ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល ធនាគារជាតិ ​នៃ​កម្ពុជា ៖ ឥណទានក្រៅផ្លូវការ​អាច​នាំ​ឱ្យ​ខាតបង់​ប្រាក់​ឥតប្រយោជន៍​ និងប្រឈម​​ហានិភ័យ​ខ្ពស់​ដល់​ប្រជាពលរដ្ឋ

2 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ​លោកជំទាវ ​បណ្ឌិត ជា សិរី​ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ខ្ចីប្រាក់​ពី​ឥណទាន​ក្រៅផ្លូវការ​អាច​នាំ​ឱ្យ​ខាតបង់​ប្រាក់​ឥតប្រយោជន៍​និង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូច្នេះ​សាធារណ​ជន​គួរ​ងាក​មក​ខ្ចី​…

រាជធានី​ភ្នំពេញ​ ៖ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ​លោកជំទាវ ​បណ្ឌិត ជា សិរី​ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ខ្ចីប្រាក់​ពី​ឥណទាន​ក្រៅផ្លូវការ​អាច​នាំ​ឱ្យ​ខាតបង់​ប្រាក់​ឥតប្រយោជន៍​និង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូច្នេះ​សាធារណ​ជន​គួរ​ងាក​មក​ខ្ចី​ តាម​ប្រព័ន្ធ​ធនាគារ​ ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ ។

ក្នុង​សន្និសីទ​សារ​ព័​ត៍​មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​ ០៨​ ខែតុលា ​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត លោកជំទាវ ​បណ្ឌិត ជា សេរី​ បាន​មាន​ប្រសាសន៍​ថា ​«​ថ្មី​ៗ​នេះ​មានការ​សន្យា​ថា ​ដាក់​លុយជាមួយ​គេ​ទទួល​បានការ​ប្រាក់​ខ្ពស់ ដូច​ជា​តាម​តិកតុក តាម​រយៈ​គ្រុប​តេ​ឡេ​ក្រាម តាម​ហ្វេ​ប៊ុ​ក ឥណទាន​ដែល​មិន​មាន​ទីតាំង​ច្បាស់លាស់​ពិសេស​ឥណទាន​បិទ​តាម​ដើមឈើ​ដែល​ជា​ឥ​ទាន​ក្រៅផ្លូវការ ដូច​ដាក់​ ៣០០​ដុល្លារ​ទទួល​កា​ប្រាក់​រហូត​ដល់​ ១៨០០​ដុល្លារ​ក្នុង​រយៈពេល ​២៤​ម៉ោង ​។​ ៥០០​ដុល្លារ​ទទួល​បាន​ ៣៥០០​ដុល្លារ​បន្ទាប់​ពី​ ២៤​ម៉ោង​ដូច​គ្នា​ដោយ​មាន​កញ្ចប់​វី​អាយ​ភី​នៅ​ខែធ្នូ​ខាង​មុខ​នេះ ​។​ ប្រសិនបើ​ទទួល​បានកា​ប្រាក់​ច្រើន​បែប​នេះ​មិន​ចាំបាច់​ទៅ​ធ្វើការ​ និង​រកស៊ី​អ្វី​ទេ​គ្រាន់តែ​យក​លុយ​ទៅ​ដាក់​ទៅ​ទទួល​បាន​ប្រាក់​ហើយ​» ​។

លោកជំទាវ ​បណ្ឌិត ​បាន​បន្ត​ថា ​«ការ​ខ្ចីប្រាក់​ពី​ប្រព័ន្ធ​ក្រៅផ្លូវការ​នេះ​វា​ងាយស្រួល​ខ្ចី​ភ្លាម​គេ​ទម្លាក់​លុយ​ឱ្យ​ភ្លាម​ប៉ុន្តែ​ពេល​មាន​បញ្ហា​ជួយ​អត់​បាន​អាហ្នឹង​ដែល​បញ្ហា​ឱ្យ​ធនាគារជាតិ​ជួយ​ ជួយ​យ៉ាង​មិច​មិនដឹង​ទៅ​រក​នៅឯណា ​។​ អ៉ីចឹង​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ព្រោះ​ក្នុង​រយៈពេល​នេះ​មាន​ជន​ឆ្លៀត​ឱ​កាស​ច្រើន​នៅ​ពេល​ដែល​គាត់​ទៅ​ខ្ចី​ធនាគារ​អត​បាន​គាត់​ងាក​ទៅ​ខ្ចី​ក្រៅ​ប្រព័ន្ធ​ស្រួល ​។​ សូម​យល់​ថា​ ធនាគារ​ ឬ​គ្រឹះស្ថាន​ កាលណា​គេ​មិន​ឱ្យ​យើង​ខ្ចី​ដោយសារ​គេ​មើលឃើញ​ថា​ យើង​មិន​មាន​លទ្ធភាព​សង​ត្រឡប់​វិញ​ទេ​»​ ។

