ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Daikin បើក​ការិយាល័យ​លក់ និង​ផ្តល់​សេវាកម្ម​ថ្មី​នៅ​រាជធានី​ភ្នំពេញ ជាមួយនឹង​ចក្ខុវិស័យ ដើម្បី​ភាព​រីក​ចម្រើន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​)​…

រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​)​ ឯ​.​ក (DAC) បាន​កត់ត្រា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​យើង​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ការិយាល័យ​លក់ និង​ផ្តល់​សេវាកម្ម​ថ្មី​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ​តំណាង​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ម៉ាស៊ីនត្រជាក់​ទំនើប និង​ជំរុញ​ទេព​កោសល្យ​ក្នុងស្រុក​ ។

នៅ​ក្នុង​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា នៅ​ការិយាល័យ​ថ្មី​និង​ទំនើប​របស់​ក្រុមហ៊ុន​មានការ​ចូលរួម​ពី ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឯកអគ្គរាជទូត​ជប៉ុន ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ត្សឹ​ស៊ី និង​ភ្ញៀវ​កិត្តិយស ដែល​សបញ្ជាក់​ឱ្យ​ឃើញ​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើត​ឱកាស​ការងារ ផ្តល់​ចំណេះដឹង និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស ​។

ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី​៖ ​«យើង​សង្ឃឹមថា​ក្រុមហ៊ុន​ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​) នឹង​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​និ​យោក​ជិ​ក កម្មករ​ក្នុងស្រុក ពង្រឹង​ជំនាញ​ក្នុង​ការ​ដំឡើង សេវាកម្ម ជួសជុល និង​ផ្នែក​បច្ចេកទេស​ផ្សេង​ទៀត ដើម្បី​ផ្តល់​នូវ​បច្ចេកទេស​ដែល​មានគុណ​ភាព​ខ្ពស់ ដំណោះស្រាយ និង​ផលិតផល​ម៉ាស៊ីនត្រជាក់​ដែល​មាន​ប្រសិទ្ធភាព​ថាមពល​ខ្ពស់​សម្រាប់​លំនៅ​ដ្ឋា​ន ពាណិជ្ជកម្ម​ធុន​ស្រាល អគារ និង​រោងចក្រ​ឧស្សាហកម្ម​ទូ​ទាំង​ប្រទេស​។ នេះ​នឹង​លើកកម្ពស់​សមត្ថភាព​ឧស្សាហកម្ម និង​គាំទ្រ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​មាន​ភាព​ប្រកួតប្រជែង​ជា​ប្រទេស​ដែល​មាន​អគារ​គុណភាព​ខ្ពស់ និង​មានការ​ថែទាំ​ល្អ​នៅ​ក្នុង​តំបន់​» ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​បរិស្ថាន​ដ៏​មាន​មហិច្ឆតា ក្នុង​គោលបំណង​សម្រេច​អោយ​បាន​នូវ អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ ២០៥០ ​។ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ចាត់​ទុក​ក្រុមហ៊ុន​ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​) ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បេសកកម្ម​បៃតង​នេះ​។ «ជាមួយនឹង​ស្តង់ដារ​គុណភាព​ខ្ពស់​របស់​ប្រទេស​ជប៉ុន និង​ការ​អនុវត្តប្រកបដោយ​និរន្តរភាព ក្រុមហ៊ុន​ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​) អាច​ក្លាយជា​គំរូ​ឈានមុខ​គេ​សម្រាប់​អាជីវកម្ម​ឯកជន​ដទៃ​ក្នុង​ការ​កំណត់​ស្តង់ដារ​ផលិតផល​ប្រកបដោយ​ប្រសិទ្ធភាព​ថាមពល​ខ្ពស់​នៅ​កម្ពុជា» ​។

ក្រុមហ៊ុន​ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​) (DAC) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Daikin Industries Ltd. ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីនត្រជាក់​ឈានមុខ​គេ​របស់​ជប៉ុន ​។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែតុលា ឆ្នាំ ២០២៣ DAC បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ខែមករា ឆ្នាំ ២០២៤ ដោយ​ផ្តោត​លើ សេវាកម្ម​មុន​លក់ ការ​ឌី​ហ្សា​ញ ការ​លក់ និង​សេវាកម្ម​ក្រោយ​ពេល​លក់​នៃ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​នៅ​កម្ពុជា​ ។

