ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​ទាំងស្រុង​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម និង​ប្រឆាំង​ដាច់ខាត ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ញុះញង់ ប៉ះពាល់​ដល់​សុខ​សន្តិភាព និង​សណ្តាប់ធ្នាប់​សង្គម

1 ខែ មុន

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​ទាំងស្រុង លើ​គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម របស់​រាជរដ្ឋាភិបាល​កម្ពុជា ។…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​ទាំងស្រុង លើ​គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

គម្រោង​នេះ​នឹង​ជួយ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ជួយ​លើក​ស្ទួយ​វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍ រួម​ទាំង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ជា​ពិសេស​ជួយ​សម្រួល​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើយ​ ។

យើង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​គាំទ្រ​ដល់​គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម ហើយ​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​បង្ហោះ​ព័ត៌មាន ឬ​ចែកចាយ​ខ្លឹមសារ​វី​ដេ​អូ ដែល​មាន​លក្ខណៈ​ញុះញង់ រើសអើង​ពូជសាសន៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សន្តិភាព សណ្តាប់ធ្នាប់​សង្គម និង​សាមគ្គីភាព​ជាតិ​ ៕ អត្ថបទសហការ