ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​នៅ​ភ្នំពេញ​ត្រៀម​ៗ ! នឹង​មាន​ពិធី​ដង្ហែរ​ក្បួនទេវតា​ឆ្នាំ​ថ្មី​ដ៏​ធំ លើក​ទី ​១ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀង​ៗ​ខ្លួន​ ។ គ្រាន់តែ​ការ​រៀបចំ​បុណ្យ​នេះ​បែ្ល​ក​ៗ​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ​ ។ ជនជាតិ​ខ្មែរ​យើង…

រាជធានី​ភ្នំពេញ ​៖ មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀង​ៗ​ខ្លួន​ ។ គ្រាន់តែ​ការ​រៀបចំ​បុណ្យ​នេះ​បែ្ល​ក​ៗ​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ​ ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំងពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក ដែល​ជា​ធម្មតា​ទំនៀម​ពិធី​ចូល​ឆ្នាំ​ប្រព្រឹត្ត​ទៅ​ចំនួន ៣ ថ្ងៃ ដោយ​ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត​, ថ្ងៃ​ទី ​២ ជា​ថ្ងៃ វន​បត​, ថ្ងៃ​ទី ​៣ ជា​ថ្ងៃ​ឡើងស័ក ​។

ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល បាន​ប្រកាស​អំពី​កម្មវិធី​សង្ក្រាន្ត​ខ្យល់​ត្រជាក់​របស់​ខ្លួន​ធំ​ប្លែក​អស់ពី​កម្មវិធី​សង្ក្រាន្ត​ផ្សេង​ទៀត ជាមួយនឹង​ការ​ប្រារព្ធ​រហូត​ដល់​ទៅ​ជាង​ ១០​ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ៥ ខែមេសា រហូត​ដល់​ថ្ងៃ​ទី ១៦ ខែមេសា​ឆ្នាំ ២០២៤​ នេះ ពោល​ជា​កម្មវិធី​សង្ក្រាន្ត​យូរ​ជាងគេ​នៅ​ស្រុក​យើង​ហើយ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​នៅ​ថ្ងៃ​ទី ​១៤ នេះ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល នឹង​ប្រារព្ធ​កម្ម​ពិធី ដង្ហែ​ក្បួន​ទេវតា​ឆ្នាំ​ថ្មី លើក​ទី ១ នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​ធ្វើការ​ដង្ហែ​ចាប់ពី​ក្លោ​ង​ទ្វារធំ​របស់ Chip Mong LandMark 271 រហូត​ទៅ​ដល់​ក្នុង ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល​ ។ ចូល​ឆ្នាំ​ថ្មី​នេះ ចង់​ឃើញ​ព្រះ​ភ័​ក្រ​ទេវតា​ពិត​ៗ​អត់ ? ដូចនេះ​កុំ​ភ្លេច​មក​កម្សាន្ត​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ទាំងអស់​គ្នា ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​នៃ​ផ្សារ​ គឺ​មានការ​តុបតែង​យ៉ាង​ពិសេស​បែប​ខ្មែរ និង​កន្លែង​កម្សាន្ត​ដែល​គេ​ហៅ​ថា ភូមិ ២៧១ ភូមិ​រីករាយ និង ភូមិ​កម្សាន្ត មាន​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន មហាជន​អាច​ចូល​លេង​បាន​ដោយ​សេរី នៅ​មានឱកាស​ឈ្នះ​រង្វាន់​ថែម​ទៀត​ផង​។ បរិវេណ​ខាងក្រៅ​ដដែល​ចាប់ពី​ម៉ោង ១ ​រសៀល​ទៅ មហាជន​អាច​លេងល្បែង បវរកញ្ញា​ធ្លាក់ទឹក ទស្សនា​ស្តង់​ម្ហូបអាហារ ពិព័រណ៍​ផលិតផល​ខ្មែរ​ភូមិ​មួយ​ផលិតផល​មួយ និង​បន្ត​លេង​នូវ​ល្បែង​កម្សាន្ត​ប្រជា​ជា​ប្រិ​យ​ជា​ច្រើន​ថែម​ទៀត​ផង​ ។

មិន​ទាន់​អស់នោះ​ទេ​ចាប់ពី​ថ្ងៃ​ទី ​១៣ ដល់​ ១៦ ខែមេសា តទៅ​នឹង​មានកម្ម​វិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត ដូច​ជា ការ​កម្សាន្ត​បែប​ទំនើប​ជាមួយ​តន្ត្រី EDM និង ការ​លេង​បា.ញ់​ទឹក ថែម​ទៀត​ផង ​៕ អត្ថបទសហការ

ដើម្បី​ដឹង​ជាក់ច្បាស់​ពី​ម៉ោង​ពេល​នៃ​កម្មវិធី​ពិសេស​ៗ​ផ្សេង​ៗ ឬ ចង់​មាន​ជំនួប​ជាមួយ​អាយ​ដល តារា​ជាតិ និង អន្តរជាតិ​ក្នុង​កម្មវិធី មេ​ហ្គា​សង្ក្រាន្ត​ខ្យល់​ត្រជាក់ សូមកុំ​ភ្លេច​តាមដាន​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ផ្សារ​មាន​ដូច​តទៅ​ ៖

-​ ​Facebook: https://www.facebook.com/271MegaMall
-​ ​Instagram: https://www.instagram.com/chipmong271megamall_official
-​ ​Tik Tok: https://www.tiktok.com/@chipmong271megamall