ព្រឹត្តិការណ៍​នេះ​បាន​ក៏​មានការ​អញ្ជើញ​ចូលរួម ថ្លែង​សុន្ទរកថា​បើក​ជាមួយនឹង​ភាព​កក់ក្តៅ​ដោយ​លោក Toshiyuki Tanaka នាយក​គ្រប់គ្រង​ក្រុមហ៊ុន ក្រុមហ៊ុន​ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​)​។ «​ថ្ងៃនេះ​គឺជា​ការ​ចាប់ផ្តើម​នៃ​ជំពូក​ថ្មី​សម្រាប់​ក្រុមហ៊ុន ដាយ​គី​ន នៅ​កម្ពុជា​» ។ «​យើង​មាន​មោទនភាព​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ ២០២៣ និង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ ២០២៤​។ វត្តមាន​របស់​យើង​នៅ​ទី​នេះ​បង្ហាញ​ពី​ជំនឿ​របស់ ដាយ​គី​ន ចំពោះ​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ម៉ាស៊ីនត្រជាក់​លំដាប់​ពិភពលោក​ដែល​ស្រប​តាម​ទីផ្សារ​ក្នុងស្រុក​» ។

ការិយាល័យ​លក់ និង​សេវាកម្ម​ថ្មី​របស់ ដាយ​គី​ន មាន​ទីតាំង​តាំង​បង្ហាញ មជ្ឈមណ្ឌល​គ្រឿងបន្លាស់ ទីតាំង​បណ្តុះបណ្តាល និង​ការិយាល័យ​ប្រតិបត្តិការ​។ លោក Tanaka បាន​សង្កត់ធ្ងន់​ថា «ទីតាំង​ការិយាល័យ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនវិជ្ជា​របស់​យើង​គឺ ‘Perfecting the Air’ ដែល​យើង​មាន​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​នៅ​កម្ពុជា​តាម​រយៈ​ការ​លើកកម្ពស់​គុណភាព​ខ្យល់​ប្រកបដោយ​ភាព​ច្នៃប្រឌិត អាច​ទុកចិត្ត​បាន និង​មាន​ប្រសិទ្ធភាព​»​ ។

ការ​បើក​សម្ពោធ​នេះ​គឺ​ស្រប​ពេល​ជាមួយ​ការ​អបអរ​ខួប ១០០ ឆ្នាំ​នៃ ‘Perfecting the Air’ របស់ ដាយ​គី​ន ។ នៅ​ឆ្នាំ ២០២៤ Daikin Industries, Ltd. បាន​ប្រារព្ធ​ខួប​លើក​ទី ១០០ របស់​ខ្លួន ដើម្បី​អបអរ​សតវត្សរ៍​នៃ​ភាព​ច្នៃប្រឌិត និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ឧស្សាហកម្ម​ម៉ាស៊ីនត្រជាក់​។ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៤ និង​មា​នទី​តាំងនៅ​ទីក្រុង អូ​សា​កា ប្រទេស​ជប៉ុន ដាយ​គី​ន បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីនត្រជាក់​កម្រិត​ខ្ពស់ សម្រប​ទៅ​នឹង​អាកាសធាតុ​ចម្រុះ និង​កា​រវិ​វត្ត​តាម​តម្រូវការ​របស់​អតិថិជន​ទូ​ទាំង​ពិភពលោក​។ ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទាក់ទង​នឹង​ខ្យល់ រួមចំណែក​ដល់​ការ​បង្កើន​ផាសុកភាព និង​គុណភាព​ជីវិត​នៅ​ទូ​ទាំង​ពិភពលោក ​។

ក្រុមហ៊ុន​បាន​កត់​សម្គាល់ថា​ក្នុង​នាម​ជា​អ្នកជំនាញ​ផ្នែក​ម៉ាស៊ីនត្រជាក់ ដែល​មាន​ភាព​ជោគជ័យ​ក្នុង​មួយ​សតវត្ស​នៃ​ភាព​ច្នៃប្រឌិត​។ នេះ​បាន​សបញ្ជាក់​ថា បច្ចេកវិទ្យា​ដែល​បាន​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ដែល​បាន​គេ​ស្គាល់​ថា​មាន​អាកាសធាតុ​ចម្រុះ និង​រដូវ​កាល​ផ្សេង​ៗ​គ្នា បាន​អនុញ្ញាត​ឱ្យ​បច្ចេកវិទ្យា​របស់​ជប៉ុន​អាច​ផ្តល់​នូវ​ផាសុកភាព​បាន​នៅ​ទូ​ទាំង​ពិភពលោក រួម​ទាំង​បាន​ចូលរួម​ចំណែក​ដល់​ការ​រីក​ចម្រើន​ផ្នែក​វប្បធម៌ និង​របៀប​រស់នៅ​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ថ្មី​ផ្សេង​ៗ ​។

