ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍​ និង​ណ​ត្ស​ឡាញ​ន៍ ​ប្រកាស​បើក​វគ្គ​សិក្សា​ថ្មី​ ថ្ងៃ​ទី​២៩ ខែមេសា ជាមួយ​ការ​ផ្តល់​ជូន​ពិសេស

1 អាទិត្យ មុន

រាជធានីភ្នំពេញោ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ប្រកាស​បើក​វគ្គ​សិក្សា​ថ្មី​ ចូល​រៀន​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ ​ខាន​មុខ​នេះ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស…

រាជធានីភ្នំពេញោ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ប្រកាស​បើក​វគ្គ​សិក្សា​ថ្មី​ ចូល​រៀន​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ ​ខាន​មុខ​នេះ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ​។ ជាមួយ​គ្នា​នេះ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ​រហូត​ដល់ ​៤០% ​លើ​តម្លៃ​សិក្សា សម្រាប់​ការ​ចុះ​ឈ្មោះ​ជា​ក្រុម លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី ព្រមទាំង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​ រហូត​ដល់ ​៥ ឆ្នាំ ហើយ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ ។

ចំណែក​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថា្ន​ក់​ទី​១ ដល់ទី​១២ សាលារៀន​នៅ​បន្ត​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ​។ សម្រាប់​ព័ត៌មាន​បន្ថែម អ្នក​អាណាព្យាបាល​អាច​ទំនាក់ទំនង​ សាខា​សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ​ដែល​នៅ​ជិត​លោក​អ្នក ឬ​លេខ​ទូរស័ព្ទ 095 448 282 | 092 888 499 ។

គួរ​បញ្ជាក់​ថា ក្រៅពី​ការ​អនុវត្ត​កម្មវិធី​សិក្សា​គោល ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា សាលារៀន​បាន​បញ្ចូល​កម្មវិធី​ទម្លាប់​ល្អ​ទាំង ​៧ ​សម្រាប់​បុគ្គល​ឆ្នើម​ដែល​នាំ​មក​ពី​សហរដ្ឋអាមេរិក កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ​ដែល​នាំ​មក​ពី​ប្រទេស​សិង្ហ​បុរី បន្ថែម​បច្ចេកវិទ្យា​អប់រំ​ឌី​ជី​ថ​ល​សម្បួរ​បែប កម្មវិធី​សរសេរ​កូដ​កុំព្យូទ័រ​និង​រ៉ូ​បូត កម្មវិធី​កីឡា និង​សិល្បៈ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស និង​ស្រប​តាម​បំ​ណិ​ន​ជីវិត​ក្នុង​សតវត្ស​ទី​២១ កម្មវិធី​សហគ្រិនភាព និង​ការ​សិក្សា​តាម​បែប​សហគមន៍ ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៤០០០​ នាក់ ​។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ផ្សារ​តូច សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​កំពង់​ស្ពៃ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ និង​សាខា​ចំការ​ដូង​ ។

ក្រៅពី​បណ្តាញ​សាលារៀន​ខាងលើ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ១​សាខា សាលា​ភាសា​លី​ឌឺ​លែ​ន ២​សាខា សាលារៀន​សហគមន៍ ៨​សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ១​សាខា ​៕ អត្ថបទសហការ