លោកជំទាវ ​បណ្ឌិត ​បាន​បន្ត​ទៀត​ថា ​អ្នក​ផ្តល់​កម្ចី​ ស្របច្បាប់​មិន​យក​អត្ត​សញ្ញា​ណបណ្ណ ឬ​បណ្ណ​ក្រីក្រ​ឬ​សំបុត្រ​កំណើត​កូន សៀវភៅ​គ្រួសារ​យើង ធ្វើ​វត្ថុ​បញ្ចាំ​ដូច​ពួក​អ្នក​កម្ចី​ ក្រៅ​ប្រព័ន្ធ​ទេ ​។​ ធនាគារជាតិ​ហាម​មិន​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ធនាគារ​យក​វត្ថុ​ទាំងនេះ ​ជា​វត្ថុ​ប្រចាំ​ឡើយ​ ។ លោកជំទាវ ​បណ្ឌិត ​បាន​បន្ថែម​ទៀត​ថា ៖​ «ខ្ញុំ​បាន​លើក​ជា​រឿយ​ៗ​ពី​ការ​ខ្ចីប្រាក់​ពី​អ្នក​ចង.កា​ក្រៅផ្លូវការ​នេះ​ដោយសារ​ពួក​គាត់​ឃើញ​កា​ប្រាក់​ខ្ពស់​ក៏​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យក​មក​ដាក់​ជាមួយ​ក្រុម​ទាំងនេះ ។ ​ដល់​ពេល​គេ​យក​ទៅ​បាត់​ទៅ​គាត់​មាន​បញ្ហា​មក​ពី​គាត់​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មក​ទារ​លុយ ​។ ​មាន​ន័យ​ថា ​គាត់​ខ្ចី​ខុស​ទិស​ដៅ​ដោយ​យើង​ស្មានថា​ គាត់​ខ្ចី​ទៅ​ពង្រីក​អាជីវកម្ម​តិចតួច​មិន​យក​ទៅ​ពង្រីក​គាត់​យក​ទៅ​បង់​អ៉ីចឹ​ង​ៗ​ទៅ​» ​។

លោកជំទាវ ​បណ្ឌិត ជា ​សិរី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ សូម​ខ្ចីប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​ ឬ​មីក្រូហិរញ្ញវត្ថុ ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ​ស្របច្បាប់​ពី​ធនាគារជាតិ​កម្ពុជា​ ដោយ​យើង​មាន​បង្ហោះ​នូវ​បញ្ជី​ឈ្មោះ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ ហើយ​យើង​តម្រូវ​ឱ្យ​សាខា​ធនាគារ​ ឬ​គ្រឹះស្ថាន​ទាំងនោះ ​ដាក់​ផ្លា​ក​អាជ្ញាប័ណ្ណ​ហើយ​ប្រសិនបើ​បងប្អូន ​ចូល​ទៅ​អត់​ឃើញ​អាជ្ញាប័ណ្ណ​ទេ​ មាន​ន័យ​ថា ​មិន​ត្រឹមត្រូវ​ទេ ​ហើយ​បើ​មិន​ច្បាស់​ទេ​អាច​សាកសួរ​មក​កាន់​ធនាគារជាតិ​ តាម​រយៈ​ទូរស័ព្ទ​ហត​ឡាញ ​ដែល​បាន​ដាក់​នៅ​ក្នុង​ផេ​ក​ធនាគារជាតិ​ និង​តាម​សមាគម​ធនាគារ​ និង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ។

លោក សុខ វឿ​ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញវត្ថុ​កម្ពុជា​ បាន​លើក​ឡើង​ថា ​ថ្មី​ៗ ​នេះ​មាន​ជន​ឆបោក​មាន​លេខ​ទូរស័ព្ទ​ អតិថិជន​របស់​មីក្រូហិរញ្ញវត្ថុ​ ដោយ​ឱ្យ​អតិថិជន​បង់​តាម​រយៈ​ពួក​គេ​ទៅ​តាម​ចំនួន ​បង់​ប្រចាំខែ​តាម​រយៈ​វី​ង​ ឬ​តាម​ឃ្យូ​អ​កូដ​ ហើយ​អតិថិជន​មិន​ចាំបាច់​បង់​រយៈពេល ​៦ ​ខែ​ឬ​ ១​ ឆ្នាំ​ ។ ពេល​មន្ត្រី​ឥណទាន​ទៅ​សួរនាំ​រឿង​បង់​ គាត់​ថា​ បាន​បង់​រួច​ហើយ ​។ ​ប៉ុន្តែ​មាន​អតិថិជន​ខ្លះបាន​ទូរស័ព្ទ​សាកសួរ​ព័​ត៍​មាន​បន្ថែម​ ទៅ​គ្រឹះស្ថាន ​ឬ​មន្ត្រី​ឥណទាន ​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ ពេល​ដែល​ជន​ឆបោក​ទូរស័ព្ទ​ ទៅ​ទើប​ដឹង​ថា ​ជា​ជន​ឆបោក ​៕ អត្ថបទសហការ