្មណ៍​របស់​ពួក​គេ ។ នៅ​ពេល​ដែល​កូន​តូចចិត្ត ហើយ​ខំប្រឹង​ប្រើ​ពាក្យ​សំដី ដើម្បី​និយាយ​អ្វី​ពី​អារម្មណ៍​របស់​គេ ពេល​ខ្លះ ការ​ខកចិត្ត​នេះ​អាច​នាំ​ទៅ​ដល់​ការ​វា.យដំ​គ្នា ។

២. វា​ជា​មធ្យោបាយ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន ។ ឧទាហរណ៍ ប្រសិនបើ​បងប្អូន​បង្កើត ឬ​មិត្ត​ភ័ក្តិ​របស់​កូន​អ្នកមាន​របស់​លេង​ដែល​ពួក​គេ​ចង់បាន ហើយ​កូន​របស់​អ្នក​ទទួល​បាន​របស់​លេង​នោះ​ដោយ​ការ​វាយ ឬ​ចាប់​ឆក់​យក នោះ​ពួក​គេ​បាន​រៀន​មេរៀន​មួយ ។ គេ​នឹង​វាយ ហើយ​បាន​អ្វី​ដែល​គេ​ចង់បាន ។

៣. ពួក​គេ​បានឃើញ​ការ​វា.យដំ​ពី​អ្នក​ដទៃ ។ ប្រសិនបើ​កូន​របស់​អ្នក​ឃើញ​នរណា​ម្នាក់​វាយ ឬ​បង្ហាញ​អាកប្បកិរិយា​ឈ្លានពាន​ផ្សេង​ទៀត​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ខកចិត្ត ឬ​កំហឹង នោះ​កូន​អ្នក​នឹង​រៀន​តាម ។

សំណួរ ៖ តើ​ជា​ធម្មតា​មាន​ហេតុផល​មូលដ្ឋាន​សម្រាប់​អាកប្បកិរិយា​នេះ​ទេ ?
ចម្លើយ ៖ នៅ​វ័យក្មេង កុមារ​មិន​ប្រើ​ជំនាញ​គិត​បែប​តក្កវិជ្ជា ឬ​អរូបី​ទេ ។ ប្រសិនបើ​អ្នក​សួរ​ពួក​គេ​ថា ហេតុ​អ្វី​បានជា​ពួក​គេ​វាយ​ប្អូន​ខ្លួនឯង ពួក​គេ​នឹង​មិន​អាច​ប្រាប់​អ្នក​បាន​ទេ ។ ជាមួយនឹង​កុមារ​តូច​ៗ អាកប្បកិរិយា​នោះ ជា​ធម្មតា​គឺ​ដើម្បី​ខ្លួនឯង ៖ ការ​វាយ គឺជា​មធ្យោបាយ​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន ។

សំណួរ ៖ ដូច្នេះ តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា​បើ​កូន​ខ្ញុំ​វាយ​ខ្ញុំ ឬ​អ្នក​ផ្សេង ?
ចម្លើយ ៖ សូម​ចាប់ផ្តើម​ដោយ​ការ​យកចិត្តទុកដាក់​ពី​ឪពុក​ម្តាយ ។ មានច្បាប់​មួយ​ចំនួន ដើម្បី​ជួយ​កូន​របស់​អ្នក និង​អ្នក​បាន ៖ ចូរ​និយាយ​ពាក្យ​ណែនាំ​កូន​ដោយ​ខ្លី​ៗ ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​មានកូន​អាយុ ៤ ឆ្នាំ អ្នក​និយាយ​ថា «​អស់ម៉ោង​លេង​ហើយ កុំ​វាយ​គ្នា​» ។ ពួក​គេ​គួរ​ហ្វឹកហាត់​ដៃ​ស្ងាត់ ជើង​ស្ងាត់ មាត់​ស្ងាត់ ។ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​វា​ប្រហែល ២០ វិនាទី នោះ​គឺជា​ពេលវេលា​គ្រប់គ្រាន់​ហើយ ។ ជា​ថ្មី​ម្តងទៀត កុមារ​មិនដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​យកចិត្តទុកដាក់ “​ល្អ​” ឬ “​អាក្រក់​” ទេ ដូច្នេះ​ត្រូវ​ប្រាកដ​ថា អ្នក​សរសើរ​អាកប្បកិរិយា​ល្អ​របស់​ពួក​គេ ។ ប្រសិនបើ​អ្នក​ឃើញ​ពួក​គេ​ចែករំលែក សុំ​អ្វី​ដែល​ពួក​គេ​ចង់បាន ឬ​រង់ចាំ​ដោយ​អត់ធ្មត់ សូម​អបអរសាទរ​ពួក​គេ ។

សូម​ច្បាស់លាស់ និង​ប្រាប់​កូន​ឱ្យ​ចំ​ៗ ។ ជា​ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នក​យក​របស់​លេង​ពី​បងប្អូន​បង្កើត​របស់​ពួក​គេ ចូរ​ប្រាប់​ពួក​គេ​ថា “​លើក​ក្រោយ សូម​សួរ​បងប្រុស​របស់​កូន​ថា​តើ កូន​អាច​សុំ​ខ្ចី​លេង​បាន​ទេ​” ។ អ្នក​អាច​ប្រើ​អ្វី​ៗ​ដូច​ជា​គំនូសតាង​ស្ទី​គ័​រ​ល្អ​ៗ​សម្រាប់​រាល់ពេល​ដែល​អ្នក​ឃើញ​អាកប្បកិរិយា​ដែល​អ្នក​ចង់​លើកទឹកចិត្ត ។ យើង​ពិតជា​មិន​ចង់​ព្រងើយកន្តើយ​នឹង​ការ​វា.យដំ ឬ​អាកប្បកិរិយា​អាក្រក់​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​យកចិត្តទុកដាក់​ចំពោះ​អាកប្បកិរិយា​វិជ្ជមាន​កាន់តែ​ច្រើន យើង​នឹង​ឃើញ​វា​កាន់តែ​ច្រើន ៕ ប្រភព ៖ childrensmercy

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