លោក Shoji Uehara នាយក​ប្រតិបត្តិ​នៃ​ផ្នែក​ប្រតិបត្តិការ​សកល និង​ការ​បណ្តុះបណ្តាល​នៅ Daikin Industries Ltd. ប្រទេស​ជប៉ុន មាន​ប្រសាសន៍​ថា “​ឆ្នាំ​នេះ​ជា​ខួប​លើក​ទី ១០០ របស់ ដាយ​គី​ន ហើយ​ក្នុង​សតវត្សរ៍​កន្លង​មកនេះ យើង​បាន​រីក​ចម្រើន​ទៅ​ជា​ក្រុមហ៊ុន​ពហុ​ជាតិ​ដែល​មាន​និ​យោក​ជិ​ក​ជាង ៩៥០០០ នាក់ និង​មូលដ្ឋាន​ផលិតកម្ម​ជាង ១០០ កន្លែង នៅ​ទូ​ទាំង​ពិភពលោក ជាមួយនឹង​ផលិតផល​ដាក់​លក់​នៅ​ក្នុង​ជាង ១៧០ ប្រទេស​” ។ លោក Uehara បាន​និយាយ​ថា​អាជីវកម្ម​ស្នូល​របស់ ដាយ​គី​ន គឺ​ផ្តោត​ទៅ​លើ​ម៉ាស៊ីនត្រជាក់ ដែល​មាន​ទំហំ ៩០% នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​។ បន្ថែម​ពី​នេះ ៨% នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន ចំណែក​២% ទៀត​គឹ​រួមចំណែក​ដោយ​វិស័យ​មួយ​ចំនួន​ទៀត​។ “​ដាយ​គី​ន មាន​មោទនភាព​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​បាន​ផ្តោត​សំខាន់​យ៉ាង​ពេញលេញ​ចំពោះ​ឧស្សាហកម្ម​ប្រព័ន្ធ​កំ​ដៅ ខ្យល់ និង​ម៉ាស៊ីនត្រជាក់ (HVAC)” ។

លោក Uehara បាន​ពន្យល់​ថា​បេសកកម្ម​របស់ “Perfecting the Air ” សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើត​បរិយាកាស​ប្រកបដោយ​ផាសុកភាព និង​សុខុមាលភាព ដែល​ជួយ​បង្កើន​ផលិតភាព ភាព​ច្នៃប្រឌិត និង​សុខុមាលភាព​នៅ​គ្រប់កន្លែង រាប់​ចាប់ពី​ផ្ទះ​រហូត​ដល់​កន្លែងធ្វើការ និង​សាលារៀន ​។

នៅ​ក្នុង​តំបន់​អាស៊ាន​-​អូ​សេ​អា​នី ដាយ​គី​ន កាន់​ឈ​យ៉ាង​លេចធ្លោ ដោយ​មាន​សកម្មភាព​ក្នុង​ទីផ្សារ​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​ដូច​ជា ថៃ ម៉ា​ឡេ​ស៊ី វៀតណាម សិង្ហ​បុរី ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី​ ។

លោក Uehara បាន​មាន​ប្រសាសន៍​ថា “​ក្រុមហ៊ុន​របស់​យើង​នៅ​ក្នុង​ទីផ្សារ​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​បាន​ផ្តល់​សេវាកម្ម​ក្រោយ​ពេល​លក់​ដ៏​ល្អ​របស់​ពួក​គេ – ភាព​ឆាប់រហ័ស អាច​ទុកចិត្ត​បាន និង​ផ្តោត​សំខាន់​លើ​អតិថិជន​” ក្រៅពី​ការ​លក់​ផលិតផល​ដូច​ជា ម៉ាស៊ីនត្រជាក់​សម្រាប់​លំនៅ​ដ្ឋា​ន ម៉ាស៊ីនត្រជាក់​សម្រាប់​ពាណិជ្ជកម្ម​ធុន​ស្រាល និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ធុន​ធំ​ដែល​បម្រើ​ដល់​លំនៅ​ដ្ឋា​ន ការិយាល័យ រោងចក្រ និង​អគារ​ខ្នាត​ធំ ការិយាល័យ​ថ្មី​របស់​ក្រុមហ៊ុន ដាយ​គី​ន នៅ​រាជធានី​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​សម្រាប់​ការ​តាំង​បង្ហាញ​បច្ចេកវិទ្យា​ទំនើប​របស់​ក្រុមហ៊ុន រួម​ទាំង​ដំណោះស្រាយ​គុណភាព​ខ្យល់​ក្នុង​បន្ទប់ (IAQ) ដ៏​ល្បីល្បាញ​របស់​ខ្លួន​។ ភ្ញៀវ​ដែល​អញ្ជើញ​មក​ទស្សនា​អាច​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​បង្ហាញ​ផលិតផល​ផ្ទាល់ និង​ទទួល​បានការ​យល់​ដឹង​អំពី​ការ​រីក​ចម្រើន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​បច្ចេកវិទ្យា​ម៉ាស៊ីនត្រជាក់ ​។

