ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​និង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូ​ទាំង​ប្រទេស រៀបចំ​ប្រារ​ព្វ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

2 ខែ មុន

រាជធានីភ្នំពេញ៖ នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​ម្ចាស់ នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ​ក្នុង​រាជធានី​-​ខេត្ត…

រាជធានីភ្នំពេញ៖ នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​ម្ចាស់ នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ​ក្នុង​រាជធានី​-​ខេត្ត ​ទូ​ទាំង​ប្រទេស បាន​ប្រារ​ព្វ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ (7th World Cleanup Day) ដើម្បី​រួមចំណែក​ជាមួយ​ពិភពលោក​ ក្នុង​ការ​សម្អាត​បរិស្ថាន លើកកម្ពស់​ការ​យល់​ដឹង និង​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ប្រទេស​កម្ពុជា ​។

ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​, រួម​និង​សហគ្រាស គ្រឹះ​ស្ថា​នានា​នៅ​ក្នុង​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស បាន​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ ក្នុងការ​ចូលរួម​រៀបចំ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ (7th World Cleanup Day) ស្រប​ទៅ​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ថ្ងៃ​ប្រា​ព្វ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ ​។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ (7th World Cleanup Day) នេះ​គឺជា​ទិវា​មួយ​ដ៏​ល្អ​ប្រសើរ​មួយ ​ដែល​ផ្តល់​ឱកាស​ដល់​យុវជន សិស្ស និស្សិត និង បុគ្គលិក កម្មករនិយោជិត ចូលរួម​ដើម្បី​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ​។ ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ រៀបចំ​ឡើង​ស្រប​ទៅ នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ការ​កសាង និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ជាតិ និង​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ រួម​មាន​៖ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព និង​រួមចំណែក​ ដល់​យុទ្ធនាការ​ទឹក​ស្អាត កាត់​បន្ថយ​ប្លា​ស្ទិ​ក និង​គោលដៅ​អភិវឌ្ឍន៍ ។

បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ សម្រាប់​ការ​រៀបចំ​ប្រារ​ព្វ​ទិវា​នេះ​ផង​ដែរ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​សហការ​ជាមួយ​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត រៀបចំ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧​នេះ ដោយ​ធ្វើ​អនាម័យ​សម្អាត​សំរាម​ដំណាលគ្នា​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន ដើម្បី​ធានា​បាន​បរិស្ថាន និង​បរិយាកាស​នៅ​កន្លែង ធ្វើការ​ស្អាត បង្កើន​ប្រសិទ្ធភាព ផលិតភាព​ការងារ ការ​រស់នៅ​ស្អាត និង​បរិស្ថាន​បៃតង ​៕ អត្ថបទសហការ