ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​-​ជប៉ុន​ ឯកភាព​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យការងារ និង​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​រីក​ចម្រើនបន្ថែម​ទៀត​ស្រប​តាម​កម្រិត​ទំនាក់ទំនង​ការទូតថ្មី

1 ខែ មុន

ប្រទេសស្វី​ស​ ៖ ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម…

ប្រទេសស្វី​ស​ ៖ ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួង​ការងារ និង​សុខមាលភាព​នៃ​ព្រះរាជាណាចក្រ​ជប៉ុន ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម​ឱ្យ​ស្រប​តាម​កម្រិត​ទំនាក់ទំនង​ការទូត​ថ្មី​ជា​ប្រទេស​ដៃគូ​គ្រប់​ជ្រុងជ្រោយ ​។ ជំនួប​នេះ បាន​ធ្វើ​ឡើងនៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ​។

ក្នុង​ឱកាស​នោះ ភាគី​ទាំង​ពីរ បាន​អបអរសាទរ​ចំពោះ​ខួប​ទំនាក់ទំនង​ការទូត ​៧០ ​ឆ្នាំ​រវាង​កម្ពុជា​និង​ជប៉ុន ​ដែល​បាន​ប្រារ​ព្ឋ​យ៉ាង​អឹ​ក​ធឹ​ក​កាលពី​ឆ្នាំ​មុន និង​ការ​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​បាន​បង្ហាញ​ពី​ភាពរឹងមាំ និង​ភាព​ជិត​ស្និទ្ធ​រវាង​កម្ពុជា​-​ជប៉ុន​ដែល​បាន​និង​កំពុង​បន្ត​ផ្តល់​ផ្លែផ្កា​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ។

បន្ថែម​ពី​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ជជែក​ពិភាក្សា​ផ្លាស់​ប្តូរ​ព័ត៌មាន​បន្ថែម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការងារ​ដែល​បាន​និង​កំពុង​ជួយ​ជ្រោមជ្រែង​និង​គាំទ្រ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​តាម​រយៈ​ឱកាស​ការងារ ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ជំនាញ​បច្ចេកទេស ​។

ក្រៅពី​នេះ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ក៏​បាន​ថ្លែង​អំរ​គុណ​ដល់​ប្រទេស​ជប៉ុន​ដែល​តែងតែ​បន្ត​ផ្តល់​អ្នកជំនាញ​មក​គ្រឹះស្ថាន​បណ្តុះបណ្តាល​របស់​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​និង​ពង្រឹងសមត្ថភាព​និង​លើកកម្ពស់​ជំនាញ​លើ​វិស័យ​អេ​ឡិច​ត្រូ​និ​ច គ្រឿង​ម៉ាស៊ីន និង​រថយន្ត​នៅ​កម្ពុជា ​។

ឆ្លើយ​តប​ចំពោះ​ចំណុច​នេះ ឯកឧត្តម MIYAZAKI Masahisa បាន​អះអាង​ថា ជប៉ុន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្ត​ជួយ​កម្ពុជា​បន្ថែម​ទៀត ​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​សន្តិសុខ​សង្គម​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ដើម្បី​ស្រប​ទៅ​តាម​កម្រិត​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​រាជរដ្ឋាភិបាល​ទាំង​ពីរ​សម្រេច​បាន ​៕ អត្ថបទសហការ