លោក Uehara បាន​ពន្យល់​ថា៖ « ​ដំណោះស្រាយ​របស់​យើង​បាន​ផ្តោត​ទៅ​លើ​ធាតុ​សំខាន់​ទាំង​បួន​នៃ​ខ្យល់​៖ សីតុណ្ហភាព សំណើម លំហូរ​ខ្យល់ និង​អនាម័យ​” លើស​ពី​ការ​ច្នៃប្រឌិត​ទៅ​លើ​ផលិតផល ដាយ​គី​ន ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​ការ​អនុលោម​តាម​ស្តង់ដារ​ក្នុងស្រុក​។ ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័នរដ្ឋ​ដើម្បី​បង្កើត​ស្តង់ដារ​ផលិតផល រួម​ទាំង​ការ​ដាក់​ស្លាក​សញ្ញា​ថាមពល និង​ការ​វាយតម្លៃ​ការ​ដំណើរការ​» ។

ពង្រឹង​ទេព​កោសល្យ​ក្នុងស្រុក
ក្រុមហ៊ុន ក្រុមហ៊ុន​ដាយ​គី​ន អ៊ែ​រ​ខន​ឌី​សិន​នី​ង (​ខេ​ម​បូ​ឌា​) បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ចំពោះ​ការ​ពង្រឹង​ទេព​កោសល្យ​ក្នុងស្រុក ដោយ​មាន​បុគ្គលិក​ភាគច្រើន​របស់​ខ្លួន​ជា​បុគ្គលិក​ក្នុងស្រុក​។ “​គិត​ត្រឹម​ថ្ងៃនេះ យើង​មាន​មោទនភាព​ដោយ​មាន​បុគ្គលិក​ចំនួន ១១៤ នាក់ ដោយ​ជាង ៩៥% នៃ​ពួក​គេ​ជា​បុគ្គលិក​ក្នុងស្រុក រួម​ទាំង​មាន​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សាភិបាល​របស់​យើង ​ជា​ជនជាតិ​ខ្មែរ​ផង​ដែរ ​។ នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​យើង ​ក្នុង​ការ​ពង្រឹង​ទេព​កោសល្យ​ក្នុងស្រុក និង​ជំរុញ​វប្បធម៌​នៃ​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​” លោក Tanaka បាន​មាន​ប្រសាសន៍​ ។ លោក​បាន​និយាយ​ថា “​ចក្ខុវិស័យ​របស់​យើង​គឺ​ពង្រឹង​បច្ចេកទេស​ក្នុងស្រុក និង​ផ្តល់​សេវាកម្ម​ក្រោយ​ពេល​លក់​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​បម្រើ​ទីផ្សារ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​”​។

ក្រុមហ៊ុន​ក៏​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ជា​ច្រើន​សម្រាប់​អ្នកចូលរួម​ជាង ៤០០ នាក់ រួម​មាន​អ្នក​ដំឡើង អ្នកម៉ៅការ និង​និស្សិត​សាកលវិទ្យាល័យ​មក​ពី​ស្ថាប័ន​បច្ចេកទេស​ដូច​ជា ITC, NTTI, NPIC និង PPI ។ លោក Tanaka បាន​កត់​សម្គាល់ថា “​គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល​របស់​យើង​មិន​ត្រឹមតែ​និយាយ​អំពី​ចំណេះដឹង​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំរុញ​ឧត្តមភាព​បច្ចេកទេស និង​ការ​រីក​ចម្រើន​នៅ​ក្នុង​វិជ្ជាជីវៈ​ផង​ដែរ​” “​នេះ​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ដ៏​ទូលំទូលាយ​របស់​យើង​ក្នុង​ការ​កសាង​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ដែល​អាច​បំពេញតម្រូវការ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​” ​។

ការ​ប្តេជ្ញា​ចិត្ត​របស់ ដាយ​គី​ន ចំពោះ​កម្ពុជា​គឺ​លើស​ពី​ប្រតិបត្តិការ​អាជីវកម្ម​ ។ ក្រុមហ៊ុន​បាន​អនុវត្ត​គំនិត​ផ្តួចផ្តើម ទំនួល​ខុស​ត្រូវ​សង្គម (CSR) ជា​ច្រើន រួម​ទាំង​ការ​បរិច្ចាគ​សម្ភារៈ​សំខាន់​ៗ​ដល់​សាលារៀន និង​មន្ទីរពេទ្យ​ ។ លោក Uehara បាន​មាន​ប្រសាសន៍​ថា “​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​យើង​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន និង​បង្កើត​ផល​ជា​វិជ្ជមាន​” “​ជាមួយនឹង​ការ​បង្កើត​ការិយាល័យ​លក់ និង​សេវាកម្ម​របស់​យើង​នៅ​កម្ពុជា ខ្ញុំ​ជឿជាក់​ថា​ឥឡូវនេះ​ក្រុមហ៊ុន ដាយ​គី​ន​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​រឹង​មាំ​ដើម្បី​ផ្តល់​ការ​គាំទ្រ​កាន់តែ​ប្រសើរ​ដល់​អតិថិជន​របស់​យើង​” ​។

ជាមួយនឹង​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា ដាយ​គី​ន មាន​គោលបំណង​ក្លាយ​ខ្លួន​ទៅ​ជា​ដៃគូ​សហការ​ដែល​គួរ​ឱ្យ​ទុកចិត្ត​នៅ​ក្នុង​វិស័យ​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​ប្រទេស​។ លោក Tanaka បាន​មាន​ប្រសាសន៍​ថា “​យើង​នៅ​ទី​នេះ​ដើម្បី​បង្កើន​សេវាកម្ម​ក្នុងស្រុក ប្រតិបត្តិការ និង​ផ្តល់​ការ​គាំទ្រ​កាន់តែ​ប្រសើរ​ដល់​អតិថិជន​របស់​យើង​”​ ។

ពិធី​បើក​សម្ពោធ​បាន​បញ្ចប់​ដោយ​ពិធី​ពិសា​ភោជនាហារ​ពេល​ល្ងាច ​ដែល​ភ្ញៀវ​កិត្តិយស បាន​ចូលរួម​អបអរ​អនាគត​ដ៏​មាន​សក្តានុពល​របស់ ដាយ​គី​ន នៅ​កម្ពុជា​។ ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​នា​ពេល​ខាង​មុខ លោក Uehara បាន​បង្ហាញ​សុទិដ្ឋិនិយម​ដោយ​បញ្ជាក់​ថា “​នៅ​ពេល​ដែល​យើង​ប្រារព្ធ​ខួប​លើក​ទី 100 របស់​យើង យើង​ទន្ទឹងរង់ចាំ​អនាគត​នៃ​ភាព​ច្នៃប្រឌិត ការ​រីក​ចម្រើន និង​ភាព​ជោគជ័យ​នៅ​កម្ពុជា​”​ ។

ដាយ​គី​ន បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្កើត​បរិយាកាស​ប្រកបដោយ​ផាសុកភាព​ដែល​នឹង​នាំ​មក​នូវ​សុភមង្គល​ដល់​ប្រជាជន​ទូ​ទាំង​ពិភពលោក​។ ដោយ​ផ្អែក​លើ​កេរ្តិ៍​ដំណែល​នៃ​បច្ចេកវិទ្យា​ម៉ាស៊ីនត្រជាក់​របស់​ខ្លួន ក្រុមហ៊ុន​មាន​គោលបំណង​ផ្តល់​នូវ​ខ្យល់​ល្អ​បំផុត​ដែល​តម្រូវ​តាម​គ្រប់​កាលៈទេសៈ​។ នៅ​ក្នុង​ការ​ផ្តើម​សតវត្ស​ទី​ពីរ​របស់​ខ្លួន ដាយ​គី​ន បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចំពោះ​បេសកកម្ម​របស់​ខ្លួន​គឺ “Perfecting the Air” សម្រាប់​រយៈពេល ១០០ ឆ្នាំ​ខាង​មុខ​ ៕ អត្ថបទសហការ